ឈុត សេរីវាន់ថង និង តាញ់ មករា សង្ឃឹមយកពាន ISI Palm ៧០ភាគរយដូចគ្នា
ទីបំផុតអ្នកប្រដាល់គុនខ្មែរវ័យក្មេង ឈុត សេរីវាន់ថង និង តាញ់ មករា ត្រូវជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ ដណ្តើមពានរង្វាន់ ISI Palm រដូវកាលទី៣ប្រភេទទម្ងន់៥៧គីឡូក្រាម បន្ទាប់ពួកគេឈ្នះអ្នកប្រដាល់ ថៃក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររៀងៗខ្លួននៅថ្ងៃអាទិត្យ ទី ២៣ ធ្នូ នេះនាសង្វៀន ស៊ី អ៊ិន ស៊ី ។
ក្រោយឈ្នះពិន្ទុ ភិតប៊ុនមី អ្នកប្រដាល់នៃក្លិបក្រសួងការពារជាតិ តាញ់ មករា ជឿជាក់៧០ភាគរយថា នឹងយកពានរង្វាន់ ISI Palm បានសម្រេចសម្រាប់ការប៉ះ ឈុត សេរីវាន់ថង ក្នុងវគ្គផ្តាច់ព្រ័ត្រ ។ ចំណែកអ្នកប្រដាល់ខេត្តបាត់ដំបង ក្រោយផ្តួលអ្នកប្រដាល់ថៃ ភូតៈវាន់ ក្នុងទឹក២ រូបគេក៏សង្ឃឹម ៧០ ភាគរយដែរថាអាចឈ្នះ តាញ់ មករា ក្នុងវគ្គផ្តាច់ព្រ័ត្រ ។
សូមបញ្ជាក់ថា វគ្គផ្តាច់ព្រ័ត្រ ដណ្តើមពានរង្វាន់ ISI Palm រដូវកាលទី៣ប្រភេទទម្ងន់៥៧គីឡូក្រាម គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០១៩ ដោយ ឈុត សេរីវាន់ថង ប្រកួតដណ្តើមពាន អបដោយទឹកប្រាក់ ២៤ លានរៀល ជាមួយ តាញ់ មករា ខណៈ ភិតប៊ុនមី ជួប ភូតៈវាន់ ដណ្តើមយក លេខ ៣ ក្នុងថ្ងៃនោះដែរ ៕