• 1506
    0

      អតីតយុវជនក្រុមបាល់ទាត់ AC Milan កីឡាករ Seid Visin ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួន នៅតំបន់ Campania ប្រទេសអ៊ីតាលី បន្ទាប់ពីបានធ្វើអត្តឃាតខ្លួនឯងដោយសារការតូចចិត្តនៃការរើសអើងពូជសានស៍។ នៅក្នុងលិខិតមួយដែលកីឡាករកើតនៅប្រទេស Ethiopia តែបានមករស់នៅប្រទេសអ៉ីតាលី បានសរសេរមុនពេលដែលរូបគេទទួលមរណភាព ដោយបាននិយាយថា“ ខ្ញុំប្រៀបដូចជាផ្ទាំងស៊ីបសម្រាប់គេបាញ់អញ្ជឹង! ទៅណា មកណា មានតែការរើសអើញពូជសាសន៍និងភាពស្អប់ខ្ពើមមកលើរូបខ្ញុំ ដែលមើលទៅគួរឲ្យខ្លាច។
  • 35181
    0

    ការប្រកួតរវាងអ្នកប្រដាល់ Floyd Mayweather និង Logan Paul ដែលនឹងធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ខាងមុខនេះ គឺមិនមានចៅក្រមដាក់ពិន្ទុដើម្បីរកឈ្នះចាញ់ទេ ពោលគឺត្រូវផ្តួលគ្នាអោយសន្លប់។ ដោយឡែក ការប្រកួតក៏មិនមានពាក់ស្រោមមួកដើម្បីការពារដែរ ហើយមានអាជ្ញាកណ្ដាលម្នាក់នៅលើសង្វៀន។ ជាមួយគ្នានេះបើនិយាយពីតម្លៃអ្នកទាំង២វិញគឺ Floyd ទទួលបានខ្ទង់ 100 លានដុល្លា ចំណែក Logan បានខ្ទង់ 20 លានដុល្លា៕
  • 3917
    0

    ក្រុមកាំភ្លើងធំ Arsenal កំពុងតែពិចារណាលក់កីឡាករយ៉ាងតិច ៤ នាក់នៅរដូវក្តៅនេះក្នុងគោលបំណងប្រមូលថវិកាសំរាប់កីឡាករដែលមានសក្តានុពលជាមួយក្រុម។ ដោយឡែកលោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំមានចំណាប់អារម្មណ៍ចង់ចុះកុងត្រាជាមួយកីឡាករ Martin Odegaard ពីក្លិប Real Madrid ក្នុងកិច្ចសន្យាអចិន្រ្តៃយ៍នារដូវក្តៅនេះ ខណៈដែលតំណែងខាងស្តាំនិងខាងឆ្វេងក៏នឹងត្រូវបានពង្រឹងផងដែរ។ ជាមួយគ្នានេះកិច្ចសន្យារបស់ David Luiz នឹងផុតកំណត់នៅខែមិថុនា ខណៈ Alexandre Lacazette នៅសល់កិច្ចសន្យាមួយឆ្នាំទៀតលើកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គេ ព្រោះការចរចារជាមួយកីឡាករបារាំងរូបនេះនឹងចាប់ផ្តើមនៅចុងបញ្ចប់នៃរដូវកាលនេះ។ សម្រាប់កីឡាកររបស់ក្លិប ...
  • 1446
    0

    Real Madrid បានឡើងទៅកាន់កំពូលតារាង La Liga ជាមួយជ័យជម្នះលើ FC Barcelona នាកីឡដ្ឋាន Alfredo Di Stefano។ Karim Benzema ស៊ុតក្បែរទីនាទី១​៣ ឲ្យក្រុមលោក Zinedine Zidane នាំមុខមុន។ នេះជាគ្រាប់ទី៩របស់គេក្នុង៧ប្រកួតចុងក្រោយ និងជាគ្រាប់ទី១៩នៅ La Liga រដូវកាលនេះ។ Toni Kroos ...
  • 1991
    0

    Romelu Lukaku បង្ហើបថា គេចូលចិត្តហូបអាហារណាដែលមានសារធាតុកាបូអ៊ីដ្រាតច្រើន ធ្វើឲ្យគេមានកាយសម្បទា និងស្មារតីល្អ។ ខ្សែប្រយុទ្ធ Inter Milan សង្កត់ធ្ងន់បែបនេះ “៖ខ្ញុំជាអ្នកចូលចិត្តលេងសាច់ដុំ តែពេលទៅដល់អ៊ីតាលី ខ្ញុំបានឈានដល់កម្រិតថ្មីមួយ ជាពិសេសរូបរាងកាយ និងស្មារតី។” តារាស៊ុតជម្រើសជាតិបែលហ្ស៊ីកបន្ថែម​“៖ខ្ញុំហូបសារធាតុកាបូអ៊ីដ្រាតច្រើនក្រោយចប់ប្រកួតម្ដងៗ។ ជាទូទៅខ្ញុំហូបមីអ៊ីតាលីម្យ៉ាងដែលរៀបចំដោយចុងភៅក្លិប។ វាស្រួលរំលាយអាហារ ហើយជួយខ្ញុំច្រើនណាស់។ ខ្ញុំចូលចិត្តហូបដំឡូង, ដំឡូងផ្អែម និងបាយសម្រូប។ យើងត្រូវតែមានមូលដ្ឋានកាយសម្បទាល្អដើម្បីការលេងឲ្យបានឋេរ។ តាំងពីមានទម្លាប់បែបនេះមក ខ្ញុំអារម្មណ៍ថា លេងគ្រាន់បើជាងមុន, ...
  • 1054
    0

    ក្រុមបាល់ទាត់ ៨ ត្រៀមចូលរួមការប្រកួតពានរង្វាន់បាល់ទាត់សប្បុរសធម៌ទ្រទ្រង់ មន្ទីពេទ្យគុន្ធបុប្ផាក្រោមប្រធានបទ “ដើម្បីស្នាមញញឹមកូនគេកូនយើង” ដែលគ្រោងនឹងចាប់ផ្តើមខែ មេសា ឆ្នាំ ២០២១ ខាងមុខនេះនៅតារាងស្មៅធម្មជាតិបឹងកេងកង និងវិទ្យាល័យច្បាអំពៅ ។ មានក្រុម ៨ បានដាក់ពាក្យចូលរួមប្រកួតក្នុងពានរង្វាន់នេះ ដោយក្រុមនីមួយៗត្រូវអនុវន្ត៍តាមច្បាប់ដែលចែងដោយគណៈកម្មាការរៀបចំការប្រកួត ។ »ច្បាប់ចូលរួម ~ក្រុមនីមួយៗត្រូវចុះឈ្មោះប្រកួតចំនួន ១,២០០,០០០ (300$) ~ក្រុមនីមួយៗត្រូវរ៉ាប់រងចំនាយការប្រកួតទាំងអស់ដោយខ្លួនឯង ~មិនអនុញ្ញាតមានកីឡាករLeague2 ឬ Metfone league ...
  • 1833
    0

    កីឡាការិនី MMA ខ្មែរ អាមេរិក ឯម សុវណ្ណារី នឹងឡើងសង្វៀលំដាប់ពិភពលោក ONE Championship នាថ្ងៃទី ២៨ ខែ មេសា ២០២១ នាប្រទេស សិង្ហបុរី ។ កូនខ្មែររស់នៅសហរដ្ឋអាមេរិក រូបនេះត្រូវប៉ះជើងខ្លាំងរបស់ អាមេរិក Colbey Northcutt ដែលកម្ពស់រហូត ១.៧៥ នឹងធ្លាប់ប្រកួត MMA ...
  • 2431
    0

    ការប្រកួតលីគកំពូលកម្ពុជានឹងចាប់ផ្ដើមនៅដើមខែ មិនា ឆ្នាំ ២០២១ នេះស្របពេលដែលសមាគកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានចេញសេចក្តីប្រកាសថ្ងៃនេះក្នុងការបញ្ចប់កិច្ចសន្យាជាមួយកីឡាករ Takumu Nishiara ដែលមិនទាន់បានបង្ហាញខ្លួនក្នុងការប្រកួតផ្លូវការនៅឡើយជាមួយក្លិប បន្ទាប់ពីចុះកុងត្រារួច ។ ការបញ្ចប់កិច្ចសន្យាលឿនដូចនេះ ដោយសារតែខ្សែប្រយុទ្ធជនជាតិជប៉ុន រូបនេះបានរងរបួសដាច់សរសៃជង្គង់ ក្នុងការហ្វឹកហាត់ ដែលធ្វើអោយក្លិបត្រូវបង្ខំចិត្តបញ្ចប់កិច្ចសន្យា ដើម្បីដាក់កីឡាករបរទេសជំនួសកន្លែងនេះ ។ ខ្សែប្រយុទ្ធ Dzama Bata ដែលធ្លាប់លេងច្រើនក្លិបក្នុងលីគកំពូលកម្ពុជា និងធ្លាប់លេងក្នុងក្លិប Tiffy Army នេះដែរ ...
  • 2181
    0

    Manchester United នឹងត្រូវចំណាយ២លានអឺរ៉ូសម្រាប់ Edinson Cavani ប្រសិនបើពួកគេមិនបន្តកិច្ចសន្យាខ្សែប្រយុទ្ធអ៊ុយរុយហ្គាយនាដំណាច់រដូវកាល២០២០/២០២១។ នៅរដូវក្តៅឆ្នាំ២០២០ Man Utd បានចុះកុងត្រាមួយរដូវកាលឆ្នាំជាមួយនឹងជម្រើសបន្លាយសុពលភាព បន្ទាប់ពីកីឡាកររូបនេះបានចាកចេញពី PSG ។ យោងតាមសារព័ត៌មាន The Times ក្រុមបិសាចក្រហមនឹងត្រូវចំណាយប្រាក់២លានអឺរ៉ូ ប្រសិនបើកិច្ចសន្យាមិនត្រូវបានអនុវត្ត។ អ្នកចាត់ការ Ole Gunnar Solskjaer ចង់រក្សា Cavani បន្ទាប់ពីគេរកបាន៧គ្រាប់ និង ...
  • 3828
    0

    ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានបង្ហាញខ្លួនជាផ្លូវការជាមួយក្លិប បឹងកេត នៅទីលានហ្វឹកហាត់ថ្ងៃទី ២៦ នេះ បន្ទាប់ពីមិនមានវត្តមានហ្វឹកហាត់និងប្រកួត តាំងពីដើមរដូវកាល ២០២០ កន្លងមក ។ រូបភាពស្តីពីសកម្មភាពហ្វឹកហាត់របស់ក្លិប បឹងកេត បានបង្ហាញនៅថ្ងៃនេះ ដោយមានជាប់ខ្សែប្រយុទ្ធម្ចាស់អាវលេខ១១ រូបនេះហ្វឹកហាត់ជាមួយសមាជិកថ្មី និងចាស់ របស់ក្លិប ដែលធ្វើអោយអ្នកគាំទ្រច្បាស់ក្នុងចិត្តថា រូបគេមិនបានផ្លាស់ទៅក្លិបណាឡើយ ។ សូមបញ្ជាក់ថា ចាន់ វឌ្ឍនាកា ...