Author: MSR Website
-
Mikel Arteta ថាមានតែរឿងនេះមួយទេដែលអាចទប់ Saka មិនអោយចាកចេញទៅ Man City ឬ Liverpool
ក្លឹបកាំភ្លើងធំ Arsenal កំណត់ពេលពិភាក្សាកិច្ចសន្យាជាមួយ Bukayo Saka ចំពេលមានសំណើរពីក្លឹប Liverpool និង Man City ដើម្បីនាំកីឡាករវ័យក្មេងរូបនេះទៅចូលរួម។ យ៉ាងណាមិញលោក Mikel Arteta បានសារភាពថាការបើក្លឹបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ Champions League នៅរដូវក្រោយនេះអាចជារឿងសំខាន់ក្នុងការចង Bukayo Saka ទៅនឹងកិច្ចសន្យាថ្មីរបស់ Arsenal ព្រោះវាជារឿងដែលល្អបំផុតដើម្បីរក្សាកីឡាករល្អបែបនេះ។ កុងត្រាបច្ចុប្បន្នរបស់តារាឆ្នើមអង់គ្លេស Bokayo saka ... -
ឥណ្ឌូនេស៊ីដកខ្លួនពី U23 ហើយ
ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីបានប្រកាសដកខ្លួនពី AFF U23 Championship 2022 នៅកម្ពុជា បន្ទាប់តេស្ដឃើញវិជ្ជមានក្នុងចំណោមកីឡាករ៧នាក់ និងក្រុមការងារគ្រូបង្វឹកម្នាក់។ មិនតែប៉ុណ្ណោះ កីឡាករមួយចំនួនកីឡាករមានបញ្ហារបួសថែមទៀត។ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ីលោក Yunus Nusi បានផ្ញើសារសូមអភ័យទោសចំពោះការដកខ្លួននេះ។ កីឡាករដែលវិជ្ជមានមានដូចជា Ronaldo Joybera Junior, Muhammad Ferrari, Braif Fatari, Taufik Hidayat, Irfan Jauhari, Ahmad ... -
កីឡដ្ឋានគិរីវង់ចាប់ផ្ដើមជួសជុលកែល្អ និងចាយពេល៤ខែ
ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យបានចាប់ផ្ដើមកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅកីឡដ្ឋានរបស់ខ្លួនដែលមានដូចជា បន្ទប់ផ្លាស់សម្លៀកបំពាក់, ស្មៅ, ប្រព័ន្ធបង្ហូរទឹក ពីថ្ងៃទី១០ ខែកុម្ភៈ តទៅដើម្បីត្រៀមឲ្យបានទៅតាមស្តង់ដារក្របខណ្ឌ Cambodian Premier League រដូវកាលថ្មី ២០២២។ លោក ឯម ដារ៉ា អគ្គលេខាធិការរងក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ប្រាប់ថា ដោយសារតែការកែលម្អកីឡដ្ឋានត្រូវប្រើពេល៤ខែនោះ ក្លិបរបស់នឹងប្រើកីឡដ្ឋានក្លិបដទៃជាទឹកដី ឬប្រកួតក្រៅដីនៅជើងទី១ជាមុនសិន។ គិរីវង់សុខសែនជ័យទទួលបានសិទ្ធិចូលរួមប្រកួតក្របខណ្ឌ Cambodian Premier League រដូវកាល២០២២។ គួរដឹងដែរថា ... -
ក្រុមជើងឯកភ្នំពេញក្រោនប៉ះទ័ពបើកឆាកលីគកំពូល២០២២
ក្រុមការពារតំណែងជើងលីគកំពូលភ្នំពេញក្រោននឹងប៉ះម្ចាស់ផ្ទះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ក្នុងសប្ដាហ៍ទី១នៃក្របខណ្ឌ Cambodian Premier League រដូវកាល២០២២។ នេះជាលទ្ធផលនៃការចាប់គូសម្រាប់សប្ដាហ៍ទី១។ ចំណែកគូប្រកួតផ្សេងៗទៀត បឹងកេត ជួបណាហ្គា, ព្រះខ័នរាជស្វាយរៀង ទទួលគិរីវង់សុខសែនជ័យ និង អង្គរថាយហ្គឺរ ជួបវិសាខា។ គួរដឹងដែរថា ការប្រកួតក្របខណ្ឌ Cambodian Premier League មាន៨ក្រុម ដោយប្រកួត៣ជុំ ចាប់ផ្ដើមពីថ្ងៃទី០៥ ខែមីនា តទៅ៕ -
មកដឹងអត្ថន័យឡូហ្គោ Cambodian Premier League
ក្រុមហ៊ុន Cambodian Premier League បានរៀបចំពិធីប្រកាសឡូហ្គោសម្រាប់ក្របខណ្ឌ Cambodian Premier League នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ក្រោមវត្តមានលោក Saito Satoshi និងតំណាងក្លិបទាំង៨។ Premier គឺជាពាក្យកម្រិតខ្ពស់មួយ និងធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍ពាក្យនេះ។ ដូចភាគច្រើនគេដឹងហើយថា English Premier League ជាការប្រកួតដ៏ធំមួយអ៊ីចឹង បើដាក់ពាក្យថា Premier League ... -
វាយសត្វចញ្ចឹមថ្ងៃមុន Zouma ត្រូវក្លឹបពិន័យកប់ពពក
ក្លិបបាល់ទាត់ West Ham United បានថ្កោលទោសនិងដាក់ពិន័យលើខ្សែការពារ Kurt Zouma ដោយកាត់ប្រាក់ឈ្នួលអស់២៥០០០០ម៉ឺនផោន ចំពោះទង្វើរបស់គេបន្ទាប់ពីបែកធ្លាយវីដេអូកីឡាកររូបនេះ បានទាត់ និងដេញវាយឆ្មាចិញ្ចឹមរបស់គេពេញផ្ទះ។ ជុំវិញរឿងនេះ ក្លិប West Ham បានចេញសេចក្តីថ្លែងការណ៍មួយថា “West Ham ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់កីឡាកររបស់យើង Kurt Zouma នៅក្នុងវីដេអូដែលត្រូវបានផ្សព្វផ្សាយ។ អ្នកនាំពាក្យអង្គការសមាគមការពារសត្វហៅហាត់ថា RSPCA បានលើកឡើងថា តាមរយៈវីដេអូនេះពិតជាមិនអាចទទួលយកបាននោះទេ ... -
កីឡាដ្ឋានដ៏ធំរបស់ Barca មួយនេះត្រៀមប្ដូរឈ្មោះហើយ
ក្លិប Barcelona បានត្រៀមប្ដូរឈ្មោះកីឡដ្ឋាន Camp Nou របស់ខ្លួនទៅជាឈ្មោះតាមកិច្ចសន្យារបស់ក្រុមហ៊ុន Spotify ចង់បាន។ Spotify ដែលជាក្រុមហ៊ុនកម្មវិធីស្តាប់ចម្រៀងជួរមុខលើពិភពលោកដោយមានលោក Daniel Ek ជាម្ចាស់ក្រុមហ៊ុន បានចូលខ្លួនមកធ្វើជាអ្នកឧបត្ថម្ភធំរបស់ក្លិបអ្នកមានបុណ្យ ដោយគេរំពឹងទុកថា Barcelona នឹងដកស្លាកផ្សាយពាណិជ្ជកម្ម Rakuten ចេញនិងដាក់ Spotify ជំនួសនៅរដូវកាលក្រោយនេះ។ យ៉ាងណាមិញ Spotify ក៏ចង់ឲ្យ Barcelona ប្ដូរឈ្មោះកីឡដ្ឋានឲ្យមានពាក្យរបស់ក្រុមហ៊ុនខ្លួនក្នុងនោះ ... -
Coutinho ស៊ុត១ assist ២ តែ Aston Villa បានត្រឹមស្មើ Leeds
Philippe Coutinho បានបន្តជាចំណែកសំខាន់របស់ Aston Villa ដោយការរកគ្រាប់បាល់បញ្ចូលទី១គ្រាប់ និង assist ២ដងឲ្យមិត្តរួមក្រុម ក្នុងការប្រកួត Premier League ដែលស្មើគ្នា៣ទល់នឹង៣ជាមួយ Leeds United។ Daniel James ទាត់បញ្ចូលទីឲ្យ Leeds នាំមុខមួយគ្រាប់មុនក្នុងនាទីទី០៩។ ដល់នាទី៣០ Coutinho ទាត់តាមស្មើបានវិញ។ ៨នាទីក្រោយ Coutinho assist ... -
Mane ពិចារណាមិនបន្តកុងត្រា ហើយសម្លឹងឃើញក្លឹបទាំង២នេះ
ខ្សែប្រយុទ្ធ Sadio Mane របស់ក្រុម Liverpool ត្រូវបានគេរាយការណ៍ថាអាចនឹងបដិសេធបន្តកុងត្រាថ្មីជាមួយ Liverpool គិតមកទល់ពេលនេះ នឹងពិចារណាដើម្បីទៅចូលរួមជាមួយក្លិបកំពូលៗពីរនេះ នៅទីផ្សារដោះដូរកីឡាករ នារដូវក្តៅខាងមុខ ។ បន្ទាប់ពីឈ្នះពានរង្វាន់ Africa Cup of Nation Mane កាន់តែមានមហិច្ឆតាក្នុងការផ្លាស់ប្ដូរទៅកាន់ក្លឹបផ្សេងៗដែលលេងនៅក្រៅលីកហើយមានតែក្លឹប២តែប៉ុនណោះដែល Mane ចាប់អារម្មណ៍គឺ Barca នឹង Real Madrid ។ ... -
ក្រុមហ៊ុនលីគនឹងប្រកាសនិមិត្តសញ្ញាថ្មីនៅថ្ងៃទី១០ កុម្ភៈ នេះ
ក្រុមហ៊ុន Cambodian Premier League នឹងប្រកាសពីនិមិត្តសញ្ញាថ្មីសម្រាប់ក្របខណ្ឌ Cambodian Premier League និងក្របខណ្ឌ Cambodian League 2 នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ។ មិនតែប៉ុណ្ណោះទេ ការចាប់គូក៏នឹងត្រូវធ្វើឡើងផងដែរសម្រាប់ក្របខណ្ឌកំពូល និងក្របខណ្ឌទី២។ គួរដឹងដែរថា ចាប់តាំងពីការបង្កើតឡើងនូវក្រុមហ៊ុនលីគ រូបមន្តនៃការប្រកួតបាល់ទាត់ក្របខណ្ឌកំពូល និងក្របខណ្ឌទី២ ក៏ដូចជាការប្រកួតពានសម្ដេចតេជោ ហ៊ុន សែន ត្រូវបានផ្លាស់ប្ដូរ។ ...