
អេស្ប៉ាញ បណ្តេញគ្រូបង្វឹកចោល មុន World Cup ព្រោះពាក់ព័ន្ធនឹង Real Madrid
គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ គឺលោក Julen Lopetegui ត្រូវបានអេស្ប៉ាញបញ្ឈប់ពីតំណែង តែមួយថ្ងៃប៉ុណ្ណោះ មុនការប្រកួតបាល់ទាត់ពិភពលោក ដែលនឹងត្រូវបើកធ្វើ នៅរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ ១៤ មិថុនាស្អែកនេះ។
អេស្ប៉ាញនឹងត្រូវប្រកួតជាមួយព័រទុយហ្កាល់ នៅថ្ងៃសុក្រ។ សហព័ន្ធបាល់ទាត់អេស្ប៉ាញ បានសម្រេចបញ្ឈប់គ្រូបង្វឹកយ៉ាងទាន់ហន់បែបនេះ គឺនៅក្រោយពេលដែល Real Madrid បានប្រកាសកាលពីថ្ងៃអង្គារថា នៅក្រោយចប់ការប្រកួតពានរង្វាន់ពិភពលោកនៅរុស្ស៊ី លោក Julen Lopetegui នឹងតែងតាំងជាគ្រូបង្វឹករបស់ Real Madrid ជំនួស Zidane ដែលលាឈប់ពីមុខតំណែង។
ព័ត៌មានច្បាស់ការដែលទើបធ្លាក់មក គឺ អតីតប្រធានក្រុម Real Madrid លោក Fernando Hierro នឹងដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ សម្រាប់ការប្រកួត World Cup នៅរុស្ស៊ី។