មានដឹងអត់! ម៉េចបាន ភិតណយ ឈប់មកប្រកួតនៅស្រុកខ្មែរ
ពុកម៉ែបងប្អូនមួយចំនួនប្រហែលជាឆ្ងល់ថា មួយរយៈពេលចុងក្រោយនេះហាក់ដូចជាមិនឃើញវត្តមានអ្នកប្រដាល់មុខឌឺ ភិតណយ មកប្រកួតនៅស្រុកខ្មែរអញ្ចឹង! តាមពិតទៅ អ្នកប្រដាល់នៅខេត្តសុរិន្ទរូបនេះគឺនៅជាប់កាតព្វកិច្ចបំរើសជាតិនៅឡើយ ដោយមិនអាចចាកចេញមកប្រកួតនៅស្រុកខ្មែរបាន ពោលគឺដល់អាយុចូលធ្វើជាទាហាន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បើយោងតាមពុកធម៌របស់ ភិតណយ គឺលោក ពៀកខាឃែរ បានឲ្យដឹងថា៖ ទោះបីជា ភិតណយ មិនបានមកប្រកួតនៅស្រុកខ្មែរក៏ពិតមែន តែកីឡាកររូបនេះក៏ឧស្សាហ៍ឡើងប្រកួតក្នុងសាលាហ្វឹកហាត់ដែរ ព្រោះនៅស្រុកថៃការប្រកួតប្រដាល់មានគ្រប់កន្លែង មិនថានៅវិទ្យាល័យ មហាវិទ្យា សាលាហ្វឹកហាត់ទាហាន នឹងកន្លែងផ្សេងៗទៀត គឺមានការហ្វឹកហាត់នឹងឡើងប្រកួតសឹងតែគ្រប់ពេល។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សូមរំលឹកថា អ្នកប្រដាល់ដែលកំព្រាឪពុកម្តាយតាំងពីតូច ភិតណយ ចាប់ផ្តើមចូលប្រកួតនៅស្រុកខ្មែរមុនដំបូងក្នុងអំឡុងឆ្នាំ២០១៥ តែកីឡាកររូបនេះនៅមិនទាន់ឈ្នះខ្សែក្រវ៉ាត់ រឺក៏ពានរង្វាន់ធំៗនៅស្រុកខ្មែរឡើយ តែធ្លាប់ប្រកួតឈ្នះលក្ខណដណ្តើមប្រាក់លានតែប៉ុណ្ណោះ ហើយការប្រកួតចុងក្រោយរបស់គេមុននឹងចូលធ្វើជាទាហាននៅស្រុកថៃ កីឡាកររូបនេះគឺប្រកួតឈ្នះ ឌុម កែវដា ដោយពិន្ទុ៕