• 1958
    0

    គ្រូបង្គោលជម្រើសជាតិប្រេស៊ីល Tite បញ្ជាក់ថាខ្សែការពារឆ្វេង Marcelo នឹងត្រលប់ចូលជម្រើស១១នាក់ដំបូងជាថ្មីក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ FIFA World Cup 2018 ទល់ បែលហ្ស៊ិក នៅថ្ងៃសុក្រទី៦ខែកក្កដានេះ ម៉ោង១រំលងអធ្រាត្រនៅកម្ពុជា។ ក្នុងសន្និសីទកាសែតមុនការប្រកួតយប់នេះ លោក Tite និយាយថា៖ “Marcelo ត្រូវបានដកចេញពេលប៉ះស៊ែប និង គ្មានវត្តមានជាមួយម៉ិកស៊ីកូ ដោយសារគេលេងបានត្រឹម៤៥នាទីប៉ុណ្ណោះ។” កីឡាករក្លិប Real Madrid វ័យ៣០ឆ្នាំ ...
  • 10863
    0

    អ្នកលេងគុនខ្មែរកែងពិឃាដ ផល សោភ័ណ្ឌ សរសើរកីឡាករថៃ រុងណាផា ដែលជាដៃគូប្រកួតរបស់គេនៅសប្តាហ៍នេះថាល្អគ្រប់ក្បាច់ដែលមិនអាចមើលស្រាលបានឡើង ទាំងជង្គង់ ទាត់ និងជំហររឹងល្អនៅលើសង្វៀន ។ កូនសិស្សរបស់លោក ញ៉ូវ ម៉ាក់ បានបញ្ជាក់ថាកីឡាករថៃម្នាក់នេះពិតជាមានក្បាច់ប្រកួតល្អមែន បើតាមការទស្សនាការប្រកួតរបស់គេនៅស្រុកខ្មែរកន្លងមកក្នុងពានរង្វាន់ដណ្តើមពាន ISI Palm កន្លងម ។ អ្នកប្រដាល់កែងរហ័សរូបនេះមិនទាន់ដឹងថាត្រូវបញ្ចេញក្បាច់អ្វីដើម្បីទប់ទល់ជាមួយអ្នកប្រដាល់ខេត្ត សុរិន្ទ៍ នេះនោះទេដោយអ្វីៗត្រូវរង់ចាំការប្រកួតជាក់ស្តែងនៅលើសង្វៀនជាមុនសិន បើមានចំណុចណាល្អគឺវាយចំណុចនោះតែម្តង ព្រោះត្រៀមការហ្វឹកហាត់ដូចគ្នា  ។ កីឡាករ ...
  • 3168
    0

    កាលពីម្សិលមិញ សហព័ន្ធ​បាល់ទាត់​ជប៉ុន​បាន​ប្រកាស​អំពីការចែកផ្លូវគ្នាជាមួយគ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ Akira Nishino ក្រោយពីក្រុមរហស្សនាមសាម៉ូរ៉ៃបានធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup 2018 ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។ លោក Nashino ត្រូវ​បាន​ផ្ដល់​កុងត្រា​រយៈ​ពេល​ខ្លី ២ ខែ​មុន​ព្រឹត្តិការណ៍ World Cup ក្នុង​ការ​កាន់​តួ​នាទី​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​ ជំនួស​លោក Vahid Halilhodzic។ គួររំលឹកថា ក្រុមជម្រើសជាតិជប៉ុនធ្វើបានយ៉ាងល្អនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ...
  • 3314
    0

    ការប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់ពិភពលោក World Cup 2018 បាន​ឈាន​ជិត​ចូល​ដល់​វគ្គ ៨ក្រុម​ចុងក្រោយ​ហើយ។ ហើយ​យើងក៏បាន​ដឹងហើយ​ថា តើ ២៤​ក្រុមប្រទេស​​ណា​ បាន​ត្រលប់ទៅផ្ទះវិញ។ ការ​ចាញ់ និង​ឈ្នះ ក្នុងពិភពបាល់ទាត់​ គឺជារឿងធម្មតា  ប៉ុន្តែ​អ្វីដែល​ជាការ​កត់សម្គាល់ គឺ​អ្នក​គាំទ្រ​របស់​ប្រទេសដែលធ្លាក់ចេញ​ត្រឹមវគ្គជម្រុះ​ក្នុងពូល ឬ វគ្គ ១៦​ក្រុម​ចុងក្រោយ ពុំ​សូវ​ជាមាន​ភាព​រីករាយ​នោះទេ ហើយជាពិសេស គឺកីឡាករផ្ទាល់ មានការ​សោកស្តាយ​បំផុត ហើយ​ក៏ចង់គេចមុខ​ពីអ្នក​គាំទ្រផងដែរ។ ក្រុម​កីឡាករ​ជម្រើសជាតិ​របស់​ប្រទេស ដែល​មានការ​ទទួល​ស្គាល់​ថាខ្លាំងខាងបាល់ទាត់ ...
  • 3714
    0

    នៅពេល​ថ្មីៗនេះ ប្រធានក្រុម​ជម្រើសជាតិអង់គ្លេស កីឡាករ Harry Kane បាន​ប្រាប់​ឲ្យ​ដឹងថា ខ្លួន​បាន​ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ពីបណ្តាញ​សង្គម និង​មិន​ផ្តោតការយកចិត្តទុកដាក់ខ្លាំងលើ​ប្រវត្តិនៃការប្រកួត​បាល់ទាត់ដណ្តើម​ពានរង្វាន់ World Cup របស់​អង់គ្លេសនោះទេ។ ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះ បានអះអាងថា ខ្លួនបាន​ព្យាយាម​មិន​និយាយ​ច្រើន​ពីទម្រង់លេង​របស់​ខ្លួនផ្ទាល់ និង​ក្រុម​អង់គ្លេស នៅ​លើបណ្តាញសង្គមនោះទេ។ ហើយអ្វីដែលសំខាន់ គឺគាត់ក៏មិនចង់​អាន​ ឬ មើល​ការ​រិះគន់​តិះទៀន ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍ផ្ទាល់នោះទេ។ គ្រូបង្វឹកជម្រើសជាតិអង់គ្លេស លោក G.Southgate (ឆ្វេង) ...
  • 2473
    0

    ក្លឹបបាល់ទាត់ Liverpool បាន​បញ្ជាក់ថាឲ្យ​ដឹងនៅថ្ងៃចន្ទនេះថា ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Mohamed Salah បានសម្រេចបន្ត​កុងត្រា ក្នុងរយៈពេលយូរ ជាមួយក្លឹប។ យ៉ាងណាក៏ដោយ ក្លឹប​មួយនេះ នៅមិនទាន់បានបញ្ជាក់ពីចំនួនរយៈពេលពិតប្រាកដ និង​តំលៃខ្លួននោះទេ។ សូមរម្លឹកថា កីឡាករអេហ្ស៊ីបរូបនេះ បានសម្រេចផ្លាស់ប្តូរ​វាសនារបស់ខ្លួន​ ​បន្ទាប់ពីផ្លាស់ចេញពី​ក្លឹប AS Roma មក​កាន់​ Liverpool កាលពីប្រមាណមួយឆ្នាំមុន។ Mohamed Salah ជាកីឡាករ ដែលធ្វើឲ្យ​ប្រធានក្លឹប ...
  • 2198
    0

    គ្រូបង្គោលជម្រើសជាតិអាល្លឺម៉ង់ Joachim Low និយាយថាក្រុមរបស់លោកសមនឹងធ្លាក់ពី World Cup 2018 ត្រឹមវគ្គចែកពូលដូច្នេះហើយ បន្ទាប់ពីត្រូវកូរ៉េខាងត្បូងលត់២-០យ៉ាងគួរឱ្យភ្ញាក់ផ្អើលនៅថ្ងៃបញ្ចប់ពូល F។ អាល្លឺម៉ង់ ត្រូវការឈ្នះ១គ្រាប់ក៏អាចបន្តដំណើរទៅកាន់វគ្គ១៦ក្រុម ប៉ុន្តែការព្យាយាមរបស់ពួកគេមិនអាចបានសម្រេចឡើយ ផ្ទុយទៅវិញបែរជារបូត២គ្រាប់នៅចុងវគ្គទី២ក្រោមថ្វីជើង Kim Young-gwon និង Son Heung-min ទោវិញ។ លោក Low និយាយថា៖ “ភាពខកចិត្តរបស់ពួកយើងដែលធ្លាក់ត្រឹមវគ្គចែកពូលគឺធំ។ ខ្ញុំគិតថាជាដំបូងយើងត្រូវអបអរសាទរគូប្រកួត២របស់យើងដែលបានឆ្លងផុតពូល។ ក្នុងព្រឹត្តិការណ៍នេះ ...
  • 4081
    0

    ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បានធ្លាក់ត្រឹមវគ្គចែកពូល ក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 ក្រោយចាញ់កូរ៉េខាងត្បូង ២ទល់នឹង០ យ៉ាងគួរឲ្យភ្ញាក់ផ្អើលនៅចុងម៉ោងកាលពីម្សិលមិញ។ ក្នុងជំនួបនៅទីលាន Kazan Arena ក្រុមរហស្សនាមឥន្ទ្រីដែក បានព្យាយាមវាយសម្រុកនឹងស៊ុតសំដៅទៅលើទីជាច្រើនលើកច្រើនសារ តែមិនអាចស៊ុតបញ្ចូលទីបាន តែនៅនាទី៩០បូក៣ ទើប Yong Gwon kim ទាត់ចូល និង បូករួមគ្រាប់ពី Heung min ...
  • 4612
    0

    Diego Maradona អតីតកីឡាករជម្រើសជាតិអាស្សង់ទីន ត្រូវបាន​នាំយក​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ បន្ទាប់ពីចប់​ការប្រកួត ហើយ​អាស្សង់ទីន ទទួល​​ជ័យ​ជម្នះ 2-1 លើ​ក្រុម​ឥន្ទ្រីយ៍មកពីអាហ្វ្រិក នីស្សេរីយ៉ា កាលពីម្សិលមិញ។ មូលហេតុ គឺដោយ​សារតែគាត់​បាន​ហក់​លោត​លើជណ្តើរ សប្បាយ​ចិត្ត​ខ្លាំងពេក ទើប​ធ្វើ​ឲ្យ​សម្ពាធឈាម​ឡើងខ្ពស់។ គាត់​ត្រូវបាន​ក្រុម​ការងារផ្នែក​សុខាភិបាលក្នុងកីឡដ្ឋាន បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ក្នុងទីក្រុង St Petersburg ។ ប៉ុន្តែបើតាម​សេចក្តីរាយការណ៍ចុងក្រោយ មក​ដល់ពេលនេះ Maradona បាន​ធូរស្បើយ​ហើយ ហើយ​គាត់​ក៏អាច​ជិះយន្តហោះ​ត្រលប់ទៅទីក្រុងម៉ូស្គូ ...
  • 2666
    0

    ខ្សែប្រយុទ្ធ Lionel Messi ស៊ុត១គ្រាប់ឲ្យអាហ្សង់ទីនឈ្នះនីហ្សេរីយ៉ា២ទល់នឹង១ហើយអាចឆ្លងទៅកាន់វគ្គ១៦ក្រុមបាន ខណៈក្រូអាតបន្តឈ្នះអៃស្លេន៍២-១ដូចគ្នានៅក្នុងការប្រកួតពានរង្វាន់ FIFA World Cup 2018 នៅក្នុងពូល D។ ប្រធានក្រុមវ័យ៣១ឆ្នាំបានស៊ុតបើកឆាកឲ្យក្រុមជើងឯក២សម័យតាំងពីវគ្គទី១នៅនាទីទី១៤ ខណៈខ្សែការពារ Victor Moses អាចរកគ្រាប់បាល់តាមស្មើមកវិញឲ្យក្រុមរហស្សនាមឥន្រ្ទីបៃតងនៅនាទីទី៥១ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ។ លុះចូលមកដល់នាទីទី៨៦ទើបខ្សែការពារ Marcos Rojo ស៊ុតគ្រាប់ជ័យជម្នះឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនទៅលើក្រុមជម្រើសជាតិនីហ្សេរីយ៉ាតែម្តង។ ដោយឡែកក្រូអាតនៅតែបន្តរកបានជ័យជម្នះរបស់ខ្លួនបន្ទាប់ពីយកឈ្នះអៃស្លេន៍២ទល់នឹង១នាកីឡដ្ឋាន Rostov Arena ដោយកីឡាករ Milan Badelj រកបានគ្រាប់ទី១ឲ្យក្រុមកំពូលតារាងនៅនាទីទី៥៣ ...