ក្រុមកីឡាករណាហ្គាវើលដ៍ចាបផ្ដើមហ្វឹកហាត់នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ
ក្រុមកីឡាករបាល់ទាត់ក្លិបណាហ្គាវើលដ៍បានចាប់ផ្ដើមហ្វឹកហាត់លើទីលាននៃកីឡដ្ឋានកំពង់ស្ពឺហើយនៅថ្ងៃពុធ ទី១៥ ខែមិថុនា។
កីឡដ្ឋាននេះជាការសហការគ្នារវាងក្លិបបាល់ទាត់ណាហ្គាវើលដ៍ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ហើយនឹងត្រូវបានប្រើជាទឹកដីរបស់ណាហ្គាវើលដ៍។
កីឡដ្ឋានកំពង់ស្ពឺមានមូលដ្ឋាននៅក្រុងច្បារមន ប្រើស្មៅសិប្បនិម្មិត និងអាចប្រកួតពេលយប់បាន ហើយចាប់ផ្ដើមសាងសង់ឡើងក្នុងឆ្នាំ២០១៩។
សម្រាប់ការប្រើប្រាស់ទំនងចាប់ផ្ដើមនៅប្រកួតទី២ ឬទី៣ ក្នុងជើងទី២ នៃក្របខណ្ឌ Cambodian Premier League៕