Kelly Catlin កីឡាការនីប្រណាំងកង់ពិភពលោកបានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនដោយការធ្វើអត្តឃាត
(BC-99)
Kelly Catlin ដែលជាម្ចាស់ជើងឯកប្រណាំងកង់ពិភពលោកបីសម័យត្រូវបានរាយការណ៍ដោយក្រុមគ្រួសារថាបានស្លាប់បាត់បង់ជីវិតក្នុងអាយុ23ឆ្នាំដោយសារតែការធ្វើអត្តឃាត។ បងស្រីរបស់នាងបាននិយាយប្រាប់អ្នកសារព័ត៌មានថា Kelly បានទទួលរងនូវការប៉ះទង្គិចផ្លូវចិត្តជាច្រើនខែមុនមកហើយ ហើយនាងក៏បានប៉ុនប៉ងសំលាប់ខ្លួនឯងដែរនាអំឡុងខែមករាកន្លងមក។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Christine Catlin បានបន្តប្រាប់ Washington Post ថា Kelly បានរងនូវការប៉ះទង្គិចផ្លូវចិត្តបន្ទាប់ពីនាងបានរងរបួសបាក់ដៃ ហើយវាបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើប្អូនស្រីរបស់នាង ដោយនាងមិនអាចហ្វឹកហាត់ជិះកង់វិញបានក៏ដូចជាមិនអាចអោយនាងធ្វើអ្វីៗវិញបានដូចដែលនាងធ្លាប់។ Christine និយាយថា នៅមុនពេលសម្លាប់ខ្លួន ប្អូនស្រីរបស់នាងដែលជាម្ចាស់មេដាយមាសអូឡាំពិកអោយអាមេរិចរូបនេះបានត្អូញត្អែរថានាងពិតជាឈឺក្បាលណាស់ខ្លាំងណាស់ដែលមិនអាចវឹលមកលេងកីឡាដែលនាងស្រឡាញ់បាន ហើយនាងពិតជាមិនចង់រស់ក្នុងសភាពបែបនេះ និងលែងចង់ឃើញពន្លឺថ្ងៃទៀតហើយ។
សហព័ន្ធប្រណាំងកង់របស់សហរដ្ឋអាមេរិចព្រមទាំងដៃគូប្រណាំងរបស់នាងបានចេញសេចក្តីថ្លែងការណ៍កាន់មរណទុក្ខក៏ដូចជាសំដែងនូវការសោកស្តាយដែលពួកគេបានបង់នូវជើងឯក មិត្តគួរជាទីស្រឡាញ់រាប់អានបែបនេះ។
Kelly Catlin គឺជាម្ចាស់មេដាយមាសពិភពលោកផ្នែកប្រណាំងកង់ជារង្វង់បីឆ្នាំជាប់គ្នាពីឆ្នាំ ២០១៦ ដល់ ២០១៨ និងជាម្ចាស់មេដាយមាសនៅក្នុងព្រិត្តិការណ៍ប្រកួត Pan American Champions Ship ចំនួនពីរគ្រឿងនិងបានមួយគ្រឿងទៀតនៅក្នុងព្រិត្តិការណ៍ Pan American Games ទៀតផង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$