ឡៅ ចិត្រា ថា លន បញ្ញា ដូចជាគ្មានអ្វីដែលពិបាកសម្រាប់គេឡើយ
ឡៅ ចិត្រា បានបង្ហើបថា លន បញ្ញា ដូចជាគ្មានចំណុចណាមួយដែលធ្វើអោយរូបគេបារម្ភនោះឡើយសម្រាប់ជំនួបដណ្តើមខ្សែក្រវាត់មាស នៅថ្ងៃទី ១៣ ខែ តុលា នេះនាសង្វៀន ភី អ៊ិន អ៊ិន ។
អ្នកប្រដាល់នៃក្លិបឆ័ត្រយោង៩១១ បានរៀបរាប់ថា លន បញ្ញា ជាកីឡាករល្អមួយរូប ប៉ុន្តែសម្រាប់ការប៉ះរូបគេដូចជាអត់មានអ្វីដែលពិបាកនោះឡើយព្រោះ បញ្ញា វាយមួយៗយឺតឺហើយ ចំណុចល្អ បញ្ញា គឺចាប់វាយជង្គង់ ខណៈក្បាច់នេះក៏ជាជំនាញ របស់គេផងដែរ ដូចនេះគិតថាមិនពិបាក ។
មុនមកដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់មាសដែលមានប្រាក់រង្វាន់រហូត១ម៉ឺនដុល្លារនេះ ឡៅ ចិត្រា បានយកឈ្នះ ឡុង ជិន ក្នុងទឹកទី១ ស្របពេល លន បញ្ញា បានយកឈ្នះ សុខ សាវិន ទាំងប្រផុតប្រផើយ ៕