Klopp ជឿជាក់ van Dijk និង Salah អាចលេងផ្ដាច់ព្រ័ត្រ UCL បាន
អ្នកចាត់ការ Liverpool លោក Jurgen Klopp ប្រាកដក្នុងចិត្តថា Mohamed Salah និង Virgil van Dijk នឹងមានស្ថានភាពពេញលេញសម្រាប់ជំនួប Real Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League។
អ្នកទាំង២មិនបានលេងទេពេលឈ្នះ Southampton ១ទល់នឹង២ ក្នុងការប្រកួត Premier League នៅថ្ងៃអង្គារ ទី១៧ ខែឧសភា។
លោក Klopp និយាយថា “៖អ្នកទាំង២មិនអីទេ ដូច្នេះអាចលេងបានចុងសប្ដាហ៍នេះ។ វិជ្ជមានមែនទែន គ្មានអ្វីត្រូវសង្ស័យទេសម្រាប់វគ្គផ្ដាច់ព្រ័ត្រ។”
ការប្រកួតផ្ដាច់ព្រ័ត្រ UEFA Champions League រវាង Liverpool និង Real Madrid នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែឧសភា។ គេក៏ជាប៉ះគ្នាសាជាថ្មី ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែល Liverpool ធ្លាប់ចាញ់ Real Madrid កាលឆ្នាំ២០១៨៕