• 13080
    0

    កាលពីពេលថ្មីៗនេះ វិសាខា បានប្រកាសតែងតាំងគ្រូបង្គោលថ្មីជាផ្លូវការហើយ គឺលោក Colum Curtis ដែលជាអតីតគ្រូជំនួយក្រុមព្រះខ័នរាជស្វាយរៀង។ Colum គឺជាគ្រូបង្វឹកកាន់អាជ្ញាប័ណ្ណកម្រិត A ដែលទទួលស្គាល់ដោយសហព័ន្ធបាល់ទាត់អឺរ៉ុប ( UEFA ) និងធ្លាប់មានបទពិសោធន៍ធ្វើគ្រូបង្វឹកក្លឹបមួយចំនួន នាប្រទេសអៀរឡង់ខាងជើង សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន មុនលោកធ្វើដំណើរមកប្រកបអាជីពនៅកម្ពុជា។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ Colum ធ្លាប់ចំណាយពេល ៥ឆ្នាំជាមួយក្រុមថ្នាល Manchester United ប្រចាំប្រទេសរបស់ខ្លួន នាទីក្រុង ...
  • 1647
    0

    (BC-99) អ្នកគាំទ្រក្រុម Manchester United បានជ្រួល​ច្របល់​និង​​បញ្ចេញចំណាប់​អារម្មណ៍​រៀង​ៗ​ខ្លួន​បន្ទាប់ពីមាន​អ្នក​សារព័ត៌មាន​ថត​បាន​បុរសអាថ៌កំបាំងម្នាក់កំពុង​តែ​ជិះ​ឡាន​ទៅ​កាន់​កន្លែង​ហ្វឹក​ហាត់​តបស់​ក្រុម​ខ្លួន។ ប្រិយ៍​មិត្ត​របស់​ក្រុម​មួយ​នេះ​មាន​ការ​ជឿជាក់ថាលោក​ Ole Gunnar Solskjaer បានឈានដល់ការចុះហត្ថលេខាដំបូងរបស់ខ្លួនក្នុងការទិញ​យក​កីឡាករ​ក្នុង​រដូវ​កាល​ដោះដូរនាខែមករានេះ​។ រូបភាពដែល​គេ​ប្រមាញ់​បាននេះ​បាន​បង្ហាញពីបុរសម្នាក់​លើក​ដៃ​បាំង​មុខរបស់​ខ្លួន​ក្នុងឡានម៉ាក Mercedes តម្រង់​ចូល​ទៅទី​កន្លែង​ហ្វឹក​ហាត់​ Carrington ។ អ្នកគាំទ្រខ្លះបានសន្និដ្ឋានថាបុរស​ម្នាក់​នោះ​គឺ​ជាខ្សែបម្រើប្រយុទ្ធ Wolves-Ruben Neves ដោយសារតែគេ​សន្និដ្ឋាន​ទៅ​លើ​ម៉ូដ​សក់និងពុកចង្ការរបស់បុរសម្នាក់​នោះ​។ វាអាច​ជា​ការ​ស្មាន​ដោយ​ពួក​គេ​បាន​ឮ​នូវ​ព័ត៌​មាន​ដែល​បាន​ផ្សាយ​ថា​លោក​ Solskjaer បានចាប់​អារម្មណ៍​នាំ​យក​កីឡាករ​ពីរ​រូប​ពី​ Wolves គឺ Neves និង ...
  • 1414
    0

    (BC-99) + Man Utd ត្រូវ​បាន​ផ្តល់​ដំណឹង​មក​ថា​កំពុង​ទាក់​ទង​បាន​កីឡាករ​វ័យ​របស់ Ajax Donny va de Beek ក្នុង​តម្លៃ ៥៩.៥លាន​ផោន។ គេ​ជឿ​ថា​ក្លិប​នឹង​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ដើម​សប្តាហ៍​ក្រោយ​នេះ។ + Inter Milan បាន​កាត់​បន្ថយ​ចំណាយ​ទិញ​កីឡាករ​ដោយ​បាន​បង្វែរ​ទៅ​តាម​ទិញ​កីឡាករ​ចាស់ៗ ក្នុងនោះ​ពួក​គេ​បាន​ចរចារទិញ​យក​កីឡាករ​បារាំង Oliver Giroud ក្នុង​តម្លៃ ៣.៥លាន​ផោន​ ពីក្រុម​តោ​ខៀវ​ Chelsea។ + Westham ...
  • 2612
    0

    រដូវកាលថ្មី ២០២០ នេះ ក្លឹបបាល់ទាត់វិសាខាបានចំណាយលុយជាច្រើនដើម្បីទិញយកកីឡាករ និង អភិវឌ្ឍន៍ក្លឹបបាល់ទាត់របស់ខ្លួន បានធ្វើឲ្យក្រុមមួយនេះត្រូវបានមហាជនដែលនិយមគាំទ្របាល់ទាត់ក្នុងលីគស្រុកខ្មែរចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាក់ស្តែងការពីប្រកួតមិត្តភាពកន្លងទៅថ្មីៗនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិកទោះបីជាចាញ់ក្លឹប Kedah FA របស់ម៉ាឡេស៊ីក្នុងលទ្ធផល១ទល់០ក៍ពិតមែន តែក្នុងនោះទាំងគ្រូខាងក្លឹប Kedah FA ក៏បានសរសើរនូវទំរង់លេងក៏ដូចជាកីឡាកររបស់ វិសាខា ផងដែរ។ ជាមួយគ្នានេះ បើយោងតាមការចុះផ្សាយតាមផេកផ្លូវការរបស់ក្លឹបបាល់ទាត់ វិសាខា បានអោយដឹងថា៖ ក្លឹប វិសាខា បានបង្ហោះនៅតារាងកាលវិភាគនៃការប្រកួតបាល់ទាត់មិត្តភាពមុខបើករដូវកាលចំនួន៣ប្រកួត ដោយនៅក្នុងនោះ ក្លឹប ...
  • 3100
    0

    នៅរដូវកាលថ្មីនៃការប្រកួតបាល់ទាត់លីគកំពូលរបស់កម្ពុជាឆ្នាំនេះ ក្លឹបបាល់ទាត់និមួយៗកំពុងតែនាំគ្នាសំរុកទិញយកកីឡាករល្អៗដែលខ្លួនពេញចិត្ត ដោយនៅក្នុងនោះក្លឹបបាល់ទាត់អ្នកមានវិសាខាគឺខ្លាំងដៃជាងគេ ព្រោះបាននាំយកកីឡាករជាច្រើនមកចូលរួមជាមួយក្លឹបក្នុងរដូវកាលនេះ។ ដោយឡែកក្រៅពីក្លឹបបាល់ទាត់វិសាខា ថ្មីៗនេះបើយោងតាមការប្រកាសអោយដឹងពីសំណាក់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានចុះផ្សាយអោយដឹងថា៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន មានសេចក្តីសោមន្សរីករាយក្នុងការចុះកិច្ចសន្យាជាមួយខ្សែបម្រើការពារ ប៉ាក់ កែវម៉ូនី ជាកូនកាត់ខ្មែរ-បារាំង។កីឡាករវ័យ២៧ឆ្នាំរូបនេះ នឹងក្លាយជាសមាជិកថ្មីទី១៣ ដែលក្លឹបបាល់ទាត់ភ្នំពេញក្រោន នាំយកមកនារដូវកាលនេះ។ ម៉ូនី ចាប់ផ្តើមលេងបាល់ទាត់នាវ័យ៦ឆ្នាំ ជាមួយក្លឹប Nosiy Le Grand នៅប្រទេសបារាំង និងចាប់ផ្តើមជាកីឡាករអាជីពរបស់ Senart-Moissy ពីឆ្នាំ២០០៨ ដល់ ២០១៦ ...
  • 3209
    0

    កីឡាករវ័យក្មេងអាយុក្រោម ២១ឆ្នាំដែលមានសមត្ថភាពលេងបាល់បានល្អបំផុតរួមទាំងតម្លៃខ្លួនមិនធម្មតា ហើយត្រូវបានក្រុមធំៗចំណាយលុយដ៏ច្រើនតាមទិញរហូតដល់ខ្ទង់វាល់លាន ពួកគេទាំងនោះមានដូចជា៖ 1- Ousmane Dembele (Dortmund) កីឡាករជនជាតិបារាំងត្រូវបានក្រុមអ្នកមានបុណ្យ Barcelona អន្ទងចិត្តយកទៅកាន់ទឹកដី Camp Nou កាលពីឆ្នាំ២០១៧ ដែលមានតម្លៃខ្លួនរហូតដល់ទៅ​ ១០៥លានផោនឯណោះ ពេលនោះ Dembele មានវ័យ២០ឆ្នាំ។ 2- Joao Felix (AT.Madrid) ១២៦លានផោនគឺជាតម្លៃដ៏ថ្លៃដែលជើងខ្លាំង AT.Madrid ហ៊ានចំណាយនាំយក Joao ...
  • 2364
    0

    (BC-99) គូ​ប្រជែង El Clasico របស់​អ្នក​មាន​បុណ្យ FC Barcelona គឺ​អធិរាជស Real Madrid បាន​ធ្លាក់​មក​ចំណាត់​ថ្នាក់​លេខ​២​ដោយ​សារ​តែម្ចាស់​​​ឧបត្ថមឯក​សណ្ឋាន​ម៉ាក​ Adidas ​របស់ពួក​គេ​ចាយ​លុយ​ចាញ់​ចំនួន​តែ​២​លាន​តែ​ប៉ុណ្ណោះ​។ ក្រៅ​តែ​ពី​ក្លិប​បាល់​ទាត់​ធំៗ​កំពុង​តែ​ប្រជែង​គ្នា​លើ​ឧត្តមភាព​ក្នុង​នាម​ជា​ក្រុម​ខ្លាំង​ជាង​គេ​នៅ​លើ​វាល​ស្មៅ​នា​ទ្វីប​អឺរ៉ុប​ គេ​ក៏​ឃើញ​ក្រុម​ហ៊ុន​ផលិត​សម្លៀក​បំពាក់​កីឡា​លំដាប់​ល្បីៗ​របស់​ពិភព​លោក​ក៏​ប្រជែង​គ្នា​ជួយ​លើក​មុខ​មាត់​ក្រុម​ទាំង​នោះអោយ​កាន់​តែ​ល្បី​ថែម​ទៀត​តាម​រយៈ​ការ​​ផ្តល់​ផលិតផល​ជា​សម្លៀ​ក​បំពាក់​កីឡា​បាល់​ទាត់​គ្រប់​ទម្រង់​អោយ​ក្រុម​ទាំង​នោះ​ដែល​គិត​ជាលុយ​មាន​ចំនួន​រាប់រយលាន​ផោន។ នៅ​ឆ្នាំ​២០២០​នេះ​យើង​បាន​ដក​ស្រង់ក្លិប​ចំនួន​១០​ដែល​ទទួល​បាន​ការ​ឧបត្ថម​សម្លៀក​បំពាក់​កីឡាម៉ាក​​ល្បីដែល​គិត​ជា​ទឹក​ប្រាក់បាន​ច្រើន​ជាង​ក្លិប​ដទៃ​ទៀតដែល​មាន​ផលិតផល Puma របស់​អាឡឺម៉ង់​បាន​ចំណាយ​លុយ ៦៥ លាន​ផោន ក្នុង​ខណៈ​ដែលក្រុម​ហ៊ុន​ Nike  របស់​អាមេរិច​បាន​ចាយ​លុយ​ចំនួន ២៧០ លាន​ផោន​អោយ​ក្រុម​កំពូល​៤​នៅ​អឺរ៉ុប រីឯ​ក្រុម​ហ៊ុន ...
  • 3074
    0

    ទំរង់លេងរបស់ Manchester Untied ដែលប្រិយមិត្តកំពុងទស្សនាក្នុងពេលបច្ចុប្បន្នពិតចាពិបាកស្មានណាស់ ប្រៀបដូចជាខ្លែងដាច់ខ្សែម្តងឡើងម្តងចុះទៅតាមការប្រកួត ដែលធ្វើអោយលោក Ole កំពុងផ្តោតសំខាន់លើការរៀបចំទំរង់លេងនិងការចង់បានកីឡាករថ្មីៗមកជួយក្រុម។ ថ្មីនេះ Manchester United បានចាប់អារម្មណ៏កីឡាករជាច្រើនដោយក្នុងនោះមានខ្សែប្រយុទ្ធ Edison Cavani របស់ស្តេចលុយ Paris S.G ផងដែរ។ ទាក់ទងនិងការចង់បាននេះ បិសាចក្រហមមិនទាន់ជជែករឿងតំលៃជាក់លាក់នោះទេ ប៉ុន្តែកំពុងសើបពីស្ថានការណ៏បច្ចុប្បន្នរបស់រូបគេផងដែរ។ ទំរង់ប្រយុទ្ធរបស់បិសាចក្រហមកំពុងមានភាពទន់ជ្រាយ ដោយត្រូវការកំលាំងបន្ថែមអោយស្រួចជាងនេះដើម្បីរកគ្រាប់បាល់ ដូច្នេះទើបលោក Ole  Gunnar ...
  • 7375
    0

    (BC-99) លោក OLE GUNNAR SOLSKJAER គ្រោងនឹងបន្តផ្លាស់ប្តូរក្រុម Man Utd នៅ​អំឡុង​រដូវ​កាល​នៃ​ការ​ដោះដូរ​កីឡាករ​កំពុង​តែ​ដំណើរ​ការនៅឆ្នាំ ២០២០នេះ​​។ អ្នក​ចាត់​ការ​ទូទៅ​សញ្ជាតិ​ ណ័រវេយ៍ រូប​នេះ​កំពុង​តែ​រៀប​ចំ​អោយ​ក្រុម​បិសាច​ក្រហម Manchester United ក្លាយជា​ក្រុម​ដ៏​ខ្លាំង​មួយ​តាម​រយៈ​កីឡាករ​វ័យ​ក្មេងៗដែល​លោក​កំពុង​តែ​ប្រមែប្រមូល​ពី​គ្រប់​ទិស​ទី តែទន្ទឹម​នេះ​លោក​ក៏​ត្រូវ​តែ​ជម្រុះ​កីឡាករ​ចាស់​ដែល​ផុត​កិច្ច​សន្យា​ជា​មួយ​ក្លិប​ចេញ​ទៅ​វិញ​ផង​ដែរ​​។ មាន​កីឡាករ​ចំនួន​៥​រូប​ដែល​គេ​បាន​មើល​ឃើញ​ថា​ជាគោល​ដៅ​លក់​ចេញ​ពី​ Old Trafford ដែល​រួម​មាន៖ ERIC BAILLY កីឡាករ​សញ្ជាតិ​កូឌីវ័រ​ម្នាក់​នេះ​ត្រូវបាន Man Utd ...
  • 7559
    0

    (BC-99) Takumi Minamino បានរួចផុតពី​ចង្កូម​មច្ចុរាជ​នា​ថ្ងៃ​មហន្តរាយរញ្ជួយដីដ៏ធំបំផុតលំដាប់​ទីពីរដែលបានវាយ​ប្រហារប្រទេសជប៉ុននៅអំឡុង​សតវត្សរ៍ទី ២០ ។ នៅ​ពេល​នោះ​កីឡាករ​ចំណូល​ថ្មី​របស់​ Liverpool ទើប​តែ​មាន​អាយុបាន​មួយថ្ងៃប៉ុណ្ណោះ​នៅពេលដែល​គ្រោះមហន្តរាយឈ្មោះ​ Great Hanshin បានឆក់យកអាយុជីវិតមនុស្ស ៦.៤៣៤នាក់។ Minamino បាន​ចាប់​កំណើត​នា​ថ្ងៃ​ទី ១៦ ខែមករាឆ្នាំ ១៩៩៥ នា​ទីប្រជុំ​ជន​ Izumisano ដែលនៅ​ឆ្ងាយ​ពី Kobe ជា​ទី​​​កន្លែង​កើត​ហេតុ​ចម្ងាយ​ ៥០ ម៉ាយល៍។ ផ្ទះជាង ...