Di Maria កំពុងប្រឈមនឹងការរងពិន័យមិនអោយចូលរួមប្រកួត UCL ជើងទី2
(BC99)
Angel di Maria អាចប្រឈមនឹងការហាមឃាត់ក្នុងការប្រកួត Champions League ជើងទី២ដោយសារតែការបញ្ចេញកាយវិការដាក់អ្នកក្រុមអ្នកគាំទ្រក្លឹប Manchester United នាអំឡុងពេលដែល PSG បានរកជ័យជម្នះរបស់ខ្លួនឃើញនៅទឹកដី Old Trafford ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
អតីតខ្សែបម្រើស្លាបរបស់ក្លឹបបិសាចក្រហមរូបនេះត្រូវបានក្លាយជាផ្ទាំងស៊ីបរបស់អ្នកគាំទ្រម្ចាស់ផ្ទះនៅក្នុងការប្រកួតនៅរាត្រីថ្ងៃអង្គារកន្លងទៅដោយសារការចោលដបស្រាបៀរ ហើយបន្ទាប់ពីបញ្ជូនបាល់អោយមិត្តរួមក្រុម PSG ស៊ុតបញ្ចូលទីបានសម្រេច Di Maria ក៏បានវាយបកទៅកាន់អ្នកក្រុមអ្នកគាំទ្រទាំងនោះវិញដោយធ្វើកាយវិការអបអរសាទរអមដោយពាក្យ F*** off ដែលជាពាក្យមានន័យមិនល្អនឹងអាចក្លាយទៅជាដើមចមធ្វើការចោទប្រកាន់។