ប្រធានសហព័ន្ធប៉េតង់ពិភពលោកមកជួយដល់ការរៀបចំធ្វើម្ចាស់ផ្ទះជើងឯកពិភពលោក នៅកម្ពុជា ចុងឆ្នាំ២០១៩នេះ
បើយោងតាមចេញព័ត៌មានដោយក្រសួងព័ត៌មាន(AKP)បានឲ្យដឹងថា ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោក លោក Claude Azema បានអញ្ជើញដល់កម្ពុជាហើយ កាលពីព្រឹកថ្ងៃម្សិលមិញនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីមកចែករំលែកបទពិសោធន៍តាមរយៈវគ្គបណ្តុះបណ្តាលដល់អាជ្ញាកណ្តាល ចៅក្រម និង ផែនការរៀបចំត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក នាខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីកម្ពុជាទទួលបានសិទ្ធិពីសហព័ន្ធកីឡាប៉េតង់អន្តរជាតិ ក្នុងការទទួលធ្វើម្ចាស់ផ្ទះ កីឡាប៉េតង់ជើងឯកពិភពលោកនេះ, មន្ត្រីជាន់ខ្ពស់របស់សហព័ន្ធអន្តរជាតិមួយនេះ បានមកដល់កម្ពុជា ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់សហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជាផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ឯកឧត្តម ប៊ូ ជុំសេរី បានមានប្រសាសន៍ថា៖ ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោក និងនាយកបច្ចេកទេស របស់សហព័ន្ធប៉េតង់ពិភពលោកនឹងមកចែករំលែកបទពិសោធន៍ ដល់អាជ្ញាកណ្តាល ចៅក្រមកម្ពុជា ត្រៀមធ្វើជា ម្ចាស់ផ្ទះកីឡាប៉តង់ជើងឯកពិភពលោក ២០១៩។ ឯកឧត្តមបន្ដថា ការបំពេញបេសកកម្មនេះ រួមមាន៖ ការបើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រម និងវគ្គគ្រូបង្វឹកកីឡាប៉េតង់ ក៏ដូចជាផ្តល់អនុសាសន៍ណែនាំដល់គណៈកម្មការរៀមចំការប្រកួត។ ឯកឧត្តមបានគូសបញ្ជាក់ថា សម្រាប់ដំណើរការរៀបចំត្រៀមនេះ កម្ពុជាបានត្រៀមលក្ខណៈធ្វើកិច្ចការនេះ តាំងពីឆ្នាំមុនមកម្លេះ ហើយលោក Claude Azema ធ្លាប់បានមកជួយកម្ពុជា ម្តងកាលពីឆ្នាំ២០១៨ម្តងដែរ តាមរយៈការបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស គ្រូបង្វឹក មន្ត្រីអាជ្ញាកណ្តលកម្ពុជា។ ទន្ទឹមនេះ នៅក្នុង ដំណើររបស់លោក Claude Azema ក៏នឹងរៀបចំកិច្ចប្រជុំជាមួយក្រសួងអប់រំ យុវជន និង កីឡាជាមួយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាស្តីពីដំណើរការរៀបចំបច្ចេកទេសប្រកួត ជើងឯកពិភពលោក នាចុងខែវិច្ឆិកានេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សូមរម្លឹកថា ការផ្តល់សិទ្ធិពីសហព័ន្ធកីឡាប៉េតង់អន្តរជាតិ ក្នុងការរៀបចំជើងឯកពិភព លោករបស់កម្ពុជា ក្នុងឆ្នាំ២០១៩នេះ ដោយមើលឃើញពីភាពជោគជ័យរបស់កម្ពុជានាពេលកន្លងមក ធ្លាប់ដណ្តើមបាន មេដាយមាសកម្រិតពិភពលោកជាច្រើនសម័យកាល ដូចជាវីរៈកីឡាការិនី កែ ឡេង ឈ្នះមេដាយមាសពិភព លោក ៣សម័យកាល, វីរៈកីឡាករ សុខ ចាន់មាន ឈ្នះមេដាយមាសជើងឯកពិភពលោក ឆ្នាំ២០១៦ និងវីរៈ កីឡាការិនី អ៊ុក ស្រីមុំ ក៏ធ្លាប់ឈ្នះមេដាយមាសជើងឯកពិភពលោកផងដែរ៕
ប្រភពព័ត៌មាន: ក្រសួងព័ត៌មាន(AKP)