កៅឡាន ប៉េឡេបុរីរ៉ាំ ដែលមិនសូវជោគជ័យនៅស្រុកខ្មែរ តែអាចដណ្តើមបានខ្សែក្រវ៉ាត់នៅប៉ុស្តិ៍លេខ៣ប្រទេសថៃ
កីឡាករគុនថៃ កៅឡាន ប៉េឡេបុរីរ៉ាំ ដែលមិនសូវជោគជ័យក្នុងការមកប្រកួតនៅប្រទេសកម្ពុជា តែកីឡាកររូបនេះទើបតែដណ្តើមបានខ្សែក្រវ៉ាត់ក្នុងប្រភេទទំងន់៥៧គីឡូក្រាមនៅប៉ុស្តិ៍លេខ៣ប្រទេសថៃ ហើយបានធ្វើឲ្យបងប្អូនដែលនិយមទស្សនានិងតាមដានការប្រកួតប្រដាល់នៅប្រទេសថៃមានការភ្ញាក់ផ្អើលចំពោះជោគជ័យរបស់កីឡាកររូបនេះ ហើយអមដោយទឹកប្រាក់៥សែនបាត(ស្មើនិងជាង១៥០០០ដុល្លារ)។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា កៅឡាន ប៉េឡេបុរីរ៉ាំ ធ្លាប់មកប្រកួតនៅស្រុកខ្មែរចំនួន៤លើករួចមកហើយ ដោយធ្លាប់ប្រកួតឈ្នះ ប៊ឺត សង្ឃឹម និង ខេម ចាន់ ហើយ២ប្រកួតចុងក្រោយរបស់កីឡាករថៃរូបនេះ គឺប្រកួតចាញ់ ឈុត សេរីវ៉ាន់ថង និងចាញ់ លន បញ្ញា ដោយពិន្ទុ៕