• 1224
    0

    ការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគរដូវកាល២០២០នេះ ក្រុមសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ ត្រូវទៅប្រកួតជាមួយក្រុមម្ចាស់ផ្ទះ អាសុីអឺរ៉ុប យូណាយធីត នាសប្តាហ៍ទី៥ នៅវេលាម៉ោង ៣:៣០ នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ លើទីលានកីឡដ្ឋាន AEU SPORT PARK។ យុវជនបាទី បានប្រកួត ៣លើកមកហើយ ប៉ុន្តែនៅមិនទាត់ចូលសូម្បី ១គ្រាប់ ពោលគឺ ស្មើគ្នាជាមួយ ក្រុមកងយោធពលខេមរភូមិន្ទ ០ទល់០ ហើយក៏បានបរាជ័យក្រោមថ្វីជើងក្រុមកំពុងឡើងខ្លាំង ភ្នំពេញក្រោន ...
  • 1281
    0

    ការប្រកួត ២លើក ដែលគ្រោងធ្វើឡើងនាកីឡដ្ឋាន SRU នៃជំនួបក្នុងលីគកំពូលកម្ពុជា សប្តាហ៍ទី៥ ត្រូវបានផ្លាស់ប្តូរទីលានប្រកួតវិញ ដោយសារតែការពារពីជំងឺថ្មី Covid-19 នៅពេលដែលរកឃើញមានអ្នកផ្ទុកកូរ៉ូណានេះ នាខេត្តសៀមរាប ។ ក្រុមអង្គរថាយហ្គឺរ ដែលត្រូវទទួល ភ្នំពេញក្រោន បានសម្រេចរួមគ្នាដោយនឹងធ្វើការផ្លាស់ប្តូរទឹកដីពីកីឡដ្ឋាន SRU មកកាន់កីឡដ្ឋាន Smart RSN វិញ ខណៈការប្រកួតត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែមីនា ក្នុងសប្តាហ៍ទី៥ នៃលីគកំពូលកម្ពុជា រដូវកាល២០២០។ ចំណែកការប្រកួតរវាង សូលទីឡូអង្គរ ...
  • 1154
    0

    គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ CNCC បានចេញសេចក្តីប្រកាសថា រាល់ការប្រកួតក្របខណ្ឌ Metfone Cambodian League រដូវកាល២០២០ ចាប់ពីសប្ដាហ៍ទី០៥នេះតទៅនឹងមានដាក់ម៉ាស៊ីនវាស់កម្ដៅទាំងក្រុមការងារ កីឡាករ និងអ្នកទស្សនា។ លោក ឈី កុលបុត្រា លេខាធិការប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានលើកឡើងថា៖”យើងធ្វើឡើងដើម្បីការពារសុវត្ថិភាពក្រុមការងារ កីឡាករ និងអ្នកទស្សនាទាំងអស់។ វីរុសហ្នឹងមិនមានអ្វីប៉ះពាល់ដល់ការប្រកួតរបស់យើងទេ យើងគ្រាន់តែចង់ការពារសុវត្ថិភាពពួកគាត់ប៉ុណ្ណោះ។ ក្នុងករណីដែលយើងមើលឃើញថា មាននរណាម្នាក់ឡើងកម្ដៅខុសប្រក្រតី យើងនឹងផ្តល់ព័ត៌មានទៅកាន់អ្នកជំនាញសុខាភិបាលពិនិត្យបន្តតាមបច្ចេកទេស ព្រោះមិនមែនមានន័យថាអ្នកនោះឆ្លងវីរុសថ្មីនោះទេ”។ ហេតុផលនៃការដាក់ម៉ាស៊ីនវាស់កម្ដៅនេះធ្វើឡើងដើម្បីពិនិត្យ ...
  • 1249
    0

    កាលពីពេលថ្មីៗនេះ មានរឿងគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងពិភពបាល់ទាត់អង់គ្លេសគ្រូបង្វឹក Mikel Arteta របស់ Arsenal និងខ្សែបម្រើ Callum Hudson-Odoi របស់ Chelsea ត្រូវបានគេរកឃើញថាមានភាព វិជ្ជមាននៃវីរុសកូរ៉ូណា ហើយសមាជិក៣រូបរបស់ Leicester City រួមទាំងខ្សែការពារ Benjamin Mendy កំពុងត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកដើម្បីតាមដានស្ថានភាព។ បើតាមការគ្រោងទុក ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League សប្តាហ៍នេះនៅបន្តដំណើរការដដែល លើកលែងតែជំនួបរវាង ...
  • 2073
    0

    វីរុសកូរ៉ូណា (COVID-19) បាននឹងកំពុងវាយលុកយ៉ាងខ្លាំងនៅតំបន់អឺរ៉ុបប៉ុន្មានសប្តាហ៍ចុងក្រោយមកនេះ ដោយនៅក្នុងពិភពបាល់ទាត់ក៏កំពុងតែវឹកវរផងដែរដោយសារវីរុសខាងលើនេះ។ ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍ EURO 2020 អាចនឹងធ្វើការពន្យារពេលទៅធ្វើនៅឆ្នាំក្រោយវិញ ក្រោយពីមានការស្នើរបស់សហព័ន្ធបាល់ទាត់ប្រទេសមួយចំនួន ដោយសារតែបញ្ហាជំងឺកូរ៉ូណាវាយលុយតាមបណ្តាទ្វីបអឺរ៉ុប។ យ៉ាងណាក្តីស្ថាប័ន UEFA នឹងសម្រេចលើបញ្ហានេះជាផ្លូវការនៅសប្តាហ៍ក្រោយ ថាគួរតែបន្តលេងឆ្នាំនេះ ឬលើកទៅឆ្នាំក្រោយតាមសំណើរ។ ក្បាលម៉ាស៊ីនបាល់ទាត់អឺរ៉ុបក៏មានគម្រោងផ្អាកការប្រកួតពានរង្វាន់ UEFA Champions League និង UEFA Europa League ជាបណ្តោះអាសន្នសិនផងដែរ ស្របពេលដែលការប្រកួតមួយចំនួនត្រូវបានផ្អាក។ ដោយឡែកក្របខ័ណ្ឌ ...
  • 2309
    0

    បន្ទាប់ពីការប្រកួតសប្តាហ៍ទី៦ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាល២០២០ បានបញ្ចប់វគ្គចែកពូលរួចរាល់ កាលថ្ងៃពុធ ទី១១ ខែមីនា និងរកឃើញក្រុមចំណាត់ថ្នាក់លេខមួយតាមពូលទាំង៥ ព្រមទាំងក្រុមលេខពីរល្អផងដែរ ដែលត្រូវឡើងមកប្រកួតគ្នាវគ្គ១ភាគ៤។ ក្រោយបញ្ចប់សប្តាហ៍ទី៦ យើងរកឃើញក្រុមជម្រើសខេត្ត កំពង់ឆ្នាំង, សៀមរាប, ព្រៃវែង, កំពង់ស្ពឺ និងកែប គ្រងតំណែងលេខមួយតាមពូលរៀងៗខ្លួន ស្របពេលដែលក្រុមខេត្ត ត្បូងឃ្មុំ, កោះកុង និង កណ្ដាល ...
  • 2758
    0

    នៅក្នុងការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគរដូវកាល២០២០នេះ ក្រុមសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ នៅមិនទាន់អាចទម្លុះសំណាញ់ទីគូប្រកួតបានទេ ក្នុងការបង្ហាញខ្លួន ៣ប្រកួត កន្លងមកនេះ ដោយសារគ្មានខ្សែប្រយុទ្ធ សៀង ចន្ធា ឫក៏យ៉ាងណា។ ដូចដែលទស្សនិកជន នឹងអ្នកស្នេហាវិស័យកីឡាបាល់ទាត់បានធ្វើងឿងឆ្ងល់ពាក់ព័ន្ធជាមួយក្រុម យុវជនបាទី ដែលបានប្រកួត ៣លើក មិនទាត់ចូលសូម្បី ១គ្រាប់ ពោលគឺ ស្មើគ្នាជាមួយ ក្រុមកងយោធពលខេមរភូមិន្ទ ០ទល់០ ហើយក៏បានបរាជ័យក្រោមថ្វីជើងក្រុមកំពុងឡើងខ្លាំង ភ្នំពេញក្រោន ០ទល់៧ និងបានចាញ់ក្រុម ...
  • 18946
    0

    (BC-99) បើ​ទោះ​បី​ជា​មាន​ការ​ហាម​ប្រាម​មិន​អោយ​ប្រិយ៍មិត្ត​ចូល​ទៅ​ទស្សនា​ការ​ប្រកួត​រវាង​ក្រុម LASK និង Manchester United នៅ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA EUROPA League វគ្គ​ ១៦ ក្រុម​ជើង​ទី​១​ក៏​ដោយ ក៏​ប្រិយ៍​មិត្ត​បិសាច​ក្រហម​នៅ​តែចចែស​​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​​ អូទ្រីស​ ដើម្បី​ទៅ​តាម​លើ​ក​ទឹក​ចិត្ត​ក្រុម​ដែល​ខ្លួន​ស្រឡាញ់​ដែរ។ ហើយ​ពួក​គេ​បាន​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​ដល់​ជីវិត​ក្នុង​ខណៈ​ពេល​ដែល​ជើង​ហោះ​ហើរ​ដែល​ពួក​គេ​បាន​ជិះ​ត្រូវ​បង្ខំ​ចិត្ត​បក​ក្រោយ​ចុះចត​ភ្លាមៗ​នៅ​អាកាសយានដ្ឋានក្រុង Frankfurt ប្រទេស ​អាឡឺម៉ង់​ ដោយ​សារ​តែ​មាន​សញ្ញា​ព្រមាន​អោយ​ដឹង​អំពី​បញ្ហា​ម៉ាស៊ីន។ អ្នក​ដំណើរ​ទាំង​ឡាយ​ត្រូវ​បាន​ចំណាយ​ពេល​មួយ​យប់​ដើម្បី​ស្នាក់​នៅក្នុង​អាកាសយានដ្ឋាន​មួយ​នេះ​ទម្រាំ​មាន​ជើង​ហោះ​ហើរ​ផ្សេង​ទៀត​ដែល​អាច​បញ្ជូន​ពួក​គេ​ទៅ​កាន់​គោល​ដៅ។ បើ​តាមការ​អោយ​ដឹង​ពី​អ្នក​សារព័ត៌មាន​ម្នាក់​​ដែល​ឋិត​ក្នុង​ហេតុការណ៍​នោះ​បាន​និយាយ​អោយ​ដឹង​ថា នៅ​ពេល​ដែល​យន្តហោះ​បាន​ចាក​ចេញ​ពី​ក្រុង Manchester ពួក​គេ​ត្រូវ​ប្តូរ​ជើង​ហោះ​ហើរ​នៅ ...
  • 1454
    0

    ដើម្បីការពារការឆ្លងនៅវីរុសប្រភេទថ្មី COVID-19ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ចេញសេចក្តីប្រកាសចំនួនបីចំណុចសម្រាប់អ្នកគាំទ្រដែលចូលរួមទស្សនាការប្រកួតជាមួយក្រុមបាល់ទាត់របស់វៀតណាម Than Quản Ninh ក្នុងពានរង្វាន់ AFC Cup វគ្កជម្រុះក្នុងពូល នាពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង៦យប់នេះ ។ ក្នុងនោះក្លិបជើងឯកលីហ្គកំពូលកម្ពុជាបានសេចក្តីប្រកាសដូចខាងក្រោម ៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង សូមជម្រាបជូនដំណឹងទៅដល់អ្នកគាំទ្រទាំងអស់ អោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខសុវត្ថិភាពរបស់បងប្អូន សម្រាប់ការចូលរួមទស្សនាការប្រកួតនាពហុកីឡដ្ឋានជាតិអូឡាំពិក នៅក្នុងយប់នេះទល់នឹងក្រុម Than Quản Ninh។ ដោយសារតែមានការព្រួយបារម្ភជាច្រើនទាក់ទងនឹងការឆ្លងនៅវីរុសប្រភេទថ្មី COVID-19 សូមបងប្អូនមេត្តាជម្រាបជាព័ត៌មាននៅការប្រុងប្រយ័ត្នសុវត្ថិភាពដូចខាងក្រោមមុនពេលបងប្អូនចូលទៅកាន់កន្លែងអង្គុយដើម្បីទស្សនាការប្រកួត: ...
  • 3614
    0

    នៅក្នុងការប្រកួតពានរង្វាន់ AFC CUP ឆ្នាំ 2020 ពូល G រវាង ព្រះខ័នរាជស្វាយរៀង ជាមួយ Than Quảng Ninh Football Club នាម៉ោង ៦ ល្ងាច ថ្ងៃ ពុធ ទី ១១ ខែ មីនា ឆ្នាំ ២០២០ ...