Author: MSR Website
-
ហស្ស សឿន ប្រាប់មូលហេតុសិស្សគុនឆ័ត្រយោង៩១១សំបូរអ្នកខ្លាំង
ក្លិបប្រដាល់គុនខ្មែរកងពលតូចពិសេសឆ័ត្រយោង៩១១ត្រូវបានចាត់ទុកថាជាកន្លែង ដែលបានបណ្តុះអ្នកស្នងគុនខ្មែរអោយបានឈានដល់កម្រិតប្រកួតអន្តរជាតិច្រើនជាង គេនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះដោយមានគ្រូបង្គោលលោក ហង្ស សឿន ជំនួយការ ហង្ស ម៉ាខេម និង ឡៅ ស៊ីណាត ។ ហង្ស សឿន បានបញ្ជាក់ថាលោកបានបង្ហាត់បង្រៀនដល់ កូនសិស្សដើម្បីអោយពួកគេមានសមត្ថភាពដល់កម្រិតល្អត្រូវមានកត្តាជាច្រើន ។ ១. វិន័យ ៖ ការគោរពវិន័យជារឿងសំខាន់ដែលលោកបានដាក់អោយកូនសិស្សទាំងអស់ ត្រូវតែធ្វើតាមមិនអាចរំលងបានលោកបញ្ជាក់ថាការហាត់គឺហាត់មិនអាចលេងសើច បាននោះទេដល់ម៉ោងហាត់ត្រូវមកដាច់ខាតបើមិនគោរពវិន័យលោកមានវិធានការ ចំពោះកីឡាករទាំងនោះ ។ ២. ... -
បារាំងឡើងវគ្គផ្តាច់ព្រ័ត FIFA World Cup 2018 ក្រោយឈ្នះបែលហ្ស៊ិក១-០ (មានវីដេអូហាយឡាយ)
ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានឡើងវគ្គផ្តាច់ព្រ័ត្រ FIFFA World Cup 2018 ក្រោយយកឈ្នះ បែលហ្ស៊ិកដោយបាល់តែ១គ្រាប់គត់ នៅវគ្គ៤ក្រុមចុងក្រោយ កាលយប់មិញ។ ៤៥នាទីដំបូងនាទីលាន Saint Petersburg ក្រុមជម្រើសជាតិបែលហ្ស៊ិកបានបង្ហាញទម្រង់លេងយ៉ាងខ្លាំងធ្វើអោយបារាំងស្ទើរទប់ទល់ពុំរួច។ ពួកគេមានឱកាសស៊ុតជាច្រើនលើក តែមិនមានផ្លែផ្កានោះឡើយ។ យ៉ាងណាក្តី មកដល់វគ្គទី២ នាទី៥១ បារាំងបានផ្លាស់ប្តូរស្ថានការណ៍ ក្រោយរកគ្រាប់បាល់បាននាំមុខ ១-០ ដោយ Antoine Griezmann លើកពីជ្រុងខាងស្តាំ ... -
Cristiano Ronaldo បំបែកកំណត់ត្រាប្រវត្តិសាស្រ្តនៅ Juventus ក្រោយផ្ទេរចេញពី Real Madrid
ខ្សែប្រយុទ្ធ Cristiano Ronaldo បានបញ្ចប់ការផ្ទេរពី Real Madrid ទៅកាន់ក្រុមសេះបង្កង់ Juventus ក្នុងតម្លៃ១០៥លានអឺរ៉ូ នេះបើតាមការបញ្ជាក់ជាផ្លូវការពីក្រុមរហស្សនាមអធិរាជសកាលពីម្សិលមិញ។ ក្រោយជួយឲ្យក្លឹបឈ្នះជើងឯកក្របខណ្ឌ Champions League ចំនួន៤លើក មួយរយៈចុងក្រោយនេះប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ហាក់មានទំនាក់ទំនងមិនល្អជាមួយនឹងប្រធានក្លិបលោក Florentino Perez ឡើយ។ ការផ្លាស់មកកាន់ Juventus ក្នុងក្របខណ្ឌកំពូលអ៊ីតាលី របស់អតីតសមាជិក Manchester United ក្នុងតម្លៃ១០៥លានអឺរ៉ូ នឹងបំបែកកំណត់ត្រារបស់ខ្សែប្រយុទ្ធ ... -
ប្រេស៊ីលចង់ឱ្យគ្រូបង្វឹក Tite ដឹកនាំក្រុមរហូតដល់ព្រឹត្តិការណ៍ Fifa World Cup 2022
សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលចង់ឱ្យលោក Tite នៅបន្តតួនាទីជាគ្រូបង្គោលរហូតដល់ចប់ FIFA World Cup 2022 ប្រេស៊ីលត្រូវបានទម្លាក់ពី FIFA World Cup 2018 ដោយបែលហ្ស៊ិកក្នុងវគ្គ៨ក្រុមចុងក្រោយក្ដី។ CBF នៅតែរក្សាទំនុកចិត្តលើគ្រូវ័យ៥៧ឆ្នាំដែលបានចាប់ផ្ដើមអាជីពបង្វឹកជម្រើសជាតិ២ឆ្នាំមុន និងបាននាំក្រុមជម្រុះមិនចាញ់សោះនិងក្លាយជាក្រុមទី១ដែលជម្រុះជាប់មករុស្ស៊ី។ លោក Tite មានពេលពីរបីថ្ងៃដើម្បីពិចារណាអំពីការសម្រេចចិត្ត តែលោកក៏មានចំណង់ដូចសហព័ន្ធដែរក្នុងការដឹកនាំក្រុមប្រកួត Copa America លើទឹកដីកំណើតរបស់ខ្លួននាពេលខាងមុខ៕ -
សហព័ន្ធបាល់ទាត់អាហ្សង់ទីននឹងប្រកាសអំពីអនាគតជាមួយគ្រូបង្វឹក Jorge Sampaoli នៅចុងខែកក្កដានេះ
សហព័ន្ធបាល់ទាត់អាហ្សង់ទីននឹងប្រកាសអំពីអនាគតជាមួយគ្រូបង្វឹក Jorge Sampaoli នៅចុងខែកក្កដានេះ ក្រោយពីក្រុមរហស្សនាមពពកសបានជ្រុះចេញពីព្រឹត្តិការណ៍ FIFA World Cup 2018 ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។ បុរសសញ្ជាតិអាហ្សង់ទីន ចូលកាន់តំណែងជាគ្រូបង្វឹកកាលពី ខែឧសភា ឆ្នាំមុន ជួយក្រុមបានកៅអីទៅលេង World Cup នៅរុស្ស៊ី និងឆ្លងផុតវគ្គចែកពូល។ រយៈពេលជាង១ឆ្នាំមកនេះលោកដឹកនាំក្រុមបាន១៥ប្រកួត ឈ្នះ៧ប្រកួត ស្មើ៤ និងចាញ់៤លើក។ គួរបញ្ជាក់ថា បុរសវ័យ៥៨ឆ្នាំត្រូវមានភារកិច្ចមួយទៀតដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនអាយុក្រោម២០ឆ្នាំប្រកួតពានក្នុងប្រទេសអេស្ប៉ាញនៅថ្ងៃទី២៨ ខែកក្កដា។ -
ផល សោភ័ណ្ឌ ចង់ជួបកីឡាករថៃមួយរូបក្រោយផ្តួលរុងណាផា
ក្រោយផ្តួលកីឡាករថៃ រុងណាផា ដោយប្រើក្បាច់លោតទាត់កាលពីចុងសប្តាហ៍ អ្នកលេងគុនខ្មែរកែងពិឃាដ ផល សោភ័ណ្ឌ បានបង្ហើបថាអ្នកដែលរូបគេចង់ជួបបន្តគឺកីឡាករថៃដែលធ្លាប់ចាញ់មិនអស់ចិត្ត ហ្វុន លួង ប៉េឡេបុរីរ៉ាំ ។ កូនសិស្សរបស់លោក ញ៉ូវ ម៉ាក់ បានបញ្ជាក់ថាមូលហេតុដែលចង់ប៉ះអ្នកប្រដាល់មកពីខេត្ត បុរីរ៉ាំ ម្តងទៀត ព្រោះកាលពីប្រកួតលក្ខណៈម៉ារ៉ាតុងរូបគេចាញ់មិនអស់ចិត្ត ដូចនេះហើយចង់ ជួបគ្នាម្តងទៀតដើម្បីអោយអស់ចិត្តខ្លួនឯង និងអ្នកគាំទ្រជាច្រើនដែលចង់អោយមានការប្រកួតជាលើកទីពីរកើតឡើងផងដែរនោះ ។ សូមបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះមិនទាន់មានកីឡាករគុនខ្មែរណាមួយអាចយកឈ្នះ កីឡាករ ហ្វុន ... -
ឪពុក Ozil ចង់ឲ្យកូនចូលនិវត្តន៍ក្រោយទទួលការរិះគន់ខ្លាំងរឿងអាល្លឺម៉ង់ធ្លាក់ចេញពី World Cup
ឪពុករបស់ Mesut Ozil បានជម្រុញឲ្យកូនខ្លួនឲ្យចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្រោយពីរូបគេបានទទួលរងនូវការរិះគន់ពីគ្រប់ទិសទី បន្ទាប់ពីក្រុមការពារជើងឯកបានធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup ត្រឹមវគ្គចែកពូលតែប៉ុណ្ណោះ។ អតីតសមាជិក Werder Bremen និង Real Madrid ខាងលើបានត្រូវអ្នកគាំទ្រជាច្រើនរិះគន់យ៉ាងខ្លាំង ក្រោយពីរូបគេមិនបានជួយឲ្យក្រុមឡើងទៅវគ្គបន្ទាប់ ក្រោយពីចាញ់កូរ៉េខាងត្បូងយ៉ាងអាម៉ាស់មុខ នៅក្នុងប្រកួតចុងក្រោយនៅក្នុងវគ្គចែកពូល។ លោក Mustafa ដែលជាឪពុករបស់ Ozil បាននិយាយឲ្យដឹងថា៖ “បើលោកជា Ozil ... -
អ្នកចាត់ការ Luis Enrique ចុះកុងត្រា២ឆ្នាំធ្វើជាគ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ
កាលពីម្សិលមិញ អ្នកចាត់ការ Luis Enrique ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាតិអេស្ប៉ាញក្រោមកិច្ចសន្យា២ឆ្នាំ នេះបើយោងតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ។ អតីតគ្រូបង្ចឹក Roma, Celta Vigo និង FC Barcelona នឹងមកជំនួសតំណែងលោក Fernando Hierro ដែលបានចុះចេញពីតំណែងស្ដីទីកាលពីថ្ងៃអាទិត្យក្រោយអេស្ប៉ាញធ្លាក់ពី FIFA World Cup 2018 ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។ លោក Enrique បានទំនេរពីការងារតាំងពីខែមិថុនាឆ្នាំ២០១៧ ក្រោយពីចាកចេញពីក្រុមរហស្សនាមអ្នកមានបុណ្យ ... -
៥ចំនុច ដែលគួរដឹងពីជំនួបបារាំង និងបែលហ្ស៊ិក!
1. មហិច្ឆិតាគ្រូបង្វឹកបារាំង លោក Didier Deschamps Didier Deschamps បានចាប់ផ្តើមនាំបារាំង ចូលក្នុងការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក World Cup 2018 ជាមួយនឹងកិត្តិនាមល្អ ក្នុងចំណោមក្រុមដែលគេទទួលស្គាល់ថាខ្លាំងផ្សេងទៀត ដូចជា អាល្លឺម៉ង់ អេស្ប៉ាញ និងប្រេស៊ីលជាដើម។ គ្រូបង្វឹកវ័យ ៤៩ឆ្នាំរូបនេះ បាននាំពន្លឺឲ្យក្រុមជម្រើសជាតិបារាំងជានិច្ច មិនដូចអ្វីដែលអាល្លឺម៉ង់ អេស្ប៉ាញ ប្រេស៊ីល ព័រទុយហ្គាល់ ... -
Lukas Modric បារម្ភពីរឿង ៣ចំនុចពេលក្រូអាស៊ី ប៉ះអង់គ្លេស
1. បច្ចេកទេសស៊ុតបាល់បញ្ជូលទីរបស់អង់គ្លេស «ទំរង់លេងរបស់ពួកគេ គឺគ្រោះថ្នាក់បំផុត។ គេមានកីឡាករ ដូចជា Harry Maguire, Harry Kane, John Stones និងកីឡាករដទៃទៀត ដែលខ្លាំងៗ។ យើងអាចមើលឃើញថា ពួកគេធ្វើការព្រមទាំងតាមផ្នែកនីមួយៗ ចឹងហើយទើបគេអាចរកគ្រាប់បាល់បានច្រើន។ យើងត្រូវតែប្រយ័ត្នគ្រប់ព័ត៌មានលម្អិតទាំងអស់ ហើយយើងនឹងធ្វើឲ្យបានល្អជាងពេលដែលយើងលេងជាមួយរុស្ស៊ី។» 2. កីឡាករអង់គ្លេស យល់ចិត្តគ្នាបានច្រើនជាង កីឡាករជម្រើសជាតិអង់គ្លេស ដែលលេងនៅ World Cup ...