កូនប្រុស ឡុង សុវណ្ណឌឿន ឡើងប្រកួតលើកដំបូង
កូនប្រុសអ្នកប្រដាល់គុនខ្មែរ ឡុង សុវណ្ណឌឿន នឹងចេញប្រកួតជាលើកដំបូងនៅថ្ងៃ ច័ន្ទ ទី ២២ ខែ មិថុនា ឆ្នាំ ២០២០ នេះ ក្នុងកម្មវិធី ទំពាំងស្នងឫស្សីគុនខ្មែរ នាក្លិប សាលវ័ន្តកីឡា ។
កូនប្រុសច្បងរបស់ម្ចាស់ខ្សែក្រវាត់គោជល់រូបនេះមានឈ្មោះថា ឌឿន យុទ្ធរាជ ត្រូវប្រកួតជាមួយ សុវណ្ណ រតនា លើប្រភេទទម្ងន់ ២៥ គីឡូក្រាម ។
សូមបញ្ជាក់ថា ឡុង សុវណ្ណឌឿន ជាអ្នកប្រដាល់គុនខ្មែរចាស់វស្សាម្នាក់ដែលសព្វថ្ងៃកំពុងបណ្តុះថ្នាលគុនខ្មែររួមទាំងកូនប្រុសស្រីរបស់ខ្លួនទាំង៣នាក់ផងដែរ នាក្លិបមជ្ឈមណ្ឌលអ្នកប្រយុទ្ធ ៕