• 3891
    0

    អ្នកចាំទីដែលមានដើមកំណើតជាជនជាតិវៀតណាម Filip Nguyen ត្រូវបានកោះហៅជាផ្លូវការទៅក្រុមសាធារណរដ្ឋឆែក និងបានបង្ហាញការសោកស្តាយបន្ទាប់ពីបានរង់ចាំជាយូរមកហើយសម្រាប់ឱកាសលេងឲ្យជម្រើសជាតិវៀតណាម។ Filip Nguyen បានសរសេរលើទំព័រផ្ទាល់ខ្លួនថា “ខ្ញុំបានទទួលព័ត៌មានថាខ្ញុំអាចលេងតំណាងជម្រើសជាតិឆែក។ បន្ទាប់ពីបានពិភាក្សាជាមួយគ្រួសារ ខ្ញុំបានសម្រេចថា ខ្ញុំនឹងក្ដោបឱកាសនេះ។ ខ្ញុំរង់ចាំឱកាសលេងឲ្យវៀតណាមអស់រយៈពេលជាង៣ឆ្នាំហើយ ខ្ញុំមិនអាចរង់ចាំបន្តទៀតបានទេ។ ខ្ញុំគិតថាខ្ញុំនឹងមិនមានឱកាសលេងអោយក្រុមវៀតណាមទៀតទេ។ ខ្ញុំសង្ឃឹមថាប្រិយមិត្តនឹងយល់ និងអរគុណអ្នកដែលបានគាំទ្រខ្ញុំ។” អ្នកចាំទីវ័យ២៨ឆ្នាំស្ថិតក្នុងបញ្ជី២៣នាក់ដែលត្រៀមសម្រាប់ការប្រកួតជាមួយស្កុតលែនថ្ងៃទី០៧ ខែកញ្ញា។ គេនឹងប្រជែងជាមួយមិត្តរួមក្រុម Ales Mandous និង Jakub Markovic សម្រាប់តំណែងចាំទី ...
  • 3613
    0

      បងប្អូនប្រហែលបានដឹងរួចមកហើយ ទាក់ទងទៅនឹងការបញ្ចេញសារលើបណ្ដាញសង្គមរបស់ជើងខ្លាំងគុនខ្មែរ រឿង សោភ័ណ្ឌ ដែលហាក់បីដូចជាកំពុងជួបញ្ហាសុខភាព ក្នុងការរារាំងរូបគេប្រឡូកក្នុងវិស័យគុនខ្មែរបន្តទៀត ។ ប្រាប់ក្រុមការងារ MSR SPORTS ដៃភ្លើងជើងរន្ទះ បង្ហើបថា ខ្ញុំពិតជាអាចឈប់មែន ព្រោះរាល់ថ្ងៃកំពុង ព្យាបាលជំងឺដុសសាច់ច្រមុះ និង បំពង់ក រួមទាំងបញ្ហាសុខភាពខ្លះៗទៀត ។ ម្ចាស់ខ្សែក្រវាត់៨គ្រឿង បន្ថែមថា មិនចង់ឈប់ទេ ដោយរាល់ថ្ងៃកំពុងប្រឹងប្រែងព្យាបាលអោយជា១០០ភាគរយឡើងវិញ ទោះបីត្រូវចំណាយច្រើន ក៏ខិតខំលក់របស់របរដែលខំសន្សំដើម្បីព្យាបាលដែរ ...
  • 5475
    0

    (BC-99) អតីតខ្សែប្រយុទ្ធក្រុម Chelsea លោក Carlton Cole បានបង្ហើបថា​ម្ចាស់ក្លិប​តោខៀវលោក Roman Abramovich បាន​រារាំងមិន​អោយ​រូប​គេ​ផ្លាស់ទៅកាន់ក្រុម Tottenham ឡើយ។ Cole បានប្រាប់ Talksport ថា “ខ្ញុំស្ទើរតែចូលរួមជាមួយ Spurs ទៅហើយ​។ ហើយ​ខ្ញុំបានធ្វើ​ការ​ពិនិត្យសុខភាពរួច​រាល់​ផង​ដែរ​។តែ​លោក Roman Abramovich បានហៅ​ឱ្យ​ខ្ញុំ​ត្រឡប់មកវិញ ហើយ​និយាយ​ថា​ខ្ញុំ​មិនអាច​ចូលរួមជាមួយពួកគេទេ។ គាត់បាននិយាយថាអ្នកមិនអាចទៅ Spurs ...
  • 6173
    0

    ទេពកោសល្យបូករួមទាំងភាពអំណត់ និងអត្តចរិតល្អ គឺជាចំណុចពិសេសដែលអតីតគ្រូថ្នាលយុវជនភ្នំពេញក្រោន លោក ប៊ួយ ដារី គិតថា ម៉ាត់ នូរុណ អាចទទួលបានជោគជ័យ ប្រសិនបើចេញទៅប្រកបអាជីពនៅក្រៅប្រទេស។ លោក ប៊ួយ ដារី សង្កត់ធ្ងន់ថា នាពេលបច្ចុប្បន្ននេះ នូរុណ មានសមត្ថភាពលើសខ្សែប្រយុទ្ធបរទេសនៅកម្ពុជាទៅហើយ ដែលជាក់ស្ដែងនោះគេកំពុងរកបានគ្រាប់បាល់លើសអ្នកឯទៀត ហើយសូម្បីតែខ្សែការពារបរទេសក៏ពិបាកទប់ស្កាត់សមាជិកក្លិបបឹងកេតម្នាក់នេះដែរ។ អ្នកចាត់ការទូទៅក្លិបសៀមរាបយូណាយធីតបច្ចុប្បន្នពន្យល់បែបនេះ “៖នូរុណ ល្អខ្លាំងណាស់ គេមានទេពកោសល្យពីធម្មជាតិស្រាប់ មានល្បឿនលឿន, អំណត់ ...
  • 1525
    0

    (BC-99) លោក Jose Mourinho គ្រូបង្វឹករបស់ក្រុម Tottenham បាន​ធ្វើ​ការ​បញ្ជាក់​ថា​លោក​នៅមាន​ស្មារតីមុតមាំនិង​មាន​អារម្មណ៍​ថា​ខ្លួន​នៅ​តែ​ក្មេង​ក្នុងនាមជាអ្នកគ្រប់គ្រងក្លិប​។ លោក Mourinho កំពុងរក​វិធី​សាស្ត្រ​ជួយ​អោយ​ក្រុម​របស់​ខ្លួន​មាន​ភាព​ល្អ​ប្រសើរ​និង​ទទួលបានជោគជ័យនៅ​រដូវ​កាល​ថ្មី​បន្ទាប់ពីមិន​អាច​ជួយ​អោយ Tottenham មិន​ឈ្នះ​ពាន​អ្វី​សោះ​កាល​ពីរដូវកាលមុនក្រោយ​ពីលោក​បានមក​ជំនួសការងារ​ពី​លោក Mauricio Pochettino ។ អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United និងតោខៀវ Chelsea រូបនេះបាន​ទទួលបានការរិះគន់កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថាលោកបានបាត់បង់សមត្ថភាពរបស់ខ្លួន ក៏​ប៉ុន្តែលោកបានបដិសេធ​នឹង​ការ​លើក​ឡើង​បែប​នេះ​ដោយ​លោកបាន​បញ្ជាក់​ថា​ខ្លួន​កំពុងតែមានភាពល្អ​ប្រសើរឡើងក្នុងនាមជាអ្នកចាត់ការ។ លោក Mourinho បាននិយាយថា “តាម​ពិត​ទៅ​ខ្ញុំនៅក្មេងនៅ​ឡើយ​ទេ​។ អ្នក​ខ្លះ​គិតថាខ្ញុំចាស់ណាស់ ...
  • 4158
    0

    (BC-99) Lille ត្រៀមអោយ​កីឡាករ Boubakary Soumare របស់​ខ្លួន​ធ្វើ​ការ​ចាកចេញ​ប្រសិន​បើ​ក្លិប​​ណា​ហ៊ាន​អោយ​តម្លៃ​ច្រើន​ជាង​គេ​។ ក្រោយ​ពីមាន​ព័ត៌មាន​ដែល​បាន​លើក​ឡើង​ថា​ក្រុមបិសាចក្រហម Manchester United, Arsenal និង Liverpool បាន​ចាប់​អារម្មណ៍​ទៅ​លើ​កីឡាករ Soumare កាលពីពេល​ថ្មីៗ​នេះ វា​បាន​ធ្វើ​អោយ​ក្លិប​នៅ​ប្រទេស​បារាំង Lille ចេញ​មក​និយាយ​ចាក់​បណ្តោយ​ថា​ពួក​គេ​នឹង​មិនរារាំងកីឡាករខ្សែ​បម្រើ​រូប​នេះ​អោយ​ទៅ​ស្វែង​រកអនាគតភ្លឺស្វាង​ជាមួយ​ក្លិប​ផ្សេងទៀតឡើយ​ ។ លោក Gerard Lopez ដែល​ជាប្រធាន​ក្លិបបាននិយាយថា “ខ្ញុំតែង​តែ​នៅ​ជាមួយកីឡាករនិង​លើកទឹកចិត្តដល់​ពួកគេ។ បើនិយាយពី Boubakary ...
  • 4913
    0

    អ្នកចាត់ការថ្មី FC Barcelona លោក Ronald Koeman បានចេញកម្មវិធីថ្មីចំពោះកីឡាករពីរនាក់ដែលមិនមែនជាផ្នែកនៃផែនការខ្លួនសម្រាប់រដូវកាល ២០២០/២១ ។ ESPN បានរាយការណ៍ថាលោក Koeman មិនអនុញ្ញាតឲ្យ Luis Suarez និង Arturo Vidal ហ្វឹកហាត់ជាមួយក្រុមធំ Barcelona ឡើយ។ ពួកគេទាំងពីរត្រូវទៅហាត់ដោយឡែកនៅកន្លែងផ្សេងជាមួយគ្រូផ្ទាល់ខ្លួន។ សារព័ត៌មានអេស្ប៉ាញបានរាយការណ៍ថា Suarez បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនដើម្បីចូលរួមជាមួយ Juventus។ ...
  • 8846
    0

    កុំព្យូទ័រ, នាឡិកា និងវត្ថុមានតម្លៃមួយចំនួនទៀតរបស់អ្នកប្រដាល់គុនខ្មែរ សួន ចាន់នី ត្រូវបានចោរលួចគាស់ផ្ទះយកអស់អំឡុងម៉ោង១០យប់ថ្ងៃសុក្រ ទី០៤ ខែកញ្ញា នៅផ្ទះជួលម្ដុំឫស្សីកែវ។ ចាន់នី ប្រាប់ថា អំឡុងកើតហេតុ គេមិនបាននៅផ្ទះទេ ដោយទៅលេងនៅផ្ទះប្អូនប្រុសបង្កើត គឺកីឡាករ សូត្រ ខេវិន ហើយត្រូវបានមិត្តភក្ដិទូរសព្ទប្រាប់។ ក្រោយកើតហេតុ គេបានដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរមូលដ្ឋានដែរ។ អ្នកប្រដាល់ល្អកែងថ្លែងបែបនេះ “៖ចូលលួចយប់មិញបង បាត់កុំព្យូទ័រមួយតម្លៃ១០០ដុល្លារជាង, នាឡិកាទិញបានកន្លះខែ៦០ដុល្លារ ហើយកាតប្រដាល់ និងកាបូបទៀត ...
  • 1228
    0

    ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ ជុំទី២ ក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ ហៅកាត់ទ័ព បានត្រឹមស្មើគ្នាជាមួយ ក្រុមភ្ញៀវ ណាហ្គាវើលដ៍ ក្នុងលទ្ធផល ១ ទល់ ១ នាកីឡដ្ឋានស្តាតចាស់ នៅមុននេះបន្តិច។ នៅក្នុងជំនួបដ៏តានតឹងនេះ មិនមានក្រុមណាអាចរកគ្រាប់បាល់បានឡើយនៅ ៤៥ នាទីដំបូង នាវគ្គទី១ ។ ក្រុមទាំងពីប្រឹងប្រែងសម្រុកគ្នាយ៉ាងខ្លាំងដើម្បីស្វែងរកជ័យជម្នះ រហូតក្រុមភ្ញៀវ បាននាំមុខមុន​ នៅនាទី ៦៨ ដែលធ្វើបានសម្រេចដោយកីឡាករ ...
  • 4560
    0

    (BC-99) គ្រូបង្វឹកអេស្ប៉ាញ Luis Enrique បានបង្ហាញ​នូវ​ក្តី​រីករាយរបស់​ខ្លួន​ទៅ​កាន់​អ្នកចាំទី David de Gea របស់ក្រុមបិសាចក្រហម Manchester United ក្រោយ​ពី​បន្សល់​ទុក​លទ្ធផលស្មើគ្នា ១-១ នៅ​ក្នុង​ការ​ប្រកួត​ Nations League ជាមួយ​ក្រុម​ជម្រើស​ជាតិ អាល្លឺម៉ង់។ De Gea បានដណ្តើមយកតំណែង១១នាក់​ដំបូង​របស់ខ្លួន​វិញនៅក្នុងក្រុមជម្រើសជាតិ​ដែល​មាន​រហស្សនាម​ថា​ La Roja បើទោះបីជាមានការរិះគន់យ៉ាង​ធ្ងន់ធ្ងរ​នៅក្នុងក្របខណ្ឌ​បាល់ទាត់​កំពូលអង់គ្លេសជាទី​ដែលអតីតអ្នកចាំទី​របស់ Bilbao ក៏បាន​ជួប​ប្រទះ​រឿង​ដ៏លំបាកស្រដៀង​គ្នា​នេះ​ផងដែរចាប់តាំងពីបានចូលរួមជាមួយក្រុមតោខៀវ ...