• 1716
    0

    គ្រូបង្វឹកបង្គោល ព្រះខ័នរាជស្វាយរៀង បានលើកឡើងអំពីការព្រួយបារម្ភដល់កូនក្រុម នឹងបានចាត់ទុកអ្នកទាំងអស់គ្នាគឺជាគ្រួសារ ដោយនិយាយថា “ទោះលីគមិនសម្រាកក៏យើងសម្រាកដែរ ដើម្បីសុវត្ថិភាពគ្រួសារយើង” ក្នុងស្ថានភាពប្រទេសកម្ពុជាកំពុងរីករាលដាលនៅជំងឺកូវីដ ១៩ ។ បុរសសញ្ជាតិអ័​រ​ឡង់បាននិយាយនៅពេលដែលសហព័ន្ធប្រកាសបិទលីគថា “ បើទោះបីជាពន្យាពេលការប្រកួតឬអត់ យើងនឹងធ្វើការសំរេចចិត្តមួយដោយផ្អែកលើកត្តាសុខភាពនិងសុវត្ថិភាពចំពោះកីឡាករ,បុគ្គលិក និងគ្រួសាររបស់យើង។ ប្រសិនបើយើងត្រូវបានស្នើសុំឱ្យលេង ប៉ុន្តែយើងគិតថាវាមិនមានសុវត្ថិភាពសម្រាប់កីឡាករយើង យើងនឹងមិនលេង។ យើងស្រលាញ់ការងាររបស់យើង យើងស្រលាញ់បាល់ទាត់ តែយើងស្រលាញ់មនុស្សរបស់យើងច្រើនជាង។ ខ្ញុំស្នើឱ្យយើងទាំងអស់គ្នាធ្វើអ្វីដែលត្រឹមត្រូវ និងថែរក្សាគ្នាទៅវិញទៅមក ”។ គួរបញ្ជាក់ផងដែរថា គិតត្រឹមសប្តាហ៍ទី៥ ...
  • 2137
    0

    បាល់ទាត់​ Premier League និងត្រូវពន្យាពេលរហូតដល់ថ្ងៃទី ៣០ ខែមិថុនាដោយសារតែរងការប៉ះពាល់ខ្លាំងមេរោគ Corona។ ដូច្នេះគេមិនទាន់ដឹងថារដូវកាលនេះនិងបញ្ចប់នៅពេលណាមួយច្បាស់លាស់នៅឡើយទេ។ ការសំរេចចិត្តពី UEFA និង CONMEBOL បានលើកពេលវេលា EURO 2020 និង​ Copa America ដល់ឆ្នាំ ២០២១ វិញ។ គេមានគម្រោងពន្យាពេលការប្រកួតក្នុងលីកបានត្រឹមថ្ងៃទី ១ ខែមិថុនាប៉ុណ្ណោះ ដែលនេះជាជម្រើសចុងក្រោយផងដែរ។ បើសិនមិនកាត់បន្ថយការប្រកួតនោះ​កាលវិភាគប្រកួតរបស់ ...
  • 21613
    0

    (BC-99) Peter Whittingham បានធ្លាក់ពីលើកាំជណ្ដើរនៅឯហាងស្រាមួយ​កន្លែងតាំង​ពី​ថ្ងៃទី ៧ ខែមីនាដែលជាថ្ងៃប្រកួត​បាល់​ឱប Six Nation រវាង​ក្រុម​អង់គ្លេសជាមួយក្រុម​វែលហើយបានរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរត្រូវ​បាន​រាយការណ៍​ថា​បាន​បាត់​បង់​ជីវិតហើយ​​ក្នុង​ថ្ងៃ​នេះ​ដោយ​បន្សល់​ទុក​កូន ២ នាក់អោយ​ក្លាយ​ជា​ក្មេង​កំព្រា។ ក្លឹប​បាល់​ទាត់​ Cardiff City បានចេញសេចក្តីថ្លែងការណ៍នៅ​លើ​គេ​ហទំព័រ​របស់​ខ្លួន​ថា “ វាគឺជារឿង​ដ៏​សោកសៅជាទី​បំផុត​ក្នុង​ការ​ជូនដំណឹងដល់អ្នកគាំទ្រថាអតីត​វិរៈ​បុរស​របស់​យើង​លោក Peter Whittingham បានទទួលមរណភាពហើយ​នៅវ័យ​ ៣៥ ឆ្នាំ។ កាល​ពី​ម្សិល​ម៉ិញ​នេះ​របាយការណ៍​មួយ​របស់​ប៉ូលីស​ទើប​តែ​ធ្វើ​ការ​បដិសេធ​អំពី​ព័ត៌មាន​ដែល​បាន​ផ្សាយ​ថា Whittingham បានទទួលមរណភាពតាំង​ពី​ថ្ងៃ​អង្គារ តែ​មិនទាន់​បានមួយ​ថ្ងៃ​ស្រួល​បួល​ផង​ស្រាប់​តែ​ដំណឹង​មរណភាព​នេះ​ក៏​បាន​ក្លាយ​ជា​ការ​ពិត​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ​ទៅ​វិញ។ ...
  • 1343
    0

    គណៈកម្មការប្រកួតពានរង្វាន់បាល់ទាត់បានចេញសេចក្តីប្រកាសថាដើម្បីទប់ស្កាត់និងបង្ការការរាលដាលវីរុសកូវីដ១៩ ការប្រកួតត្រូវបានពន្យាពេលប្រកួតជាបណ្ដោះអាសន្ន សម្រាប់ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់ មិត្តហ្វូនខេមបូឌានលីគ រដូវកាល ឆ្នាំ២០២០ ។ យោងតាមសេចក្តីជូនដំណឹង ស្តីពីការពន្យាពេលការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់ មិត្តហ្វូនខេមបូឌានលីគ រដូវកាល ឆ្នាំ២០២០ ដោយគេហទំព័រផ្លូវការណ៍របស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ CNCC ផ្ទាល់តែម្តង ខណៈការកំណត់កាលបរិច្ឆេទប្រកួតឡើងវិញ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ...
  • 2274
    0

    យោងតាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា អំពីការផ្អាកការប្រកួតពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ ( U16 និង U18 Youth League) រហូតដល់មានការជូនដំណឹងសារជាថ្មី។ សេចក្តីថ្លែងការណ៍នេះធ្វើឡើង ក្រោយមានការផ្ទុះជំងឺរាតត្បាតសកលវីរុស Covid-19 នៅក្នុងប្រទេសកម្ពុជា ស្របពេលការចាប់ឆ្នោតបែងចែកពូលនៅជុំទី៣ នៃពានរង្វាន់ U16 Youth League ក៏នឹងធ្វើការផ្អាកផងដែរ។ សម្រាប់ការប្រកូតជុំទី៣ នឹងត្រូវបែងចែកជា ២ពូល និងមាន ៨ក្រុម ...
  • 2627
    0

    (BC-99) ទោះបីជាមានការលើកឡើងអំពី​ការ​ចចារ​រ​វាង​ក្លឹប​បិសាច​ក្រហម Manchester United ជាមួយ​ខ្សែ​ប្រយុទ្ធ​បារាំង​​ Paul Pogba ក៏​ដោយ​តែ​ទី​បំផុត​ទៅ​ភាគីទាំងពីរនៅ​តែ​ដើរ​ដល់​ផ្លូវ​បំបែកដដែល​។ ១០០ លានផោនសម្រាប់​ក្រុម Man United ដែល​ចង់​បាន​ពី​ការលក់​ Paul Pogba  វា​នឹង​មិន​អាច​កើត​មាន​នុះ​ទេ​បើ​ផ្អែក​ទៅ​លើ​ស្ថាន​ភាព​បច្ចុប្បន្ន​ដែល​កំពុង​តែ​កើត​មាន​ឡើង​នៅ​ក្នុង​ផែន​ដី​យើង​នេះ​ តែ​ក្រុម​បិសាច​ក្រហម​ដែល​ដឹក​នាំ​ដោយលោក Ole Gunnar Solkjaer អាច​បន្ថយ​តម្លៃ​ខ្លួន​របស់​កីឡាករ​រូប​​នេះ​ដើម្បី​អោយ​មាន​ការ​ផ្លាស់ប្តូរមួយ​អាច​កើត​មាន​ឡើង​នៅរដូវក្តៅក្រោយ។ Pogba ដែលបានចូលរួមជាមួយបិសាចក្រហមក្នុងឆ្នាំ ២០១៦ ក្នុងតម្លៃ ៨៩ ...
  • 1850
    0

    (BC-99) ប៉ូលីស South Wales បានបញ្ជាក់ថាអតីតខ្សែបម្រើក្លឹប​ចាប​ខៀវ​រូប​នេះ​នៅមានជីវិតនៅឡើយទេ​ ដែល​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​ចាមអារ៉ាមថាគាត់​បាន​ទទួល​មរណភាពនិង​ត្រូវបានគេ​យក​ទៅ​ផ្សព្វផ្សាយនៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃអង្គារ។ វិរៈ​បុរស​របស់​ក្លឹប​ចាប​ខៀវ​ Cardiff City លោក Peter Whittingham កំពុងតស៊ូនឹង​គ្រោះ​ថ្នាក់​ដល់​ជីវិតនៅក្នុងមន្ទីរពេទ្យបន្ទាប់ពីបាន​រអឹល​ដួលដោយចៃដន្យនៅឯហាងស្រាមួយកន្លែង​។ Whittingham ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យ Cardiff’s Heath ដោយ​ពុំ​ទាន់​ដឹង​ខ្លួន​នៅ​ឡើយ​ទេ​ចាប់​តាំង​ពី​លោក​ទទួល​រង​គ្រោះ​ថ្នាក់​រហូត​មក​ដល់​ពេល​នេះ​។ នៅ​ថ្ងៃ​នេះ​ដែរ​ប៉ូលីស South Wales បានចេញសេចក្តីថ្លែងការណ៍មួយដែលបង្ហាញពីអ្វីដែលបានកើតឡើងចំពោះ​ Whittingham ថា “នៅម៉ោងប្រហែល ១០ ...
  • 4557
    0

    ខ្សែការពារ សារ៉េត គ្រីយ៉ា របស់ ព្រះខ័នរាជស្វាយរៀង នឹង អ្នកចាំទី គង់ រ៉ាហ្វាត់ គិរីវង់សុខសែនជ័យ បានបង្ហោះចំណាប់អារម្មណ៍ពាក់ព័ន្ធករណីមនុស្សមួយចំនួនតូចថាបងប្អូនខ្មែរឥស្លាមបាននាំជំងឺកូវីដ-១៩ មកចូលប្រទេសកម្ពុជា ក្រោយត្រលប់មកពីកម្មវិធីសាសនានាប្រទេសម៉ាឡេសុី។ អ្នកចាំទីវ័យក្មេង គង់ រ៉ាហ្វាត់ បានសរសេរក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ ខ្ញុំ​សូម​បញ្ជាក់​ទៅ​ដល់​មនុស្ស​មួយ​ចំនួន​ដែល​មិន​ទាន់​យល់​ (ថា​ពួក​ខ្ញុំ​ គឺ​ជា​ជនជាតិ​ខ្មែរ​ ជា​ពលរដ្ឋ​ខ្មែរ​ ប៉ុន្តេពួកខ្ញុំកាន់សាសនាឥស្លាម”។ ខណៈ សារ៉េត គ្រីយ៉ា បានចេញមកបង្ហាញពីអារម្មណ៍ពិតមួយរបស់គាត់ថា៖ ...
  • 1439
    0

    ព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប EURO 2020 ត្រូវបានពន្យាពេលប្រកួតចំនួន១២ខែដោយនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២១វិញ ពីព្រោះតែការរីករាលដាលនៃវីរុសកូរ៉ូណា COVID19។ ជាក់ស្តែងការសម្រេចនេះធ្វើឡើងក្រោយពីមានការស្នើរបស់សហព័ន្ធបាល់ទាត់ប្រទេសមួយចំនួន ដោយសារតែបញ្ហាជំងឺកូរ៉ូណាវាយលុយតាមបណ្តាទ្វីបអឺរ៉ុប។ ក្បាលម៉ាស៊ីនបាល់ទាត់អឺរ៉ុបក៏បានផ្អាកការប្រកួតពានរង្វាន់ UEFA Champions League និង UEFA Europa League ជាបណ្តោះអាសន្នសិនដែរ ស្របពេលដែលការប្រកួតមួយចំនួនត្រូវបានផ្អាក។ ករណីនេះមានន័យថា ការប្រកួតដែលគ្រោងធ្វើឡើងពីថ្ងៃទី ១២ ខែមិថុនា ដល់ ១២ ខែកក្កដា ខាងមុខនោះ នឹងធ្វើឡើង ...
  • 1180
    0

    ដោយសារតែមានការរីករាលដាលនៅជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្នមានចំនួន ៣៣ ករណីហើយ ដើម្បីប់ស្កាត់ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសបិទសាលារៀនទូទាំងប្រទេសជាបណ្តោះអាសន្ន ស្របពេលដែល សាលាបាល់ទាត់ Prak Football Academy ដែលបានបង្កើតឡើងតាមគោលការណ៍សាលាតម្រង់ទិសក៏ត្រូវបានផ្អាកការហ្វឹកហាត់ផងដែរ។