ធន់ សុភា សម្រេចបំណងអោយ ចាន់តាក់ ប្រកួតនៅថៃ និងភូមា
គ្រូបង្វឹកនៅក្លិបប្រដាល់ក្រសួងការពារជាតិលោក ធន់ សុភា ដែលមានបំណងចង់អោយកូនសិស្សរបស់លោក ធន់ ចាន់តាក់ ចេញទៅប្រឡូកនៅសង្វៀនក្រៅប្រទេសដូចជាថៃ រឺ មីយ៉ាន់ម៉ា នោះពេលនេះបាន ដូចបំណងហើយ ។
កាលពីខែ សីហា កន្លងទៅ ធន់ ចាន់តាក់ បានចេញទៅប្រកួតនៅប្រទេសថៃដោយបានចាញ់ពិន្ទុម្ចាស់ផ្ទះ ស្តាប៊យ នៅសង្វៀន Muay Thai Super Champ ប៉ុន្តែការប្រកួតរបស់គេលើកដំបូងនៅក្រៅប្រទេសនោះមានការគាំទ្រច្រើនពីអ្នកគាំទ្រ ទោះបីមិនបានជោគជ័យយ៉ាងណាក្តី ដោយសារចិត្តនៃការប្រយុទ្ធរបស់គេ ។ ចំណែកបំណងទៅប្រកួតនៅសង្វៀន WLC របស់មីយ៉ាន់ម៉ា ក៏បានសម្រេចផងដែរ ដោយថ្ងៃទី ០៤ ខែ តុលា ខាងមុខនេះ ធន់ ចាន់តាក់ នឹងត្រូវប្រកួតក្នុងកម្មវិធីលំដាប់របស់ មីយ៉ាន់ម៉ា ដោយត្រូវជួប ម្ចាស់ផ្ទះ ។