បាំង កាយ៉ាក៖ ខ្ញុំមិនដែលជួបហេតុការវាយចាញ់សន្លប់ជាប់ៗគ្នា២សប្តាហ៍ដូច្នេះទេ(មានវីដេអូ)
ចាប់តាំងពីចាប់អាជីពជាអ្នកប្រដាល់គុនខ្មែរជាច្រើនឆ្នាំកន្លងមក ខ្ញុំមិនដែលជួបហេតុការវាយចាញ់សន្លប់ជាប់ៗគ្នា២សប្តាហ៍ដូច្នេះទេ, ទាំងនេះគឺជាសំដីរបស់អ្នកប្រដាល់គុនខ្មែរ បាំង កាយ៉ាក ដែលបានរៀបរាប់ប្រាប់ MSR SPORT គ្រាដែលគុនខ្មែររូបនេះផ្តល់បទសំភាសន៍ជាមួយក្រុមការងារ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្រោយពីបរាជ័យចាញ់ដៃគូសន្លប់ធំ២សប្តាហ៍ជាប់គ្នារួចមក អ្នកប្រដាល់ដែលជាកូនសិស្សរបស់លោកគ្រូ អេ ភូថង រូបនេះបានប្តេជ្ញាតាំងចិត្តខ្ពស់ជាងមុនដោយមិនបាក់ចិត្ត បន្តការហ្វឹកហាត់ទៅមុខជាបន្តទៀត ស្របពេលដែល កាយ៉ាក ត្រូវមានឈ្មោះប្រកួតក្នុងកម្មវិធីគោជល់ នាសង្វៀង CNC ល្ងាចថ្ងៃសៅរ៍ចុងសប្តាហ៍នេះជាមួយដៃគូមកប្រទេសថៃ ហ្វាម៉ៃ ប៉.យុទ្ធភូមិ ដែលជាអ្នកប្រដាល់ជោគជាំបទពិសោធន៍មកប្រកួតក្នុងស្រុកខ្មែរ។
ដោយឡែកលោកគ្រូ អេ ភូថង ក៏បាននិយាយឲ្យដឹងថា ដោយសារតែកូនសិស្សរបស់ទើបតែមកពីថៃ ហើយត្រៀមខ្លួនបានតែ១សប្តាហ៍ទើបជួបហេតុការបែបនេះ តែលើកនេះលោកជឿជាក់ថា ហ្វាម៉ៃ នឹងមិនមែនជាដៃគូកូនសិស្សរបស់លោកនាចុងសប្ហាហ៍នេះឡើយ៕
មានវីដេអូ លោក យ៉េន ម៉ៅ ធ្វើសេចក្តីរាយការណ៍នៅខាងក្រោម…សូមជួយចុច Sub Channel MSR SPORT ដើម្បីទទួលបានវីដេអូជាច្រើនទៀត