មូលហេតុ Tiffy Army បញ្ចប់កិច្ចសន្យាជាមួយខ្សែប្រយុទ្ធ Takumu
ការប្រកួតលីគកំពូលកម្ពុជានឹងចាប់ផ្ដើមនៅដើមខែ មិនា ឆ្នាំ ២០២១ នេះស្របពេលដែលសមាគកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានចេញសេចក្តីប្រកាសថ្ងៃនេះក្នុងការបញ្ចប់កិច្ចសន្យាជាមួយកីឡាករ Takumu Nishiara ដែលមិនទាន់បានបង្ហាញខ្លួនក្នុងការប្រកួតផ្លូវការនៅឡើយជាមួយក្លិប បន្ទាប់ពីចុះកុងត្រារួច ។
ការបញ្ចប់កិច្ចសន្យាលឿនដូចនេះ ដោយសារតែខ្សែប្រយុទ្ធជនជាតិជប៉ុន រូបនេះបានរងរបួសដាច់សរសៃជង្គង់ ក្នុងការហ្វឹកហាត់ ដែលធ្វើអោយក្លិបត្រូវបង្ខំចិត្តបញ្ចប់កិច្ចសន្យា ដើម្បីដាក់កីឡាករបរទេសជំនួសកន្លែងនេះ ។
ខ្សែប្រយុទ្ធ Dzama Bata ដែលធ្លាប់លេងច្រើនក្លិបក្នុងលីគកំពូលកម្ពុជា និងធ្លាប់លេងក្នុងក្លិប Tiffy Army នេះដែរ អាចជាអ្នកជំនួសកន្លែងនេះ ។

Dzama Bata
Takumu ខ្សែប្រយុទ្ធត្រូវបានក្លិបទ័ព បាននាំយកពីលីគកំពូលរបស់ឡាវ ដោយរូបគេបានបង្ហាញខ្លួនក្នុងពានរង្វាន់ Charity Cup នាខេត្ត សៀមរាប ដោយរកបាន៣គ្រាប់ម្នាក់ឯង ក្នុងជំនួបជាមួយ ព្រះខ័នរាជ ស្វាយរៀង មុនក្លិបចុះកុងត្រា ផ្លូវការក្នុងខែ មករា ២០២១ នេះ ៕