• 4176
    0

    ក្រុមបិសាចក្រហម Manchester United បានវាយបកយកឈ្នះ AS Roma ដោយលទ្ធផល៦ទល់នឹង២កាលពីយប់មិញ នៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងការប្រកួតពានរង្វាន់ UEFA Europa League ជើងទី១នាកីឡដ្ឋាន Old Trafford។ ក្នុងការប្រកួតវគ្គទី១ ក្រុមភ្ញៀវគឺជាអ្នករកគ្រាប់បាល់នាំមុខបាន២ទល់នឹង១ ខណៈដែលឈានចូលមកដល់វគ្គទី២វិញ ក្រុមម្ចាស់ផ្ទះបានវាយបកមកវិញបានចំនួន៥គ្រាប់។ ក្រោយពីបញ្ចប់ការប្រកួត ខ្សែបម្រើ Paul Pogba បានបង្ហើបពីយុទ្ធសាស្រ្តរបស់គ្រូបង្វឹក Ole ...
  • 1025
    0

    កីឡាករយុវជនអាយុក្រោម១៥ឆ្នាំ និង ១៨ឆ្នាំ នៃសាលាកីឡាបាល់ទាត់ជាតិបាទី បានចាប់ផ្ដើមហ្វឹកហាត់វិញហើយដោយមានកាលវិភាគហ្វឹកហាត់ជាធម្មតាជាមួយការប្រុងប្រយ័ត្នខ្ពស់ក្នុងកំឡុងពេលជំងឺកូវីដ១៩ ។ សហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់នៅថ្ងៃនេះថា កីឡាករយុវជនអាយុក្រោម១៥ឆ្នាំ និង ១៨ឆ្នាំ នៃសាលាកីឡាបាល់ទាត់ជាតិបាទីយើងមានកាលវិភាគហ្វឹកហាត់ជាធម្មតាជាមួយការប្រុងប្រយ័ត្នខ្ពស់ក្នុងកំឡុងពេលជំងឺកូវីដ១៩នៅប្រទេសកម្ពុជា ព្រោះនៅសាលាកីឡាបាល់ទាត់ជាតិបាទីមានសុវត្ថិភាព និងមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវសម្រាប់ការរស់នៅ និងហ្វឹកហាត់ ។ សូមបញ្ជាក់ថា កីឡាករយុវជនអាយុក្រោម១៥ឆ្នាំបានជ្រើសរើសមកពីទូទាំងប្រទេសដើម្បីហាត់និងសិក្សានៅសាលាកីឡាបាល់ទាត់ជាតិបាទី ក្រោមការបង្ហាត់លោក Inoue Kazunori ជនជាតិជប៉ុន ។ ចំណែក យុវជនអាយុក្រោម ១៨ឆ្នាំ ...
  • 1089
    0

    ប្រហែល២សប្តាហ៍មុនអ្នកប្រដាល់គុនខ្មែរដែលមានសញ្ជាតិជប៉ុន ពៅ សក្តិសិទ្ធ បានបង្ហោះនៅលើ Facebook ផ្ទាល់ខ្លួនថា៖ រូបគេមានឈ្មោះប្រកួតដណ្តើមពានរង្វាន់ K-1 នៅប្រទេសជប៉ុន នាថ្ងៃទី២២ ខែឧសភា ខាងមុខនេះ។ តែអ្វីៗត្រូវបានប្រែប្រួលវិញ ដោយការប្រកួតនឹងត្រូវលើកពេលវេលាទៅខែមិថុនាវិញ នេះបើយោងតាមការបញ្ជាក់របស់ ពៅ សក្តិសិទ្ធ។ បញ្ហាដែលខាងភាគីជប៉ុនលើកការប្រកួតទៅកាន់ខែ៦វិញ ក៏ដោយសារតែនៅទីនោះកំពុងផ្ទុះការរីករាលដាលជំងឺកូវិដ១៩។ ពៅ សក្តិសិទ្ធ បានបញ្ជាក់ប្រាប់ MSR SPORT បន្ថែមទៀតថា៖ ទោះបីជាខាងភាគីជប៉ុនលើកពេលវេលាទៅប្រកួតនៅខែ៦ក៏ពិតមែន ...
  • 1495
    0

    ក្នុងនាទី៣៦ Lionel Messi មានឱកាសពិសេសមួយក្រោយពីទទួល​ការបញ្ជូនយ៉ាងល្អដោយ Sergio Busquets តែគេបែរជាទាត់ទៅផុតអ្នកចាំទី Aaron Escandell របស់ Granada វិញ។ បើតាមសារព័ត៌មានវៀតណាម Zing ការខកខានឱកាសពិសេសនេះធ្វើឲ្យមានការប្រៀបរូបគេទៅនឹង Cristiano Ronaldo។ អ្នកខ្លះបញ្ចេញមតិថា កាល៣ឆ្នាំមុន Ronaldo បានជួយ Real Madrid វាយបកបានលទ្ធផលល្អ ធ្វើឲ្យអ្នកគាំទ្រគូប្រជែងទះដៃអបអរថែមទៀត។ ផ្ទុយទៅវិញ ...
  • 2732
    0

    ជ័យជម្នះ៦ទល់នឹង២លើ AS Roma ជួយឲ្យ Manchester United បោះជំហានកាន់តែកៀកក្នុងការឈានទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Europa League លើកដំបូងក្នុងរយៈពេល៤ឆ្នាំ។ បើតាមស្ថិតិពី Opta បិសាចក្រហមជាក្រុមទី២ដែលរកបាន៦គ្រាប់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់កម្រិតអឺរ៉ុប។ ក្រុមទី១ គឺ Real Madrid ដែលធ្វើបានក្នុងពានរង្វាន់ UEFA Champions League ឆ្នាំ១៩៦៤។ គេចាំបានថា កាលពី១៤ឆ្នាំមុន Man UTD ...
  • 2408
    0

    (BC-99) លោក Thomas Tuchel គ្រូបង្វឹក​ក្រុម​តោខៀវ Chelsea កំពុង​តែ​ទាក់​ភ្នែង​ចំពោះខ្សែ​ប្រយុទ្ធ​របស់​ក្លិប Inter Milan Romelu Lukaku ក្នុងកិច្ចព្រមព្រៀងដែលមានទំហំ​ទឹកប្រាក់ ៩០ លានផោន។ Timo Werner ដែល​លោក Frank lampard អតីត​គ្រូ​ចាស់​របស់​តោខៀវ​បាន​ទិញ​យក​មក​ប្រយុទ្ធ​ទំនង​ដូច​ជា​​មាន​ចំណុចតិច​តួច​ប៉ុណ្ណោះ​ដែល​ទាក់​ចិត្តលោក​ Tuchel គាប់​ជួន​ Erling Halland មិនបាន​បង្ហាញពីការ​ចាប់​អារម្មណ៍​ចំពោះ​សំណើរ​ទិញ​របស់ Chelsea ...
  • 1421
    0

    គ្រូបង្វឹកក្លិប បឹងកេត លោក គឹម ភក្តី បានបង្ហាញក្តីបារម្ភចំពោះការប្រកួតជាមួយក្លិប Hanoi FC ក្នុងពានរង្វាន់ AFC Cup ដែលចាប់ផ្ដើមក្នុងខែ មិថុនា ខាងមុខនេះ ។ គ្រូបង្វឹកដែលជួយ បឹងកេត លើពានលីគកំពូលកម្ពុជារដូវកាលមុន លើកឡើងថា ÷ ការលើការប្រកួត AFC Cup ទៅចុងខែ មិថុនា វាជាពេលវេលាល្អមួយ ...
  • 1332
    0

    ខ្សែបម្រើ Bruno Fernandes កាលពីពេលថ្មីៗនេះ បានបង្ហើបពីមហិច្ឆតារបស់ខ្លួនដោយចង់ក្លាយជាគ្រូបង្វឹករបស់ Manchester United នាពេលអនាគត។ ក្នុងកិច្ចសម្ភាសន៍ជាមួយវិបសាយក្រុមបិសាចក្រហម កីឡាករវ័យ២៦ឆ្នាំ បានបង្ហើបថា៖ “ខ្លួនពិតជារីករាយជាមួយនឹងបាល់ទាត់ណាស់ ហើយនាពេលអនាគតខ្លួនចង់ក្លាយជាគ្រូបង្វឹកមួយរូប។ ជាពិសេសបើសិនជាបានដឹកនាំក្រុមធំជាងគេលើលោកទៀតនោះគឺ ប្រាកដណាស់ជា Manchester United។’ គួរឱ្យដឹងថា អតីតសមាជិក Sporting Lisbon គឺជាកូនសោរដ៏សំខាន់សម្រាប់ក្រុមលោក Ole Gunnar Solskjaer នៅក្នុងការប្រជែងនៅពានរង្វាន់ ...
  • 6657
    0

    កាលពីយប់មិញ Manchester City បានបង្ហាញភាពខ្លាំងរបស់ខ្លួនក្រោយពីវាយបកយកឈ្នះ​ Paris Saint Germain ដោយលទ្ធផល២ទល់នឹង១ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ពានរង្វាន់ UEFA Champions League នាទីទឹកដីទីក្រុងប៉ារីស។ ក្នុងជំនួបនាកីឡដ្ឋាន​ Parc des Prince ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែការពារ Marquinhos នៅវគ្គទី១ ខណៈ២គ្រាប់របស់ក្រុមភ្ញៀវរកបានដោយខ្សែបម្រើ Kevin De Bruyne និង Riyad ...
  • 1420
    0

    លោក ស៊ន អេលីត បានបង្ហើបថាក្លិប ប្រដាល់នាយកដ្ឋានអង្គរក្ស របស់លោកនឹងពង្រឹងវិន័យ ក្នុងក្លិបអោយកាន់តែខ្លាំង ដើម្បីសម្រេចគោលដៅនាំកូនសិស្សចេញប្រកួតក្រៅប្រទេស ។ ម្ចាស់ក្លិបរូបនេះបញ្ជាក់ថា ÷ ក្រោយសម្រាកការហ្វឹកដោយសារបញ្ហាកូវីដ១៩កន្លងមក ក្លិបរបស់លោកគ្រោងនឹងប្រមូលផ្តុំហ្វឹកហាត់វិញក្នុងខែ ឧសភានេះ ។ ការហ្វឹកហាត់បានវិញ អាស្រ័យលើស្ថានភាពកូវីដ១៩ ធូរស្រាល ហើយរដ្ឋាភិបាលបើកការធ្វើដំណើរធម្មតាវិញ ។ លោកបន្ថែមថា នៅពេលអាចហ្វឹកហាត់បានដូចដើម លោកនឹងពង្រឹងវិន័យកាន់តែខ្លាំង ហើយប្រាក់រង្វាន់ដែលតែងតែផ្តល់អោយកីឡាករដែលប្រកួតឈ្នះក៏អាចមានការកែប្រែខ្លះដែរ ។ ការធ្វើដូចនេះ ...