Author: MSR Website
-
ឡៅ ចន្ទ្រា មិនគួរទៅ Thai Fight ប៉ុន្តែបើ One Championship គួរតែទៅ
បច្ចុប្បន្ននេះមានអ្នកគាំទ្រជាច្រើនបានបង្ហាញពីការគាំទ្រចង់អោយត្រកូល ឡៅ ចេញទៅប្រកួតនៅ ក្រៅប្រទេសដែលមាន ឡៅ ចិត្រា និង ឡៅ ចន្ទ្រា ដែលក្នុងនោះមានដូចជាកម្មវិធី One Championship ដែលលោកគ្រូ ចាន់រាជ ប្រកាសត្រូវការ ខណៈថ្មីៗនេះមានព័ត៌មានចេញមកថា ខាងកម្មវិធី Thai Fight ចង់បាន ឡៅ ចន្ទ្រា ទៅជួបជាមួយ សែនឆ័យ នៅថ្ងៃទី ២៣ ... -
មិនធម្មតាទេ! កម្មវិធីសិក្សាមហាវិទ្យាល័យនៅប្រទេសថៃក៏មានការប្រកួតប្រដាល់ដែរ
ប៉ុន្មានម៉ោងមុននេះ អ្នកប្រដាល់គុនថៃ ឌិនណាផូ បានបង្ហោះសារយ៉ាងខ្លីថា រូបគេនឹងទៅចូលរួមប្រកួតប្រដាល់គុនថៃថ្នាក់មហាវិទ្យាល័យទូទាំងប្រទេស ដោយការប្រកួតនឹងប្រារព្វធ្វើឡើងក្នុងខេត្តឧប៊ុនរាជឋានី ប្រទេសថៃ។ ជាមួយគ្នានេះ ឌិនណាផូ បាននិយាយប្រាប់MSR តាម Chat Facebook ថា៖ ពិតណាស់! រូបគេរួមនឹងមិត្តភ័ក្រជាច្រើនទៀតនឹងចេញដំណើរពីខេត្តសុរិន្ទ ឆ្ពោះទៅខេត្តឧប៊ុនរាជឋានី ដើម្បីចូលរួមប្រកួតកីឡាគុនថៃសំរាប់ថ្នាក់មហាវិទ្យាល័យ ដោយការប្រកួតនេះតែងតែធ្វើឡើងជារៀងរាល់ឆ្នាំម្តងនៅប្រទេសថៃ។ សូមបញ្ជាក់ថា ឌិនណាផូ ស.ថាន់យ៉ាឡាក់ គឺជាអ្នកប្រដាល់គុនថៃមួយរូបដែលល្បីឈ្មោះផងដែរ ហើយកាលពីពេលថ្មីៗនេះរូបគេទើបតែប្រកួតឈ្នះកីឡាកររួមជាតិដូចគ្នាគឺ ម៉ៃសុទ្ធ ប៉េឡេបុរីរាំ ... -
Ronaldinho ត្រូវបានចារឈ្មោះក្នុង Hall of Fame នាកីឡដ្ឋាន Maracana របស់ប្រេស៊ីលជាមួយ Pele និង Zico
អតីតខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ប្រេស៊ីល Ronaldinho នៅថ្ងៃអង្គារនេះត្រូវបានទទួលកិត្តិយសដ៏ឧត្តមដោយបានចារឈ្មោះបញ្ចូលទៅក្នុងសាលកិត្តិនាម Hall of Fame នៃកីឡដ្ឋាន Maracana។ ក្រៅពីចារឈ្មោះ អតីតសមាជិក PSG, FC Barcelona និង AC Milan ក៏ត្រូវបានផ្តិតបាតជើងដោយត្រូវបានដាក់តាំងជាមួយតារាបាល់ទាត់ប្រេស៊ីលឆ្នើមៗដូចជា Pele និង Zico ក្នុង Walk of Fame ជុំវិញកីឡដ្ឋាន Maracana ... -
Broner ប្រើពាក្យសំដីធ្ងន់ៗឆ្លើយតបទៅនឹង Paquiao នៅមុនពេលការប្រកួតរបស់ពួកគេចូលមកដល់
ការប្រកួតដណ្តើមខ្សែក្រវាត់ WBA Welterweight ដែលស្តេចប្រដាល់របស់ហ្វីលីពីន Manny Pacquiao ជាអ្នកការពារពីកីឡាករស្បែកខ្មៅរបស់អាមេរិចកាំង Adrien Broner និងត្រូវប្រារព្ធធ្វើឡើងនាថ្ងៃទី19មករានេះនៅឯសណ្ឋាគារការស៊ីណូ MGM Grand នាទីក្រុង Las Vegas(ពេលវេលាអាមេរិច)។ នៅមុននេះមួយសប្តាហ៍មានការចោទជាសំនួរអំពីការប្រកួតមួយនេះទៅកាន់អធិរាជកណ្តាប់ដៃ Pacman ហើយគេក៏បានឆ្លើយដោយមានការដកស្រង់មកចុះតាមបណ្តាញសារព័ត៌មាននានាថា៖ ខ្ញុំបានវ៉ៃអោយ Lucas Matthysse អោយសន្លប់និងដណ្តើមខ្សែក្រវាត់ WBA នេះបានកាលពីខែប្រាំងកន្លងទៅ! ម្តងនេះខ្ញុំបានសម្លឹងឃើញជ័យជម្នះជាបន្តទៀតក្នុងការថែរក្សារជើងឯករបស់ខ្ញុំពេលប៉ះជាមួយ Broner ... -
ខ្សែការពារ Pepe ផ្លាស់ទៅកាន់ FC Porto សារជាថ្មីម្តងទៀត ដោយលេងជាមួយមិត្តរួមក្រុមចាស់ Iker Casillas
ខ្សែការពារ Pepe កាលពីម្សិលមិញបានសម្រេចចិត្តចុះកុងត្រាជាមួយ FC Porto សារជាថ្មីម្តងទៀត ក្រោយពីប្រកាសផ្តាច់កុងត្រាជាមួយ Besiktas ក្រោយរួមរស់ជាមួយគ្នាកាលពីខែកក្កដាឆ្នាំទៅ។ ក្នុងកិច្ចសន្យា៣ឆ្នាំនៅ Besiktas កីឡាករដើមកំណើតប្រេស៊ីលរូបនេះនឹងទទួលបានថ្លៃនឿុយហត់មួយឆ្នាំ៤លាន៥សែនអឺរ៉ូ បូករួមទាំងប្រាក់លើកទឹកចិត្ត១លាន៥សែនអឺរ៉ូ ប៉ុន្តែយ៉ាងណាក្តីកីឡាករសញ្ជាតិព័រទុយហ្គាល់បានប្រកាសផ្តាច់កុងត្រាក្រោយព្រមព្រៀងជាមួយក្លឹបដោយសារតែមូលហេតុផ្ទាល់ខ្លួន។ គួររំលឹកថា កីឡាករវ័យ៣៤ឆ្នាំរូបនេះបានចំណាយពេលមួយទសវត្សរ៍នៅ Real Madrid ក្រោយផ្ទេរពី FC Porto កាលឆ្នាំ២០០៧ និង លេងបានជិត៣៥០ប្រកួត ឈ្នះ La ... -
វៀតណាមភ្លាត់ចាញ់ជើងខ្លាំងអ៊ីរ៉ាក់៣-២ចុងម៉ោងនៅក្នុងពានរង្វាន់ AFC Asian Cup UAE 2019 (មានវីដេអូ)
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានបរាជ័យក្រោមថ្វីជើងក្រុមខ្លាំងអ៊ីរ៉ាក់ដោយលទ្ធផល៣ទល់នឹង២នៅក្នុងការប្រកួតពូល D នៃពានរង្វាន់ AFC Asian Cup UAE 2019 ដែលធ្វើឡើងនៅអេមីរ៉េតអារ៉ាប់រួម។ គ្រាប់បាល់ដំបូងកើតឡើងនៅក្នុងការប្រកួតគឺក្រុមជើងឯកពានរង្វាន់ AFF Championship 2018 នៅនាទីទី២៤ដោយការទាត់បាល់បញ្ចូលទីខ្លួនឯងរបស់ Ali Faez Atiyah ខណៈអ៊ីរ៉ាក់ក៏វាយបកតាមវិញដោយកីឡាករ Mohanad Kadhim នៅនាទីទី៣៥។ យ៉ាងណាក្តីមុនបញ្ចប់វគ្គទី១ទៅហើយ Phuong Nguyen ក៏ស៊ុត១គ្រាប់ទៀតឲ្យក្រុមរហស្សនាមផ្កាយលឿងនាំមុខ២-១។ លុះចូលមកដល់វគ្គទី២ Humam ... -
ស៊យធំ! ចោរមួយរូបបែកមុខបែកមាត់ដោយសារចូលប្លន់ទូរសព្ទពីកីឡាការិនី MMA របស់ UFC
អាចថាជាថ្ងៃដែលសយបំផុតសម្រាប់ចោរមួយរូប ដោយរូបគេបានរងបែកមុខបែកមាត់ដោយសារតែកាន់កាំភ្លើងចូលប្លន់ទូរសព្ទពីកីឡាការិនី Polyana Viana ដែលជាអ្នកប្រដាល់គុនចម្រុះរបស់ UFC កំពុងរង់ចាំនៅក្រៅផ្ទះល្វែងរបស់នាងនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។ កីឡាការិនីប្រេស៊ីលដែលប្រកួតនៅក្នុងប្រភេទទម្ងន់ strawweight រូបនេះបានដោះស្រាយបញ្ហាដោយផ្ទាល់ដៃ ដោយប្រើជំនាញផ្ទាល់ខ្លួនរបស់នាងដើម្បីវាយផ្ដួលបុរសនោះនិងចាប់ជាប់មិនឱ្យរើរួចរហូតប៉ូលិសមកដល់។ យ៉ាងណាក្តីក្រោយពីប៉ូលីសមកដល់កាំភ្លើងរបស់បុរសនោះគឺជាកាំភ្លើងក្រដាសតែប៉ុណ្ណោះដើម្បីធ្វើសកម្មភាពប្លន់។ សូមបញ្ជាក់ថា Viana វ័យ២៦ឆ្នាំ មានស្ថិតិប្រកួត MMA ឈ្នះ១០ដងចាញ់២ដង។ ការប្រកួតចុងក្រោយរបស់នាងបានចាញ់ពិន្ទុ JJ Aldrich នៅ ... -
លោក រាម កុសល ក្រៅពីអាជីពមន្រ្តីចៅក្រមអាជ្ញាកណ្តាល គឺជាអ្នករកស៊ីដ៏ជំនាញមួយរូប
លោក រាម កុសល ដែលបច្ចុប្បន្នបម្រើការងារជាមន្ត្រីអាជ្ញាកណ្ដាលនិងចៅក្រមប្រចាំសង្វៀនស្ថានីយទូរទស្សន៍ស៊ីអិនស៊ី និង ស៊ីធីអិន បាននិយាយប្រាប់ MSR ថា៖ ការងារជាមន្រ្តីអាជ្ញាកណ្តាលមួយមុខគឺមិនអាចចិញ្ចឹមគ្រួសារបាននោះទេ ដោយសារតែបច្ចុប្បន្នរបស់របរប្រើប្រាស់មិនសមាមាត្រនឹងប្រាក់ខែរបស់លោក ម្លោះហើយក្រៅពីជំនាញជាមន្រ្តីអាជ្ញាកណ្តាល លោកក៏ព្យាយាមបង្កើតមុខរបរជាច្រើនទៀតដូចជា លក់ដែករបស់ក្រុមហ៊ុន ISI Steel លក់គ្រឿងសំណង់ មន្រ្តីប៉ូលិស និង បណ្តុះកូនស្វាយលក់។ គួរបញ្ជាក់ថា លោក រាម កុសល បានចាប់អាជីពប្រដាល់តាំងពីឆ្នាំ២០០៥ និងបានលាឈប់មកធ្វើជាមន្ត្រីអាជា្ញកណ្ដាលនិងចៅក្រមប្រចាំសង្វៀនទូរទស្សន៍ស៊ីអិនស៊ី ... -
ក្រុមទាំងបួននេះជាក្រុមដែលឈ្នះ FA Cup បានច្រើនជាងគេ ក្នុងនោះមានម្ចាស់ការពារជើងឯកដែរ
FA Cup ជាពានរង្វាន់ធំលំដាប់ទី២របស់អង់គ្លេស បន្ទាប់ពី Premier League។ FA Cup ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៨៧១ មកម្ល៉េះ គិតមកដល់បច្ចុប្បន្នមានអាយុកាល ១៤៨ឆ្នាំហើយ។ ក្រុមដែលឈ្នះពានរង្វាន់នេះចុងក្រោយគឺ តោខៀវ Chelsea ដែលបានយកឈ្នះនៅវគ្គផ្តាច់ព្រ័ត្រលើ បិសាចក្រហម Manchester United ១-០។ ថ្ងៃនេះ Admin និងបង្ហាញនៅក្រុមដែលមាប្រវត្តិឈ្នះពាននេះច្រើនជាងគេដល់ប្រិយមិត្តបានដឹងផងដែរ។ ក្រុមទាំងនោះមានដូចខាងក្រោម៖ 4- ... -
ខ្មាន់កាំភ្លើងកំពុងតាមប្រមាញ់ Denis Suarez, Cengiz Under, Yannick Carrasco និង James Rodriguez
ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal ដែលមានមូលដ្ឋានឈរជើងនៅឯទីក្រុងឡុងចក្រភពអង់គ្លេសកំពង់តែតាមប្រមាញ់ទិញយកកីឡាករដែលខ្លួនគិតថាសាកសមយកមកកាន់ទឹកដីរបស់ពួកគេនាអំឡុងទីផ្សារដោះដូរកីឡាករកំពុងតែបើកទ្វារទូរទាំងទ្វីបអឺរ៉ុបនៅខែមករានេះ។ សារព័ត៌មានធំៗនៅអង់គ្លេសបានសរសេរអោយដឹងថា លោក Unai Emeri បានស្នើរអោយក្លិបទម្លាក់ចំនួនលុយទៅតាមការចង់បានរបស់លោកដើម្បីបើកការចរចារផ្ទេរយកនូវកីឡាករលំដាប់កំពូលដែលមានដូចជា៖ 1- James Rodriguez ជាកីឡាករជាតិកូឡំប៊ីដែលសព្វថ្ងៃលេងអោយ Bayern Munich ក្នុងនាមជាខ្សែប្រយុទ្ធកម្ចីជើងពីក្លិប Real Madrid។ តែឰកាសដែល Arsenal អាចសម្រេចបានក្នុងការនាំគេមកកាន់ទីក្រុងឡុងគឺមានតិចតួចណាស់ ព្រោះ Juventus ក៏ចង់បាន James ទៅធ្វើជាដៃគូរបស់ Ronaldo ...