• 786
    0

    ការប្រកួតបាល់ទាត់ពានរង្វាន់ Cambodian League Cup រដូវកាល ២០២២ នឹងជារដូវកាលដំបូងផងនោះ បានឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា នេះ។ ក្នុងនោះ ក្រុមខ្លាំង២ គឺ ភ្នំពេញក្រោន ត្រូវប៉ះវិសាខា នៅកីឡដ្ឋាន RSN ចាប់ពីម៉ោង៦និង៣០នាទីល្ងាចតទៅ។ មុនឈានដល់វគ្គដណ្ដើមជើងឯកនេះ ភ្នំពេញក្រោន ជាក្រុមលេខ១ក្នុងពូលរបស់ខ្លួន ដោយឈ្នះ​ទាំង៣លើក ហើយបានទម្លាក់ព្រៃវែងអេហ្វស៊ី វគ្គ៨ក្រុម ...
  • 1441
    0

    ឯកសណ្ឋានថ្មីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវបានបង្ហាញជាផ្លូវការហើយ ទាំងឈុតប្រកួតក្នុងដី, ក្រៅដី, អាវធ្វើដំណើររបស់ ក្រុមការងារ ក្រុមកីឡាករ, និងអាវហ្វឹកហាត់។ ឯកសណ្ឋានប្រកួតក្នុងដី លោក សុខា រ៉ានាថ នាយកផ្នែកទីផ្សារនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានប្រកាសថា ការប្រើប្រាស់ផលិតផលខ្លួនឯងបែបនេះ ព្រោះចង់ឲ្យជម្រើសជាតិមានម្ចាស់ការខ្លួនឯង ពាក់ប្រេនខ្លួនឯង និងជាពិសេស ផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌របស់ខ្មែរ។ ឯកសណ្ឋានក្រៅដី គួរដឹងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវមានភារកិច្ចប្រកួតមិត្តភាពតទល់​ទីម័រខាងកើតនៅពហុកីឡដ្ឋានមរតកតេជោ នៅថ្ងៃទី០២ ខែមិថុនា មុនចាប់ផ្ដើមវគ្គជម្រុះ AFC ...
  • 501
    0

    ក្លិប Aston Villa កៀកឈានដល់ការព្រមព្រៀងជាមួយក្លិប Sevilla ជុំវិញការផ្ទេរខ្សែការពារកណ្ដាល Diego Carlos នេះបើយោងតាមសេចក្ដីប្រកាសកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ បើតាមដំណឹង Carlos នឹងធ្វើដំណើរទៅអង់គ្លេសនាពេលដ៏ខ្លីខាងមុខ ដើម្បីតេស្ដសុខភាព ហើយលក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានរំពឹងថា មិនមានជាបញ្ហាចោទនោះទេ។   Aston Villa បានចំណាយទឹកប្រាក់មួយចំនួនធំរួចមកហើយសម្រាប់ការដោះដូររដូវក្ដៅនេះ ដោយបាននាំយក Philippe Coutinho ពី Barcelona ហើយបន្ទាប់មក បានចុះហត្ថលេខា ...
  • 564
    0

    មានអ្នកគាំទ្ររាប់ពាន់នាក់បានមកប្រមូលផ្តុំគ្នាយ៉ាងកកកុញនាទីក្រុង Rome ប្រទេសអ៊ីតាលី ដើម្បីចូលរួមការដង្ហែរពានរង្វាន់ Europa Conference League របស់ក្រុម AS Roma។ ការខកខានឈ្នះពានរង្វាន់អឺរ៉ុបរយៈពេលយូរ ហើយទើបតែបានឈ្នះសាជាថ្មី បានធ្វើអោយអ្នកគាំទ្រទាំងអស់មានការរីករាយយ៉ាងខ្លាំង ទើបនាំគ្នាមកចូលរួមការដង្ហែរពានរង្វាន់ នៅពេលនេះ។ ក្នុងការដង្ហែរពានរង្វាន់នោះ ក៏មានទាំងការអុចកាំជ្រួច គ្រវីទង់ និង ច្រៀងចម្រៀងរបស់ក្លិបផងដែរ។ សូមបញ្ជាក់ថា ពានរង្វាន់ Europa Conference League នេះគឺជាពានរង្វាន់ទើបបង្កើតថ្មីរបស់សហព័ន្ធបាល់ទាត់ ...
  • 634
    0

    Zlatan Ibrahimovic បានទម្លាយរឿងមួយដល់​អ្នកគាំទ្រថា ខ្លួនលេងដោយភាពឈឺចាប់រយៈពេល៦ខែមកហើយ។ ខ្សែប្រយុទ្ធក្លិប AC Milan បានសរសេរលើទំព័រ Facebook របស់ខ្លួនថា “៖ ៦ឆ្នាំកន្លងមកនេះ ខ្ញុំលេងដោយគ្មានសរសៃពួរជង្គង់ខាងឆ្វេងទេ។ វាហើមរហូត។ ខ្ញុំហាត់បានពេញលេញតែ១០ដងទេ។ ត្រូវចាក់ថ្នាំដល់ទៅ២០ដង។ ចាក់បញ្ចូលសារធាតុរាវរាល់សប្ដាហ៍។ លេបថ្នាំផ្សះរាល់ថ្ងៃ។ ខ្ញុំពិបាកដេកមែនទែន ព្រោះអីវាឈឺពេក។ ខ្ញុំមិនដែលអ៊ីចឹងទេពីមុនមក។”   Legend ស៊ុយអែតរូបនេះអះអាងថា ទោះបីមានបញ្ហាអ្វីកើតឡើង ក៏គេនៅតែខំប្រឹងជួយ ...
  • 731
    0

    គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសថា ពានរង្វាន់បាល់ទាត់ពិភពលោក (World Cup Trophy) នឹងមកដល់ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៥ ខែមិថុនា ខាងមុខ។ ពានរង្វាន់នេះនឹងត្រូវដង្ហែពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅកាន់វិមានសន្តិភាពដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងផ្ដល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ចាំទទួល។ បន្ទាប់មកចាប់ពីម៉ោង០១រសៀលដល់ម៉ោង១០យប់នឹងមានការដាក់ឲ្យមហាជនបានថតរូបនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ នេះជាផ្នែកមួយនៃ World Cup Trophy Tour ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក មុនព្រឹត្តិការណ៍ World Cup ចូលមកដល់ចុងឆ្នាំ២០២២នេះនៅប្រទេសកាតារ៕
  • 604
    0

    លោក Jurgen Klopp បានឈ្នះពានរង្វាន់​អ្នកចាត់ការ​ទូទៅ​ល្អ​បំផុត​ប្រចាំឆ្នាំរបស់ LMA Awards សម្រាប់​រដូវ​កាល ២០២១-២២។ Klopp ក៏ជាប់ជាអ្នកចាត់ការល្អបំផុតនៅ Premier League ដែរ បើទោះមិនបាន​ជួយ Liverpool ឈ្នះ​ពាន Premier League ​ក្តី។ ជាការពិត ទោះខកខានមិនបានជួយក្រុមលើកពានលីគកំពូលអង់គ្លេសរដូវកាលនេះ ប៉ុន្តែលោក Klopp បានដឹកនាំក្រុមលើកពាន EFL Cup ...
  • 635
    0

    លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស បាននិយាយថា ការប្រកួតក្នុងកីឡដ្ឋានដែលគ្មានអ្នកទស្សនាជារឿងអាម៉ាស់បំផុត។ លោក Southgate ក៏ទាមទាឱ្យអ្នកគាំទ្រកែប្រែទម្លាប់អាក្រក់រត់ចូលក្នុងទីលានដែលកើតមានឡើងនាចុងរដូវកាលនេះ។ ក្រុមអង់គ្លេសត្រូវបានស្នើឱ្យប្រកួតក្នុងទឹកដីរបស់ខ្លួន ២ប្រកួតដោយគ្មានអ្នកគាំទ្រចូលទស្សនា ក្នុងកម្មវិធីប្រកួតរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA។ ការហាមឃាត់នេះកើតឡើង ដោយសារការបង្កហិង្សាពីសំណាក់អ្នកគាំទ្រអង់គ្លេសនៅក្រៅទីលាន នឹងភាពគ្មានសណ្តាប់ធ្នាប់ ចាប់តាំងពីការប្រកួតពានរង្វាន់ ​Euro 2020 ផ្តាច់ព្រ័ត្រមក។ ក្រុមជម្រើសជាតិអង់គ្លេស នឹងចាប់ផ្តើមការប្រកួត Nations League នៅក្នុងពូល A ...
  • 469
    0

    ខ្សែប្រយុទ្ធ លឹម ពិសុទ្ធ ត្រូវបានភ្នំពេញក្រោនប្រកាសថា នឹងសម្រាកពីចន្លោះ៥ទៅ៦សប្ដាហ៍ ដោយសាររបួសសរសៃពួរជង្គង់។ ភ្នំពេញក្រោនបានសរសេរលើទំព័រ Facebook របស់ខ្លួនបែបនេះ “៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន សូមជម្រាបទៅកាន់អ្នកគាំទ្រទាំងអស់ឲ្យបានជ្រាបថាកីឡាករ លឹម ពិសុទ្ធ មានបញ្ហារបួសសសៃពួរកជើងខាងឆ្វេង បន្ទាប់ពីមានការប៉ះទង្គិចគ្នាក្នុងការប្រកួតជាមួយក្រុមណាហ្គាវើលដ៍ នាពេលកន្លងទៅថ្មីៗនេះ។ ដូច្នេះកីឡាករ លឹម ពិសុទ្ធ នឹងត្រូវសម្រាកព្យាបាលរយៈពេលពី ៥ ទៅ ៦ សប្តាហ៍។” គិតត្រឹមតែឆ្នាំ២០២២នេះ ពិសុទ្ធ ...
  • 637
    0

    Chelsea ទំនងមមាញឹកខ្លាំងអំឡុងទីផ្សារដោះដូរកីឡាករនាពេលនេះ ដោយម្ចាស់ក្លិបថ្មី គឺលោក Todd Boehly បានទម្លាក់លុយជាង២០០លានអឺរ៉ូទុកឲ្យចាយទិញកម្លាំងថ្មី។ អ្នកជំនួញជនជាតិអាមេរិកាំងក៏ចង់ពង្រីក brand ក្លិបរបស់លោកដោយការនាំចូលកីឡាករលំដាប់ពិភពលោក។ បើតាម FourFourTwo និង Neymar ក្រុមតោខៀវបានចាប់អារម្មណ៍លើ Neymar។ ថ្មីៗនេះសារព័ត៌មានបារាំងក៏បានផ្សាយថា PSG ត្រៀមខ្លួនរួចស្រេចក្នុងការស្ដាប់សំណើណាមួយសម្រាប់ Neymar ហើយត្រៀមខ្លួនរួចរាល់ដើម្បីបើកផ្លូវឲ្យគេចាកចេញក្នុងតម្លៃ៩០លានអឺរ៉ូ ដែលជាតម្លៃខាតច្រើន ប្រៀបទៅនឹងពេលទិញចូល។ កាល PSG ទិញ ...