• 641
    0

    លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស បាននិយាយថា ការប្រកួតក្នុងកីឡដ្ឋានដែលគ្មានអ្នកទស្សនាជារឿងអាម៉ាស់បំផុត។ លោក Southgate ក៏ទាមទាឱ្យអ្នកគាំទ្រកែប្រែទម្លាប់អាក្រក់រត់ចូលក្នុងទីលានដែលកើតមានឡើងនាចុងរដូវកាលនេះ។ ក្រុមអង់គ្លេសត្រូវបានស្នើឱ្យប្រកួតក្នុងទឹកដីរបស់ខ្លួន ២ប្រកួតដោយគ្មានអ្នកគាំទ្រចូលទស្សនា ក្នុងកម្មវិធីប្រកួតរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA។ ការហាមឃាត់នេះកើតឡើង ដោយសារការបង្កហិង្សាពីសំណាក់អ្នកគាំទ្រអង់គ្លេសនៅក្រៅទីលាន នឹងភាពគ្មានសណ្តាប់ធ្នាប់ ចាប់តាំងពីការប្រកួតពានរង្វាន់ ​Euro 2020 ផ្តាច់ព្រ័ត្រមក។ ក្រុមជម្រើសជាតិអង់គ្លេស នឹងចាប់ផ្តើមការប្រកួត Nations League នៅក្នុងពូល A ...
  • 474
    0

    ខ្សែប្រយុទ្ធ លឹម ពិសុទ្ធ ត្រូវបានភ្នំពេញក្រោនប្រកាសថា នឹងសម្រាកពីចន្លោះ៥ទៅ៦សប្ដាហ៍ ដោយសាររបួសសរសៃពួរជង្គង់។ ភ្នំពេញក្រោនបានសរសេរលើទំព័រ Facebook របស់ខ្លួនបែបនេះ “៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន សូមជម្រាបទៅកាន់អ្នកគាំទ្រទាំងអស់ឲ្យបានជ្រាបថាកីឡាករ លឹម ពិសុទ្ធ មានបញ្ហារបួសសសៃពួរកជើងខាងឆ្វេង បន្ទាប់ពីមានការប៉ះទង្គិចគ្នាក្នុងការប្រកួតជាមួយក្រុមណាហ្គាវើលដ៍ នាពេលកន្លងទៅថ្មីៗនេះ។ ដូច្នេះកីឡាករ លឹម ពិសុទ្ធ នឹងត្រូវសម្រាកព្យាបាលរយៈពេលពី ៥ ទៅ ៦ សប្តាហ៍។” គិតត្រឹមតែឆ្នាំ២០២២នេះ ពិសុទ្ធ ...
  • 643
    0

    Chelsea ទំនងមមាញឹកខ្លាំងអំឡុងទីផ្សារដោះដូរកីឡាករនាពេលនេះ ដោយម្ចាស់ក្លិបថ្មី គឺលោក Todd Boehly បានទម្លាក់លុយជាង២០០លានអឺរ៉ូទុកឲ្យចាយទិញកម្លាំងថ្មី។ អ្នកជំនួញជនជាតិអាមេរិកាំងក៏ចង់ពង្រីក brand ក្លិបរបស់លោកដោយការនាំចូលកីឡាករលំដាប់ពិភពលោក។ បើតាម FourFourTwo និង Neymar ក្រុមតោខៀវបានចាប់អារម្មណ៍លើ Neymar។ ថ្មីៗនេះសារព័ត៌មានបារាំងក៏បានផ្សាយថា PSG ត្រៀមខ្លួនរួចស្រេចក្នុងការស្ដាប់សំណើណាមួយសម្រាប់ Neymar ហើយត្រៀមខ្លួនរួចរាល់ដើម្បីបើកផ្លូវឲ្យគេចាកចេញក្នុងតម្លៃ៩០លានអឺរ៉ូ ដែលជាតម្លៃខាតច្រើន ប្រៀបទៅនឹងពេលទិញចូល។ កាល PSG ទិញ ...
  • 1130
    0

    AS Roma បានក្លាយជាម្ចាស់ជើងឯក UEFA Conference League រដូវកាលទី១ ក្រោយឈ្នះ Feyenoord ១ទល់នឹង០ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅរដ្ឋធានីទីរ៉ាណា ប្រទេសអាល់បានី ថ្ងៃពុធ ទី២៥ ខែឧសភា។ នេះក៏ជារដូវកាលដំបូងសម្រាប់លោក Jose Mourinho ក្នុងនាមជាគ្រូបង្គោល Roma ហើយគ្រាប់ជ័យជម្នះបានពីកីឡាករ Nicolo Zaniolo ក្នុងនាទី៣២។ ជ័យជម្នះខាងលើក៏មានន័យថា លោក ...
  • 720
    0

    មន្ត្រីប៉ូលីស១៩នាក់បានរងរបួស ខណៈអ្នកគាំទ្របានប៉ះទង្គិចគ្នាមុនវគ្គផ្តាច់ព្រ័ត្រ Europa Conference League រវាងក្រុមអ៊ីតាលី Roma ប្រកួតជាមួយក្រុមហូឡង់ Feyenoord ក្នុងរដ្ឋធានី Tirana ប្រទេសអាល់បានី នៅថ្ងៃពុធ ទី២៥ ខែឧសភា។   អ្នកគាំទ្របានកាន់ដបកែវ ដំបង ថ្ម និងវត្ថុផ្សេងៗទៀត ខណៈប៉ូលីសក្នុងតំបន់បានព្យាយាមបំបែកបញ្ហាកាលពីថ្ងៃអង្គារ។ ប៉ូលីសបាននិយាយថា “៖នៅព្រឹកព្រលឹមនេះ យើងបានបណ្ដេញអ្នកគាំទ្រជ្រុលនិយមជាង៨០នាក់។” អគ្គនាយករងប៉ូលិសអាល់បានី លោក ...
  • 2241
    0

    ប្រភពក្រៅផ្លូវការមួយចំនួនឲ្យដឹងថា ខ្សែបម្ជរើ ប៊ិន ចន្ថាធារី​ ត្រូវបានកោះហៅចូលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រៀមប្រកួតមិត្តភាពតទល់ទីម័រខាងកើត និងជម្រុះ AFC Asian Cup 2023 នៅឥណ្ឌា។ ដំណឹងនៃការកោះហៅនេះត្រូវបានគេដឹងថា ដើម្បីជំនួសលឹម ពិសុទ្ធ ដែលមានរបួសអំឡុងការប្រកួត League Cup របស់ភ្នំពេញក្រោនតទល់ណាហ្គាវើលដ៍។ និយាយពីធារី បានបង្ហាញខ្លួនចុងក្រោយក្នុងក្រុមជម្រើសជាតិ កាលខែមិថុនា ឆ្នាំ២០២១ អំឡុងវគ្គជម្រុះ FIFA World ...
  • 376
    0

    ការទិញលក់ក្លិប Chelsea ក្នុងតម្លៃ ៥,២ពាន់លានដុល្លារទៅឱ្យម្ចាស់ថ្មីដែលជាសម្ព័ន្ធគ្រប់គ្រងដោយមហាសេដ្ឋីអាម៉េរិក Todd Boehly រំពឹងទទួលបានការយល់ព្រមពីរដ្ឋាភិបាលអង់គ្លេសក្នុងសប្តាហ៍នេះ។ គម្រោងទិញក្លិប Chelsea ពីសំណាក់សម្ព័ន្ពគ្រប់គ្រងដោយលោក Todd Boehly ឈានដល់ដំណាក់កាលចុងក្រោយ បន្ទាប់ជួបបញ្ហារាំងស្ទះខ្លះ ពិសេសការបារម្ភថា ម្ចាស់ក្លិបចាស់ Roman Abramovich អាចបានចំណែកខ្លះនោះ។ ទោះជាយ៉ាងនេះក្តី បន្ទាប់ពីមានការពិភាក្សាក្នុងចំណោមជួររដ្ឋាភិបាលអង់គ្លេសរួចមក ជាមួយការផ្ដល់ទំនុកចិត្តថា Abramovich បានយល់ព្រមធ្វើតាមច្បាប់អង់គ្លេស ក្នុងការអនុញ្ញាតឱ្យមានការផ្ទេរប្រាក់ចូលទៅក្នុងគណនីស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលអង់គ្លេស ការទិញលក់នេះ ...
  • 655
    0

    ខ្សែការពារ West Ham United និង ក្រុមជម្រើសជាតិបារាំង កីឡាករ Kurt Zouma ត្រូវបានមើលឃើញមានវត្តមាននៅក្នុងតុលាការ Thames Magistrates នាទីក្រុងឡុង ប្រទេសអង់គ្លេស ដើម្បីចូលសារភាពទោសកំហុស ទៅលើការប្រើប្រាស់អំពើហិង្សាលើសត្វឆ្មាចិញ្ចឹមរបស់ខ្លួន។ យ៉ាងណា ក្រោយការបង្ហោះសកម្មភាពរបស់ពួកគេក្នុងបណ្តាញសង្គមរួចមកគេបានទទួលរងការរិះគន់យ៉ាងខ្លាំង ខណៈត្រូវ រងការស៊ើបអង្កេតពីអង្គការសប្បុរសធម៌សុខុមាលភាពសត្វអង់គ្លេស RSPCA ហើយមកទល់ពេលនេះពួកគេក៏បានចូលមកសារភាពទោសកំហុសរបស់ខ្លួនផងដែរ។យ៉ាងណា សម្រាប់ការសម្រេចក្តីនឹងត្រូវពន្យាពេលរហូតដល់ថ្ងៃទី១ ខែមិថុនា ខាងមុខ។ សូមបញ្ជាក់ថា ...
  • 1010
    0

    លោក Igor Stimac គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌា បានបង្ហាញឈ្មោះកីឡាករ២៥នាក់ ដែលគ្រោងនឹងធ្វើដំណើរទៅកាន់ក្រុងដូហា ប្រទេសកាតារ ដើម្បីប្រកួតមិត្តភាពជាមួយហ្សកដានី នៅថ្ងៃទី២៨ ខែឧសភា។ នេះជាផ្នែកមួយនៃការរៀបចំរបស់ឥណ្ឌាមុនប្រកួតវគ្គជម្រុះពានរង្វាន់ AFC Asian Cup។ ពួកគេក៏បានប្រកួតមិត្តភាពក្នុងស្រុកនៅ Bellary និង Kolkata។ ក្រុមរហស្សនាម Blue Tigers បានធ្វើដំណើរទៅកាន់ក្រុងដូហា នៅថ្ងៃអង្គារ ទី២៥ ខែឧសភា ជាកន្លែងដែលពួកគេនឹងបន្តការហ្វឹកហាត់មុនធ្វើដំណើរទៅកាន់ប្រទេសហ្សកដានី។ ...
  • 830
    0

    លោក Jurgen Klopp ត្រូវបានបោះឆ្នោតឲ្យជាប់ជាអ្នកចាត់ការល្អនៅអង់គ្លេស តាមរយៈស្ថាប័ន League Managers Association ហើយពានរង្វាន់មួយនេះត្រូវបានគេហៅថា Sir Alex Ferguson Trophy។ ការបោះឆ្នោតនេះគឺធ្វើឡើងក្នុងចំណោមអ្នកចាត់ការគ្រប់កម្រិតក្របខណ្ឌនៅអង់គ្លេស ពោលទាំងលីគកំពូលដល់លីគក្រោម។ គ្រូបង្វឹកជនជាតិអាល្លឺំម៉ង់ក៏បានជាប់ឈ្មោះជាអ្នកចាត់ការល្អ​ប្រចាំ Premier League ទោះ​របូតជើងឯកទៅក្រុម Manchester City របស់លោក Pep Guardiola។ ចំណែកផ្នែកនារីវិញបានទៅលើអ្នកស្រី Emma ...