Andreas Pereira និង ManU បន្តកិច្ចព្រមព្រៀងថ្មីជាមួយគ្នា
ខ្សែបំរើ Andreas Pereira បានបន្តកុងត្រាថ្មីជាមួយបិសាចក្រហម Manchester United ដើម្បីរក្សាខ្លួននៅទឹកដី Old Trafford រហូតដល់ឆ្នាំ 2024។
កីឡាករដើម្បីកំណើតប៊ែលស្ស៊ិក បានចូលរួម Manchester United ក្នុងរដូវកាល 2011/2012 និងបង្ហាញខ្លួនបាន15ប្រកួតកាលពីរដូវកាលមុន។
ក្នុងនោះលោក Ole ក៏បានលើកសរសើរពី Pereira ថា ថ្នាលយុវជនរូបនេះយល់ពីអត្ថន័យនៃការលេងរបស់បិសាចក្រហមនៅមួយរយៈកាលចុងក្រោយនេះ។
គួរបញ្ចាក់ថា Andreas Pereira ចូលលេងអោយឈុតធំ ManU ក្នុងឆ្នាំ2014 រហូតមកដល់បច្ចុប្បន្នបាន 35ប្រកួត និងស៊ុតបញ្ចូលទីបាន2គ្រាប់ ប៉ុន្តែក៏ត្រូវក្លឹបនៅអេស្ប៉ាញ Granada និង Valencia ខ្ជីជើងចន្លោះពីឆ្នាំ 2016 ដល់ឆ្នាំ 2018៕