
UEFA ដំឡើងប្រាក់រង្វាន់គុណនឹងក្នុងពាន Euro នារី ២០២២
ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុបបានសម្រេចជាឯកច្ឆ័ន្ទក្នុងការដំឡើងប្រាក់រង្វាន់សរុបសម្រាប់ព្រឹត្តិការណ៍ UEFA Women’s Euro 2022 ដែលជាងច្រើនឆ្នាំ២០១៧ គុណនឹង២។
ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅពីថ្ងៃទី០៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដែលមានអង់គ្លេសជាម្ចាស់ផ្ទះ។
១៦ក្រុមដែលជម្រុះជាប់នឹងទទួលបានចំណែកពីប្រាក់រង្វាន់សរុប១៣លាន៧សែនផោន កើនច្រើនជាងឆ្នាំ Euro 2017 នៅហូឡង់ដែលកាលណោះមានត្រឹម៨លានផោន។
ការផ្លាស់ប្ដូរនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ “ពេលវេលាសម្រាប់សកម្មភាព”ដែលធ្វើឡើងដើម្បីធានាថា ការប្រកួតកម្រិតនារីនឹងទទួលបានប្រាក់រង្វាន់កាន់តែច្រើន។
សម្រាប់ប្រាក់រង្វាន់ Euro 2020 ផ្នែកបុរសវិញមានសរុប៣៧១លានផោនបែងចែកដល់ក្រុមចំនួន២៤៕