• 2054
    0

    (BC-99) អ្នកចាំទី Alisson បានបង្ហាញពីអារម្មណ៍របស់គេ​ដែលត្រូវ​បាន Liverpool ចាត់​ទុក​ជាផ្នែកមួយនៃគ្រួសារ  គេ​ក៏​បាន​អរគុណចំពោះការខិតខំប្រឹងប្រែងរបស់ក្លឹបក្នុងការជួយឱ្យគេ​មាន​ជីវិត​ដ៏​ស្រស់ស្រាយនៅ Merseyside ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានរីករាយនឹងរដូវកាលដ៏ជោគជ័យជាមួយលោក Jurgen Klopp ចាប់តាំងពីបានផ្លាស់​​មក​ពី​ Roma កាលពីខែកក្កដាឆ្នាំ ២០១៨ ។ ការ​លើកពានរង្វាន់ក្របខ័ណ្ឌ Champions League នៅរដូវ​កាល​ដំបូងរបស់ខ្លួន​ថែម​ទាំង​បានជួយឱ្យ Liverpool បញ្ចប់ការរង់ចាំរយៈពេល 30 ឆ្នាំដើម្បីឈ្នះពានរង្វាន់ Premier ...
  • 1311
    0

    កាតារអាចជាប្រទេសមជ្ឈឹមបូព៌ាដំបូងគេដែលធ្វើម្ចាស់ផ្ទះអូឡាំពិកនាពេលខាងមុខនេះ។ រឿងនេះកើតឡើងបន្ទាប់ពីម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២០២២ បានប្រកាសថា ពួកគេក៏ចាប់អារម្មណ៍ធ្វើជាម្ចាស់ផ្ទះអូឡាំពិកផងដែរដែលអាចនឹងកើតឡើងនៅឆ្នាំ ២០៣២ ។ គណៈកម្មាធិការអូឡាំពិកកាតារបាននិយាយថាពួកគេបានដាក់សំណើទៅគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដើម្បីចូលរួមក្នុងដំណាក់កាលនៃ“ ការសន្ទនាគ្នាជាបន្ត” អំពីការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡានាពេលអនាគត។ ប្រធានគណៈកម្មាធិការអូឡាំពិកកាតារ លោកស្រី Sheikh Joaan bin Hamad bin Khalifa បានមានប្រសាសន៍បែបនេះ “៖ នេះគឺជាបទពិសោធដ៏សំបូរបែបរួមជាមួយបំណងប្រាថ្នារបស់យើងក្នុងការប្រើប្រាស់កីឡាដើម្បីលើកកម្ពស់សន្តិភាព និងការផ្លាស់ប្តូរវប្បធម៌ដែលនឹងក្លាយជាមូលដ្ឋាននៃការពិភាក្សារបស់យើងជាមួយគណៈកម្មការ។” នេះគឺជាការប៉ុនប៉ងលើកទីបីរបស់កាតារ បន្ទាប់ពីការដេញថ្លៃមិនជោគជ័យក្នុងឆ្នាំ ...
  • 5983
    0

    (BC-99) អតីតអ្នកចាំទីក្រុមបិសាចក្រហមលោក Mark Bosnich និយាយថា Manchester United ចាំបាច់ត្រូវតែ​គិតឱ្យបានម៉ត់ចត់អំពីអនាគតរបស់ David de Gea ។ កន្លែងរបស់ De Gea នៅក្នុង​ក្រុមដែល​ដឹក​នាំ​ដោយ​ Ole Gunnar Solskjaer កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​មិនល្អបន្ទាប់​ពី​ការបរាជ័យ FA Cup ៣-១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមថ្វីជើងគូប្រជែង​តោ​ខៀវ​ Chelsea ។ ...
  • 4338
    0

    (BC-99) ភ្នាក់ងារតំណាង​កីឡាករ​របស់ក្លិបតោខៀវ Chelsea បានអោយដឹងថា Willian បានទទួលការចាប់​អារម្មណ៍​ពីក្លឹប​ចំនួន ៥ ក្នុងនោះមាន ២ គឺ​ជា​ក្លឹប​នៅ Premier League ។ កិច្ចសន្យារបស់ Willian នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះហើយក្នុង​ខណៈ​ពេល​ដែល​កីឡាករអន្តរជាតិប្រេស៊ីលរូប​នេះ​មិនឈាន​ដល់​​កិច្ចព្រម​ព្រាង​ពន្យាពេលជា​មួយក្លឹប​តោ​ខៀវ Chelsea ​ឡើយ។ ក្រុមកាំភ្លើងធំ Arsenal ស្ថិតក្នុងចំណោមក្រុមដែលលេចឮព័ត៌មានមក​ថាបាន​ចាប់អារម្មណ៍ចង់​បាន​កីឡាកររូបនេះអោយ​ចូល​រួម​ក្រុម​របស់​ខ្លួន​ដែល​មាន​ន័យ​ថា​គេ​នឹង​នៅ​ក្នុង​ទីក្រុងឡុងដដែល​។ បើ​ទោះ​ជា​មានការរំពឹងទុកថា Willian នឹង​ផ្លាស់ប្តូរគំនិតរបស់គេ​អំពីការបន្តកុងត្រារយៈពេល២ ឆ្នាំបន្ថែម​ដើម្បី​នៅ Stamford ...
  • 6338
    0

    (BC-99) ខ្សែបម្រើក្លឹប​បាល់​ទាត់ Shanghai SIPG របស់​ចិន Oscar dos Santos មាន​ចំណាប់​អារម្មណ៍លេងឱ្យក្រុម​ជម្រើស​ជាតិ​ចិនប្រសិនបើ FIFA អនុញ្ញាតិ​អោយ​គេ​អាច​ប្រើ​ប្រាស់​ការ​ផ្លាស់​ប្តូរ​សញ្ជាតិ​​។ អតីតកីឡាករ​របស់ តោខៀវ Chelsea រូបនេះបានបង្ហាញខ្លួន​ជា​​​ផ្លូវការណ៍​ចំនួន ៤៧ ប្រកួត​ក្នុង​នាម​ជា​កីឡាករ​ជម្រើស​ជាតិ​ ប្រេស៊ីល និងបាន​ជួយ​អោយ​ក្រុម​មួយ​នេះ​ឈ្នះពានរង្វាន់ Confederations Cup ឆ្នាំ ២០១៣ ហើយ​បាន​បង្ហាញខ្លួនជាលើក​ចុងក្រោយអោយ​ ប្រេស៊ីល នៅក្នុងការប្រកួត​ជម្រុះ ...
  • 1719
    0

    (BC-99) កីឡាករវ័យ ៣១ ឆ្នាំ Dejan Lovren បានចូលរួមជាមួយក្រុមម្ចាស់ជើងឯកថ្មីរបស់ អង់គ្លេស នៅឆ្នាំ ២០១៤ ពីក្លិប Southampton និងបានបង្ហាញខ្លួនចំនួន ១៨៥ ប្រកួតសម្រាប់ក្លឹប Merseyside ដោយរកបាន ៨ គ្រាប់។ កីឡាករសញ្ជាតិក្រូអាស៊ីរូបនេះបាន​បង្ហើប​នូវសោក​ស្តាយ​របស់​ខ្លួន​ដែល​ចាំ​បាច់​ត្រូវ​តែ​ចាក​ចេញ ក៏​ប៉ុន្តែ​ក៏​បាន​បង្ហាញ​នូវ​​ក្តី​រីករាយរបស់​ខ្លួនដែរ​​ដែល​បាន​ការឈ្នះពានរង្វាន់ពីររដូវកាលចុងក្រោយជា​មួយ​ Liverpool ដែល​ក្នុង​នោះ​មាន​ដូច​ជា​ពាន Champions League, UEFA ...
  • 2024
    0

    (BC-99) អតីតកីឡាករ​របស់​ Barcelona, ​​Paris Saint-Germain និង Manchester United បានចូលរួមជាមួយក្រុម AC Milan ក្នុងកិច្ចព្រមព្រៀងរយៈពេលខ្លីមួយកាល​ពី​ខែធ្នូប៉ុន្តែរូប​គេមិនមានភាពប្រាកដប្រជាអំពីអនាគតវែង​ឆ្ងាយ​ជា​មួយ​និង​ក្លឹប​នេះនៅ​ឡើយ​​ទេ​។ គ្រូបង្វឹករបស់ក្លឹប​ដែល​មាន​រហស្សនាម Rossoneri គឺលោក Stefano Pioli នៅ​តែ​ចង់រក្សាខ្សែ​ប្រយុទ្ធ​រូប​នេះ​នៅ San Siro បើ​ទោះជា​​មាន​ព័ត៌មាន​ទាក់​ទង​ទៅ​នឹង​ការផ្លាស់រូប​គេ​ទៅកាន់​ក្លឹប​ Monza របស់អតីត​កីឡាករ AC Milan Silvio ...
  • 5150
    0

    (BC-99) ក្របខណ្ឌ​បាល់​ទាត់​កំពូល​របស់​អង់គ្លេស​​រដូវ​កាល​ ២០១៩-២០២០ បាន​រក​ឃើញ​ Liverpool ជាម្ចាស់ជើង​ឯក​ហើយ​ ខណៈ​ដែល​ការ​ប្រកួត​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ​​ដោយ​ក្រុមទាំង​២០​ត្រូវ​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ពេល​តំណាល​គ្នា​តែ​ម្តង។   បើ​ទោះ​ជា​គេ​ឃើញ Liverpool បាន​លើក​បង្ហាញ​ពាន​រង្វាន់​ដែល​ពួក​គេ​បានរង់​ចាំ​អស់​រយៈ​ពេល​៣០​​ឆ្នាំរួច​មក​ហើយ​មែន​ តែ​ពុំ​មែន​បាន​ន័យ​ថា​ការ​ប្រកួត​របស់​ក្របខណ្ឌ Premier League នា​រដូវ​កាល​នេះ​បាន​បិទ​បញ្ចប់់​នោះ​ទេ​។ សប្តាហ៍​ប្រកួត​​ចុង​ក្រោយ​នេះ​ទៀត​សោត​ក៏​ជា​ការ​កាត់​ក្តី​ជ្រើស​រើស​ក្រុម​លេខ​៣​និង​លេខ​៤​ដែល​មាន​មុខ​ទៅ​លេង Champions League រដូវ​កាល​ក្រោយ។ ការ​កាត់​ក្តី​ក្រុម​ដែល​មាន​កៅ​អី​ទៅ​លេង EUROPA League វគ្គ​ Group Stage និង ...
  • 2947
    0

    រដូវកាលមិនទាន់ចប់នៅឡើយទេ ប៉ុន្តែ FC Barcelona បានធ្វើការលើផែនការផ្ទេររដូវក្តៅរបស់ពួកគេមួយរយៈរួចទៅហើយ។ Lautaro Martinez គឺជាគោលដៅចម្បង ប៉ុន្តែពួកគេក៏ត្រូវការដាក់លក់កីឡាករដើម្បីបានប្រាក់ និងជម្រុះនរណាដែលមិនសូវផ្ដល់ទំនុកចិត្ត។ បច្ចុប្បន្នកីឡាករមួយចំនួនមិនមាននៅក្នុងផែនការរបស់លោក Quique Setien ឡើយ ខណៈកីឡាករខ្លះក៏ត្រៀមវិលត្រលប់ពីលក្ខខណ្ឌខ្ចី។ ជាក់ស្ដែង មានកីឡាករសរុបចំនួន ១២ នាក់នៅក្នុងបញ្ជីលក់ចេញនៅរដូវក្តៅនេះ។ អ្នកទាំងនោះមាន Neto, Nelson Semedo, Samuel Umtiti, Junior ...
  • 987
    0

    ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា ដែលកំពុងលេងលីគកំពូលកម្ពុជាត្រូវការជ្រើសរើសយុវជនអាយុក្រោម១៥ឆ្នាំ ។ សូមប្អូនៗ ប្រញ៉ាប់រួសរាន់ដើម្បីដាក់ពាក្យចូលរួមធ្វើតេស្ត ក្លិបបើកទទួលពាក្យសម្រាប់តែយុវជនចំនួន ៣០០នាក់ដំបូងតែប៉ុណ្ណោះ ។