ក្រុមបាល់ទាត់ ៨ ត្រៀមប្រកួតពានរង្វាន់សប្បុរសធម៌ទ្រទ្រង់ មន្ទីពេទ្យគុន្ធបុប្ផា
ក្រុមបាល់ទាត់ ៨ ត្រៀមចូលរួមការប្រកួតពានរង្វាន់បាល់ទាត់សប្បុរសធម៌ទ្រទ្រង់ មន្ទីពេទ្យគុន្ធបុប្ផាក្រោមប្រធានបទ “ដើម្បីស្នាមញញឹមកូនគេកូនយើង” ដែលគ្រោងនឹងចាប់ផ្តើមខែ មេសា ឆ្នាំ ២០២១ ខាងមុខនេះនៅតារាងស្មៅធម្មជាតិបឹងកេងកង និងវិទ្យាល័យច្បាអំពៅ ។
មានក្រុម ៨ បានដាក់ពាក្យចូលរួមប្រកួតក្នុងពានរង្វាន់នេះ ដោយក្រុមនីមួយៗត្រូវអនុវន្ត៍តាមច្បាប់ដែលចែងដោយគណៈកម្មាការរៀបចំការប្រកួត ។
»ច្បាប់ចូលរួម
~ក្រុមនីមួយៗត្រូវចុះឈ្មោះប្រកួតចំនួន ១,២០០,០០០ (300$)
~ក្រុមនីមួយៗត្រូវរ៉ាប់រងចំនាយការប្រកួតទាំងអស់ដោយខ្លួនឯង
~មិនអនុញ្ញាតមានកីឡាករLeague2 ឬ Metfone league ចូលរួមឡើយ
~លេងប្រកបដោយស្នាមញញឹមដើម្បីមិត្តភាពនិងអធ្យាស្រ័យខ្ពស់ជាគំរូដល់កូនៗនិងក្មេងជំនាន់ក្រោយ
~ក្រុមនីមួយៗអាចដាក់ឬដោះដូរបានដោយសេរីមិនកំណត់ចំនួន
~ប្រកួតតែរៀងរាល់ចុងសប្តាហ៍ ១ប្រកួតមាន៣តង់ ១តង់៣០នាទី សម្រាក៥នាទី
~លេងនៅតារាងស្មៅធម្មជាតិបឹងកេងកង និងវិទ្យាល័យច្បាអំពៅ
~ ការប្រកួតចែកជា២ពូល ក្នុងពូលនីមួយៗ មាន ៤ក្រុម ប្រកួតសន្សំពិន្ទុ ដើម្បីយកលេខ១និង ២ក្រុមតាមក្រុមនីមួយៗ ឡើងទៅប្រកួតខ្វែង ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
»ជ័យលាភី
~លេខ១បានពានតំណាង១ មេដាយ១ និងលិខិតថ្លែងអំណរគុណផ្ទាល់ពីមន្ទីពេទ្យ
~លេខ២បានពានកិត្តិយស១ មេដាយ១ និងលិខិតថ្លែងអំណរគុណផ្ទាល់ពីមន្ទីពេទ្យ
~ក្រុមដែលមិនឈ្នះទាំងអស់បានមេដាយ១ និង លិខិតថ្លែងអំណរគុណផ្ទាល់ពីមន្ទីពេទ្យ
~រាល់ការប្រកួតនឹងមានរូបថតស្អាតៗពីcameramanផងដែរ
បញ្ជាក់»មិនមានកញ្ចប់ថវិការសម្រាប់អ្នកឈ្នះទេព្រោះលុយដាក់ពាក្យចំនួន ១,០០០,០០០ (250$)ក្នុង១ក្រុមនឹងបរិច្ចាកចូលមន្ទីពេទ្យគុន្ធបុប្ផាហើយ២០ម៉ឺន(50$)ទៀតសម្រាប់រៀបពានរង្វាន់និងមេដាយ បើសល់លុយនឹងបរិច្ចាកចូលមន្ទីពេទ្យទាំងអស់ហើយរាល់ចំនាយនាៗនឹងប្រកាសជាសាធារណៈមិនលាក់លាមជៀសវាងការកិបកេងផ្ទាល់ខ្លួនដោយឈរលើគោលការណ៌ “ប្រើបេះដូង” 🙏ក្រុមទាំងអស់អាចបរិច្ចាកបន្ថែមទៅលើនេះផងដែរព្រោះនៅលើលិខិតថ្លែងអំណរគុណពីមូលនិធិមន្ទីពេទ្យមានបញ្ជាក់ពីទឹកប្រាក់ ។
ABA: 086 699 998 (Huot Kimnguon)
ព័ត៌មានលំអិតតាមTelegram: 086 699998