Author: MSR Website
-
ចប់! Floyd Mayweather បដិសេធរឿងប្រកួតជាមួយអ្នកប្រដាល់ជប៉ុន Tenshin Nasukawa
Floyd Mayweather បាននិយាយថា គេមិនទាន់យល់ព្រមប្រកួតផ្លូវការជាមួយ Tenshin Nasukawa នៅឡើយទេ ហើយគេក៏មិនដែលឮឈ្មោះអ្នកប្រដាល់ជប៉ុនដែរពីមុនមក ទើបតែដឹងក្នុងសប្ដាហ៍នេះប៉ុណ្ណោះ។ កីឡាករវ័យ៤១ឆ្នាំ ត្រូវរាយការណ៍ថាបានយល់ព្រមប្រកួតជាមួយ Nasukawa នៅប្រទេសជប៉ុន នាថ្ងៃទី៣១ខែធ្នូ។ អ្នកប្រដាល់មិនដែលចាញ់ជនជាតិអាមេរិកថ្លែងថា “គេគ្រាន់តែត្រូវបានស្នើអោយប្រកួតមួយដែលមិនផ្សាយតាមទូរទស្សន៍ សម្រាប់ទស្សនិកជនជាអភិជនប៉ុណ្ណោះ។ គេថាគេពិតជាភ្ញាក់ផ្អើលព្រោះការរៀបចំដែលត្រូវបានធ្វើឡើងដោយគ្មានការដឹងឬយល់ព្រមនេះ។ គេចង់បញ្ជាក់ថា គេមិនដែលបានយល់ព្រមប្រកួតផ្លូវការជាមួយ Tenshin Nasukawa ទេ។” Mayweather បានបង្កើនកំណត់ត្រាប្រកួតឈ្នះទាំង៥០ដងកាលពីខែសីហាឆ្នាំ២០១៧ ក្រោយពេលគេផ្ដួលកីឡាករគុនចម្រុះ ... -
ក្រោយតកុងត្រាថ្មី៣ឆ្នាំជាមួយ Man City ខ្សែបម្រើ Raheem Sterling ជាកីឡាករអង់គ្លេសដែលមានប្រាក់ខែខ្ពស់បំផុតនៅ PL
Raheem Sterling បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឆ្នាំទៀតនៅ Manchester City រហូតដល់ឆ្នាំ២០២៣ ដោយទទួលបានថ្លៃពលកម្ម៣០ម៉ឺនផោនក្នុងមួយសប្ដាហ៍។ កុងត្រាថ្មីនេះនឹងធ្វើឱ្យអតីតសមាជិក Liverpool បានក្លាយជាកីឡាករអង់គ្លេសដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងក្របខណ្ឌ Premier League។ ទំហំទឹកប្រាក់នៃកិច្ចសន្យានេះមានន័យថា គេនឹងក្លាយជាកីឡាករអង់គ្លេសដំបូងដែលអាចរកចំណូលបានជាង១០០ លានផោនក្នុងការរកប្រាក់ចំណូលរួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងប្រាក់រង្វាន់មុននឹងគេមានអាយុ២៥ឆ្នាំនៅក្នុងខែធ្នូ ឆ្នាំក្រោយ៕ -
Leicester City នឹងសង់រូបសំណាករូបម្ចាស់ក្លឹប Vichai នៅពីមុខកីឡដ្ឋាន King Power
Leicester City នឹងសង់រូបសំណាកលោក Vichai Srivaddhanaprabha នៅមុខកីឡដ្ឋាន King Power ដើម្បីរំឭកដល់ស្នាដៃរបស់អតីតប្រធានក្លិបរូបនេះដែលបានចែកឋានកាលពីខែមុន។ កូនប្រុសរបស់លោក Vichai គឺលោក Aiyawatt បានប្រកាសបែបនេះនៅក្នុងកម្មវិធីអនុស្សាវរីយ៍មួយសម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ជាមួយនឹង Burnley។ គួររំលឹកថា លោក Vichai ដែលគេស្គាល់ថាជាមហាសេដ្ឋីមានប្រាក់ពាន់លាន ... -
Aubameyang ឈ្នះពានកីឡាករល្អប្រចាំខែតុលា ខណៈ Aaron Ramsey ឈ្នះពានគ្រាប់ល្អ (មានវីដេអូ)
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំខែតុលាបន្ទាប់ពីបង្ហាញសមត្ថភាពរបស់ខ្លួនបានយ៉ាងលេចធ្លោនៅក្នុងក្របខណ្ឌ Premier League កាលពីខែមុន។ កីឡាករជម្រើសជាតិហ្គាបុងបានស៊ុតបញ្ចូលទី៥គ្រាប់ក្នុងការបង្ហាញខ្លួន៣ប្រកួតដោយធ្វើឲ្យរូបគេបានយកឈ្នះបេក្ខភាពផ្សេងៗទៀតដូចជា Anthony Martial, Ross Barkley, Fernandinho, Matthew Ryan និង Callum Wilson ជាដើម។ ចំណែកឯមិត្តរូមក្រុមរបស់គេ Aaron Ramsey បានឈ្នះពានគ្រាប់បាល់ល្អបំផុតប្រចាំខែដូចគ្នាផងដែរ។ ខ្សែបម្រើសញ្ជាតិវែលស៊ុតគ្រាប់ទី៣ក្នុងការប្រកួតដែល Arsenal យកឈ្នះ Fulham ... -
លិញ ភារម្យ និយាយថាៈ ប្រកួតជាមួយថៃ ស្រួលជាងប្រកួតជាមួយខ្មែរ(មានវីដេអូ)
ពាក្យសំដីនេះមិនងាយបានលឺអ្នកប្រដាល់គុនខ្មែរ ហ៊ាននិយាយចំៗដូចនេះឡើយ! គួរបញ្ជាក់ថាអ្នកប្រដាល់គុនខ្មែរមាឌធំសាច់ដុំសង្ហា លិញ ភារម្យ ចាប់ផ្តើមមានឈ្មោះបោះសំដីលើសង្វៀនជាបណ្តើរៗហើយ តាមរយៈការប្រកួតគូមិត្តភាពអន្តរជាតិ ហើយនៅថ្ងៃសៅរ៏ទី១០ ខែវិច្ឆិកាវេលាល្ងាចនេះក្នុងកម្មវិធីគោជល់នៅស៊ីអិនស៊ី កូនសិស្សរបស់លោកគ្រូ ស៊ន អេលីត នឹងបង្ហាញខ្លួនជាលើកទី៣សម្រាប់ការប្រកួតគូមិត្តភាពអន្តរជាតិជាមួយអ្នកប្រដាល់គុនថៃ។ មានបទពិសោធន៌ប្រកួតសរុប៤៨ដង អ្នកប្រដាល់គុនខ្មែរ លិញ ភារម្យ ទើបតៃស្គាល់រស់ជាតិចាញ់៩ដងតែប៉ុណ្ណោះ។ សម្រាប់ការប្រកួតក្នុងល្ងាចនេះវិញ លិញ ភារម្យ និយាយថា ការប្រកួតជាមួយបរទេស អាចនឹងងាយស្រួលប្រកួតជាមួយខ្មែរនិងខ្មែរក៏ថាបាន ព្រោះថាការប្រកួតជាមួយកីឡាករថៃខ្លះចិត្តរៀងតូចវ៉ៃត្រូវល្មមៗគេអាចនឹងធ្វើជាចាញ់ តែប្រសិនបើប្រកួតជាមួយខ្មែរគ្នាឯងវិញចិត្តអ្នកតស៊ូមិនងាយចុះចាញ់ដោយងាយៗនោះទេ ... -
មកស្តាប់មតិយោបល់ខ្លះៗរបស់ប្រិយ៍មិត្តអ្នកគាំទ្រក្រុម City និង United មុននិងជំនួប Manchester Debby ចូលមកដល់
ការប្រកួតបាល់ទាត់ក្របខ័ណ្ឌកំពូលរបស់អង់គ្លេសនៅសប្តាហ៍ទី១២នារដូវកាលនេះយើងនិងធ្វើចំណាប់អារម្មណ៍ចំពោះការប្រកួតដ៏ធំដែលនិងកើតឡើងនៅក្នុងទីក្រុង Manchester គឺជាជំនួបគ្នារវាងក្រុម City និងUnited ដែលនិងធ្វើឡើងនាត្រីថ្ងៃអាទិត្យទី១១ វេលាម៉ោង ១១:៣០។ ថ្វីត្បិតតែ Manchester United គឺជាក្រុមដែលមានប្រវត្តិឈ្នះពានរង្វាន់ច្រើនជាងគេនៅអង់គ្លេសក៏ពិតមែន តែវាបានក្លាយទៅជារឿងអតីតទៅហើយចាប់តាំងតែពីការចាកចេញរបស់វិរបុរស Sir Alex Ferguson។ Manchester City ក៏បានក្លាយជាតារាមួយដួងដែលបាននិងកំពុងរះចិញ្ចែងចិញ្ចាចនាពេលបច្ចុប្បន្ននៅ Premier League។ ស្របពេលដែលក្រុមទាំងពីរនិងប៉ះប្រកួតគ្នានៅជើងទីមួយនាកីឡដ្ឋាន Etihad Stadium នាយប់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ MSR ... -
ចាន់ វឌ្ឍនាកា ៖ ចាញ់ម៉ាឡេស៊ី មកពីពួកយើងខូចបាល់ខ្លួនឯងច្រើន
ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ការចាញ់ម៉ាឡេស៊ីនៅថ្ងៃនេះពួកយើងបាន ប្រឹងប្រែង អស់ពីសមត្ថភាពហើយ ប៉ុន្តែពួកយើងមានកំហុសខ្លួនឯងមួយចំនួន ។ ក្រោយចប់ការប្រកួត ចាន់ វឌ្ឍនាកា ប្រាប់ទូរទស្សន៍ BTV ថា ពួកយើងពិតជាខំប្រឹងប្រែង អស់ពីសមត្ថភាពហើយ ប៉ុន្តែសោកស្តាយមិនអាចរកគ្រាប់បាល់បាន ។ កំហុសមួយចំនួន កើតចេញពីពួកយើងផ្ទាល់គឺខួចបាល់ខ្លួនឯងតែម្តង ។ យើងសង្ឃឹមថាប្រកួតក្រោយនឹង អាចធ្វើបានល្អជាងនេះ ។ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបាត់បង់៣ពិន្ទុក្នុងការប្រកួតបើកឆាក ... -
កីឡាករ៥រូបបង្ហាញពីសញ្ញាណល្អក្នុងការរកពិន្ទុសម្រាប់អ្នកលេង Fantasy Premier League
សមរភូមិប្រកួតលើវាលស្មៅរបស់ក្របខ័ណ្ឌកំពូលអង់គ្លេស Premier League បានបន្តដំណើរមកដល់សប្តាហ៍ទី១២ហើយនាចុងសប្តាហ៍នេះដោយនៅរាត្រីថ្ងៃសៅរ៍ទី១០វិច្ឆិកានេះក្រុម Cardiff City និងប្រកួតជាមួយ Brighton ដែលជាគូបើកឆាក។ ៥ប្រកួតផ្សេងទៀតដែលតាមមកពីក្រោយគឺ Huddersfield ប្រកួតជាមួយ West Ham, Leicester City ប្រកួតជាមួយ Burnley, Newcastle United ប្រកួតជាមួយ Bournemouth, Southampton ប្រកួតជាមួយ Watford និង ... -
លោក ឈុត សារី បរិយាយអារម្មណ៌ផ្ទាល់ខ្លួននៅពេលដែលមើលការប្រកួតកូនប្រុសម្តងៗ
តើមានឪពុកប៉ុន្មាននាក់ដែលអាចទ្រាំឈរមើលកូនរបស់ខ្លួនវ៉ៃគ្នាបាន? បើយើងនិយាយអំពីព្រះរស់ទាំង២គឺមហាធំធេងណាស់ ដោយមិនអាចយកអ្វីមកកាត់ថ្លែងបាន ពេលដែលយើងដឹងក្តីឡើងពួកគាត់ទាំង២បានបីបាច់ថែរក្សាយើងដោយទឹកចិត្តថ្នាក់ថ្នមនិងពោលពេញដោយក្តីស្រលាញ់ពេកក្រៃ។ បើនិយាយអំពីជីវិតអ្នកប្រដាល់គុនខ្មែរវិញលោក ឈុត សេរី គឺជាឪពុកមួយរូបក្នុងចំណោមឪពុកជាច្រើនរូបជាគ្រូបង្ហាត់គុនខ្មែរ និង បង្ហាត់កូនខ្លួនឯង។ លោក ឈុត សេរី ដែលជាឪពុកនិងគ្រូ ឈុត សេរីវ៉ាន់ ដែលសព្វថ្ងៃនេះកូនរបស់លោកកំពុងតែមានឈ្មោះបោះសំលេងតាមរយៈវិស័យគុនខ្មែរ លោកធ្លាប់បាននិយាយប្រាប់ MSR ថា គ្រាដែលមើលកូនខ្លួនឯងប្រដាល់ និង កូនសិស្ស ឡើងប្រកួតមានអារម្មណ៌ខុសគ្នា ព្រោះថា ទឹកចិត្តជាឪពុកមានអារម្មណ៌ស្លុតណាស់នៅពេលឃើញកូនប្រុសដែលធ្លាប់បីបាច់ដោយផ្ទាល់ដៃត្រូវគេវ៉ៃបែក ... -
គ្រូបង្វឹកម៉ាឡេស៊ី ថាកីឡាករ១០នាក់កាលប្រកួតមិត្តភាពឈ្នះកម្ពុជា ត្រូវផ្លាស់ប្តូរដាក់អ្នកខ្លាំងជាងហ្នឹង !
ទោះបីប្រកួតមិត្តភាពឈ្នះកម្ពុជា ៣ ទល់ ១ ប៉ុន្តែលោក Tan Cheng Hoe គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ី ទម្លាយថាសមាជិកដែលចូលរួមប្រកួតមិត្តភាពគ្រានោះត្រូវបានផ្លាស់ប្តូរដាក់ កីឡាករសំខាន់ៗមួយចំនួនបន្ថែម ពីព្រោះនេះជាការប្រកួតសំខាន់មិនមែនមិត្តភាព ទៀតនោះទេ ។ ក្នុងសន្និសីទព្រឹកមិញ គ្រូបង្គោលរូបនេះថា ក្រុមបានផ្លាស់ប្តូរសមាជិកជាង១០នាក់ឯណោះ។ ហើយកីឡាករដែលកោះហៅមកចួលរួមនេះសុទ្ធតែកីឡាករដែលមានបទពិសោធនឹងបាន ហ្វឹកហាត់ជុំគ្នាត្រៀមរួចរាល់អស់ហើយដោយជឿជាក់ថានឹងទទួលបានលទ្ធផលវិជ្ជមានត្រលប់ទៅវិញ ។ សូមបញ្ជាក់ថា កម្ពុជា នឹងប៉ះ ម៉ាឡេស៊ី បើកឆាកពូល A ...