ទីបំផុត World Cup ត្រូវការ Zlatan ដោយមិនអាចខ្វះបាន
កីឡាករខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត Zlatan Ibrahimovic ត្រូវបានដកស្រង់សំដីមុននេះថាព្រឹត្តិការណ៍ World Cup និងពុំមានន័យអ្វីឡើយប្រសិនជាគ្មានរូបគេ ក្នុងខណៈពេលដែលកីឡាករជាប់សែស្រឡាយបូស្នីរូបនេះត្រូវបានបដិសេដមិនជាប់ជាសមាជិកជម្រើសជាតិរបស់ស៊ុយអែតសារជាថ្មី។
ពេលនេះពាក្យសម្តីរបស់អតីតអ្នកទាត់បាល់អោយក្រុម Manchester United រូបនេះបានក្លាយជាការពិតហើយ ដោយរូបគេបានក្លាយជាបុគ្គលមួយរូបដែល FIFA មិនអាចខ្វះបាននៅក្នុងការបង្ហាញខ្លួននាកម្មវិធីបើកការប្រកួតនៅទីក្រុង មូស្គូ នាថ្ងៃព្រហស្បតិ៍ស្អែកនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានពីប្រទេសរុស្ស៊ី Zlatan បាននិយាយលេងសើច(របៀបអួត)ថា៖ ខ្ញុំធ្លាប់ប្រាប់អ្នករាល់គ្នាហើយ World Cup 218 នេះវាគ្មានន័យទេបើអត់រូបខ្ញុំចូលរួម។
សូមបញ្ជាក់ថាកីឡាករដែលមានរហ័សនាមថាលោកព្រះ Zlantan Ibrahimovic ត្រូវបានតែងតាំងជាទូតសុច្ឆ័ន្ទៈរបស់ក្រុមហ៊ុន VISA ដែលជាក្រុមហ៊ុនឧបត្ថមធំចំពោះព្រឹត្តិការណ៍ World Cup ដែលចាប់ផ្តើមប្រកួតពីថ្ងៃទី14ឧសភាស្អែកនេះ ដូចនេះទាំងកម្មវិធីបើកនិងបិទគឺចាំបាច់ត្រូវតែមានរូបគេចូលរួម។