• 2761
    0

    លោក Ole Gunnar Solskjaer អ្នកចាត់ការ Manchester United ថ្លែងថា ដោយសារតែការនិយាយរបស់លោក Jurgen Klopp ទើបប៉ុន្មានប្រកួតចុងក្រោយនេះ អាជ្ញាកណ្ដាលលែងសូវហ៊ានឲ្យបាល់ប៉េណាល់ទីដល់បិសាចក្រហម ទោះ​ពេលខ្លះលោកមើលឃើញក្រុមគូប្រជែងធ្វើកំហុសច្បាស់ៗក៏ដោយ។ គ្រូបង្វឹកក្រុម Man UTD ថ្លែងបែបនេះ“៖ ២ប្រកួតចុងក្រោយ យើងគួរតែបានបាល់១១ម៉ែត្រដល់ទៅ៣ដង។ និយាយទៅ មកពីរដូវកាលមុន មានគ្រូម្នាក់និយាយថា គាត់ព្រួយបារម្ភអារឿងឲ្យបាល់ប៉េណាល់ទីច្រើនពេក។ ប្រហែលជាមកពីគ្រូហ្នឹងនិយាយបែបនេះហ្នឹងហើយបានជាអាជ្ញាកណ្ដាលលែងសូវហ៊ានផ្លុំឲ្យបាល់១១ម៉ែត្រ។” លោក ...
  • 808
    0

    ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុបបានសម្រេចជាឯកច្ឆ័ន្ទក្នុងការដំឡើងប្រាក់រង្វាន់សរុបសម្រាប់ព្រឹត្តិការណ៍ UEFA Women’s Euro 2022 ដែលជាងច្រើនឆ្នាំ២០១៧ គុណនឹង២។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅពីថ្ងៃទី០៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដែលមានអង់គ្លេសជាម្ចាស់ផ្ទះ។ ១៦ក្រុមដែលជម្រុះជាប់នឹងទទួលបានចំណែកពីប្រាក់រង្វាន់សរុប១៣លាន៧សែនផោន កើនច្រើនជាងឆ្នាំ Euro 2017 នៅហូឡង់ដែលកាលណោះមានត្រឹម៨លានផោន។ ការផ្លាស់ប្ដូរនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ “ពេលវេលាសម្រាប់សកម្មភាព”ដែលធ្វើឡើងដើម្បីធានាថា ការប្រកួតកម្រិតនារីនឹងទទួល​បាន​ប្រាក់រង្វាន់កាន់តែច្រើន។ សម្រាប់ប្រាក់រង្វាន់ Euro 2020 ផ្នែកបុរសវិញមានសរុប៣៧១លានផោនបែងចែកដល់ក្រុមចំនួន២៤៕
  • 1089
    0

    ការប្រកួតក្របខណ្ឌ La Liga សប្ដាហ៍ទី១០ រដូវកាល២០២១/២០២២ នឹងមានជំនួបដ៏ធំដែលគេហៅថា El Clasico រវាង Real Madrid និង FC Barcelona នៅថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១។ និយាយពីក្រុមទាំង២ដើមរដូវកាលនេះ បានលទ្ធផលខុសគ្នា ដោយ Real Madrid កំពុងកាន់កាប់កំពូលតារាង មាន១៦ពិន្ទពីការប្រកួត៦លើក ខណៈ ...
  • 1621
    0

    ក្រុមការពារតំណែងជើងឯក Manchester City នឹងធ្វើដំណើរទៅកាន់ទឹកដីរបស់ West Ham United សម្រាប់ការប្រកួតជុំទី៤ពានរង្វាន់ Carabao Cup 2021/2022។ West Ham បានយកឈ្នះ Manchester United ក្នុងជុំទី៣ នឹងត្រូវជួបក្រុមជិតខាងរបស់​បិសាចក្រហមដែលបានឈ្នះពាននេះ៤លើកចុងក្រោយជាប់ៗគ្នា។ ក្រុម Preston មកពីក្របខណ្ឌ Championship ត្រូវប៉ះ Liverpool ខណៈ Arsenal ...
  • 1166
    0

    Marco Asensio ធ្វើបានហ៊ែតទ្រីកយ៉ាងអស្ចារ្យក្នុងសំណាញ់ក្រុមចាស់ Real Mallorca ឲ្យ Real Madrid ឡើងកំពូលតារាងជាថ្មី។ Asensio ដែលចេញពី Mallorca ទៅ Real Madrid ក្នុងឆ្នាំ២០១៤ បានស៊ុតបញ្ចូលទីនាទី២៤, ២៩ និង៥៥។ ចំណែក Karim Benzema ស៊ុតបញ្ចូលទី២គ្រាប់ និង assist ២ដងដែរឲ្យ ...
  • 1551
    0

    West Ham United សងសឹក Manchester United បានសម្រេចតាមរយៈជ័យជម្នះ០ទល់នឹង១ក្នុងជុំទី៣ពានរង្វាន់ Carabao Cup នាកីឡដ្ឋាន Old Trafford។ គ្រាប់បាល់ពី Manuel Lanzini ក្នុងនាទីទី៩គ្រប់គ្រាន់ក្នុងការបញ្ជូនក្រុមញញួរធំឡើងទៅជុំទី៤ ជួប Manchester City។ នេះជាគ្រាប់បាល់ទី១របស់គេក្នុងរយៈពេលជិត១២ខែ។ នេះក៏ជាជ័យជម្នះសាជាថ្មីរបស់ West Ham លើទឹកដី Old Trafford ...
  • 1192
    0

    លទ្ធផលការចាប់ឆ្នោតនៃការប្រកួតពានរង្វាន់​ AFF SUZUKI CUP 2020 បានបង្ហាញថាក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាស្ថិតនៅពូលB ដែលត្រូវជួបក្រុមជម្រើសជាតិ៤ប្រទេសផ្សេងទៀតក្នុងពូលជាមួយគ្នា ។ ពូល B មានក្រុមជម្រើសជាតិ វៀតណាម , ម៉ាឡេស៊ី , ឥណ្ឌូនេស៊ី , កម្ពុជា និង ឡាវ ចំណែកពូល A មាន ថៃ , មីយ៉ាន់ម៉ា ...
  • 2425
    0

    Juventus និង Atletico Madrid មានបំណងចង់ផ្សារភ្ជាប់ជាមួយនិងខ្សែបម្រើប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal គឺកីឡាករវ័យក្មេង  Bukayo Saka ខណៈដែលក្លិបដែលឋិតក្នុងទីក្រុងឡុងន៍មួយនេះអាចពិចារណាលក់ ប្រសិនបើក្លិបទាំង២ព្រមព្រៀងនៅតម្លៃចន្លោះពី ៤៣ម៉ឺនផោនឡើង នេះបើយោងតាមការចុះផ្សារពីសារព័ត៌មាន The Sun។ សូមបញ្ជាក់ថា កីឡាករសញ្ជាតិអង់គ្លេសវ័យ២០ឆ្នាំរូបនេះត្រូវបានកាំភ្លើងធំ យកចេញពីថ្នាលរបស់ក្លិប ដោយបានដាក់បញ្ជូលលេងជាមួយឈុតធំកាលពីឆ្នាំ២០១៨។ ម្យ៉ាងវិញទៀត កេរ្តិ៍ឈ្មោះរបស់កីឡាករវ័យក្មេងរូបនេះត្រូវបានក្លិបដ៏ទៃទៀតចាប់អារម្មណ៍កាន់តែខ្លាំងតាមរយៈការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍យ៉ូរ៉ូ២០២០កន្លងទៅ៕
  • 1831
    0

    Manchester United  ត្រូវគេរាយការណ៍មកថា បានត្រៀមកញ្ចប់ទឹកប្រាក់១ខែ២.៥លានដុល្លារសហរដ្ឋអាមេរិកដើម្បីអន្ទងខ្សែបម្រើ Paul Pogba បន្តកុងត្រាថ្មីរយៈពេលវែងជាមួយនឹងក្លឹប។ កីឡាករសញ្ជាតិបារាំងនៅសល់កុងត្រាមួយឆ្នាំទៀតតែប៉ុណ្ណោះនៅទឹកដី Old Trafford ខណៈរូបគេមិនទាន់សម្រេចនៅក្នុងការបន្តកិច្ចសន្យាថ្មីនៅឡើយទេ ដោយភ្នាក់ងាររបស់គេបញ្ជាក់ថានឹងរងចាំរហូតដល់បញ្ចប់រដូវកាលនេះសិន។ បើសិនជាអតីតសមាជិក Juventus ព្រមព្រៀងក្នុងការចុះហត្ថលេខាលើកុងត្រាថ្មីមែន​ រូបគេនឹងក្លាយជាកីឡាករដែលទទួលបានថ្លៃនឿយហត់ច្រើនជាងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្ត Manchester United និង Premier League ដោយលើសខ្សែប្រយុទ្ធ Cristiano Ronaldo ថែមទៀតផង។ គួរឱ្យដឹងថា ...
  • 2525
    0

    ទូរទស្សន៍មួយបានបង្ហាញរូបភាពពន្យល់ពីមូលហេតុលោក Mauricio Pochettino សម្រេចចិត្តប្ដូរ Lionel Messi ក្នុងនាទី៧៦ពេលប៉ះ Lyon កាលថ្ងៃអាទិត្យ កន្លងទៅ។ វីដេអូនោះបញ្ជាក់ថា អតីតតារាឆ្នើម FC Barcelona មានបញ្ហាជង្គង់ ទើបលោក Pochettino បានសម្រេចចិត្តប្ដូរយ៉ាងចម្រូងចម្រាស ជំនួសដោយ Achraf Hakimi។ ប្រភពដដែលសង្កត់ធ្ងន់ថា ដោយសារតែគ្រូបង្គោល PSG មើលឃើញពីបង្ហាញនេះហើយ ទើបលោកសម្រេចចិត្តប្ដូរ ...