• 830
    0

    លោក Jurgen Klopp ត្រូវបានបោះឆ្នោតឲ្យជាប់ជាអ្នកចាត់ការល្អនៅអង់គ្លេស តាមរយៈស្ថាប័ន League Managers Association ហើយពានរង្វាន់មួយនេះត្រូវបានគេហៅថា Sir Alex Ferguson Trophy។ ការបោះឆ្នោតនេះគឺធ្វើឡើងក្នុងចំណោមអ្នកចាត់ការគ្រប់កម្រិតក្របខណ្ឌនៅអង់គ្លេស ពោលទាំងលីគកំពូលដល់លីគក្រោម។ គ្រូបង្វឹកជនជាតិអាល្លឺំម៉ង់ក៏បានជាប់ឈ្មោះជាអ្នកចាត់ការល្អ​ប្រចាំ Premier League ទោះ​របូតជើងឯកទៅក្រុម Manchester City របស់លោក Pep Guardiola។ ចំណែកផ្នែកនារីវិញបានទៅលើអ្នកស្រី Emma ...
  • 945
    0

    ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៧ឆ្នាំនឹងធ្វើដំណើរទៅកាន់ទឹកដីប្រទេសអូស្ត្រាលីសម្រាប់វគ្គជម្រុះ AFC U17 Championship 2023 អំឡុងខែតុលា ខាងមុខ។ ជាលទ្ធផលពីការចាប់ពូល គឺ U17 កម្ពុជា ស្ថិតក្នុងពូលជាមួយអូស្ត្រាលី, ចិន និងកោះម៉ារីណា ខាងជើង។ ក្រុម U17 កម្ពុជា ត្រូវប៉ះចិនថ្ងៃទី០៥ ខែតុលា, ម្ចាស់ផ្ទះអូស្ត្រាលី ថ្ងៃទី០៧ ខែតុលា និងកោះម៉ារីណា ខាងជើង ...
  • 970
    0

    ប្រធាន FIFA លោក Gianni Infantino បានអោយដឹងថា ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 ដែលធ្វើឡើងនាប្រទេសកាតា នឹងមានអ្នកទស្សនាប្រមាណ ៥ពាន់លាននាក់នៅទូទាំងពិភពលោក។ ជាការពិត កាលពី World Cup 2018 នាប្រទេសរុស្ស៊ី បានបង្កើតកំណត់ត្រាអ្នកទស្សនាច្រើនបំផុតគឺរហូតដល់ទៅ ៣,៥ ពាន់លាននាក់ ប៉ុន្តែ World Cup ...
  • 663
    0

    លោក អាំង សេរី ពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បង្ហើបថា ចាប់ពីថ្ងៃទី០៨ ខែមិថុនា តទៅ សហព័ន្ធនឹងរៀបចំការប្រកួតដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ដោយផ្ដោតលើកីឡាករវ័យក្មេង ហើយក្លិបដែលអាចចូលរួមបានត្រូវតែមានអាជ្ញាបណ្ណត្រឹមត្រូវ។ ចំពោះលក្ខខណ្ឌអាជ្ញាបណ្ណនោះ គឺមានការរួមចំណែកជាវិភាគទានដល់សហព័ន្ធ ទី២ ចុះឈ្មោះក្លិប និងកីឡាករក្នុងសហព័ន្ធ ដើម្បីងាយស្រួលគ្រប់គ្រង។ មិនតែប៉ុណ្ណោះ ក៏មានការរៀបចំការដោះដូរកីឡាករបានត្រឹមត្រូវពីក្លិបមួយទៅក្លិប ដើម្បីបង្ការភាពចម្រូងចម្រាស។ សង្កត់បន្ថែមពីលើការបង្កើតការប្រកួតពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ...
  • 715
    0

    លោក Erik ten Hag បញ្ចេញអារម្មណ៍ នៅ​ក្នុង​សន្និសីទកាសែត​ជា​លើក​ដំបូង​ក្នុង​នាម​ជា​អ្នកដឹកនាំ​របស់ក្លិប​បិសាច​ក្រហម​ លោក​ Erik Ten Hag ​បាន​ឆ្លើយ​តប​ទៅ​កាន់​សំណួរ​អ្នកកាសែត​ជា​ច្រើន​ ក្នុង​នោះ​លោក​ក៏​បាន​ឆ្លើយ​តប​នឹង​សំណួរ​ប្រកួត​ប្រជែង​ដណ្ដើម​ពាន​ Premier League នៅ​រដូវកាល​ក្រោយផងដែរ​។ លោក​ Ten Hag ​បាន​ឆ្លើយ​ថា ” ខ្ញុំ​មិន​ទាន់​គិត​ពី​រឿង​ដណ្ដើម​យក​ឈ្នះ​ពាន​ Premier League ក្នុង​ពេល​នេះ​ទេ​។ ខ្ញុំ​គិត​ពី​ផែនការ​មក​ដឹកនាំ​​នេះ​គឺដើម្បីស្ដារ​ក្រុម។ វាជា​គម្រោង​ច្បាស់លាស់​ ហើយ​អនុវត្តគម្រោង​នេះ វា​ត្រូវ​ការពេលវេលា​។ ...
  • 733
    0

    ទីផ្សារដោះដូរកីឡាករលើកទី២ក្នុងក្របខណ្ឌ Cambodian Premier League នឹងធ្វើឡើងពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី២២ ខែកក្កដា។ ក្នុងនោះ ក្លិបនីមួយៗអាចផ្លាស់ប្ដូរកីឡាករបរទេសបាន២នាក់ និងកីឡាករក្នុងស្រុកបាន៣នាក់។ គួរដឹងដែរថា ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា ឬ Cambodian Premier League បានបញ្ចប់ជុំទី១ហើយ ដោយព្រះខ័នរាជស្វាយរៀងឈរនៅកំពូលតារាង។ ការប្រកួតនឹងវិលមកវិញ ក្រោយចប់វគ្គជម្រុះ AFC Asian Cup 2023 ចុងខែមិថុនា។ ...
  • 843
    0

    ខ្សែប្រយុទ្ធវ័យក្មេងភ្នំពេញក្រោន លឹម ពិសុទ្ធ មានអាការៈហើមកជើង ក្រោយមានការប៉ះទង្គិចពីជា សុខម៉េង របស់ណាហ្គាវើលដ៍ ក្នុងការប្រកួត Cambodian League Cup នៅថ្ងៃចន្ទ ទី២៣ ខែឧសភា។ លោក លី ហៀង អគ្គលេខាធិការក្លិបបាល់ទាត់ភ្នំពេញក្រោន ប្រាប់ថា នឹងមានការស្គេនមើលអាការៈរបស់ពិសុទ្ធនៅថ្ងៃអង្គារនេះ។ ប៉ុន្តែប្រសិនបើហើមខ្លាំង នោះក៏មិនទាន់អាចស្គេនបានដែរ។ គួរដឹងដែរថា លឹម ពិសុទ្ធ ទើបតែជាពីរបួសឆ្អឹងប្រអប់ជើង ...
  • 547
    0

    ក្លឹបបិសាចក្រហម Man United បានបរាជ័យកាលពីចុងសប្ដាហ៍ក្រោមថ្វីជើង Crystal Palace ស្របពេលដែលពួកគេក៏បានបាត់បង់កៅអីសំខាន់គឺ ChampionLeague ។ យ៉ាងណាមិញក្រោយចប់ការប្រកួត De Gea បាននិយាយថា៖ “ សម្រាប់ពេលនេះ អ្នកណាចង់នៅក្លឹបបន្តក៏នៅចុះ អ្នកណាមិនចង់នៅទេក៏ចាកចេញទៅមិនចាំបាច់នៅបន្តទៀតទេ” ។ សូមបញ្ចាក់ថា រដូវកាលនេះ Man United មិនទាន់មានកីឡាករណាលិចធ្លោនោះទេពោលខុសពីរដូវកាលមុនដែលមាន Bruno Fernandes ហើយសម្ពាធបានធ្លាក់ទៅកីឡាករគ្រប់រូប ...
  • 817
    0

    បន្ទាប់ពី Manchester City បានឈ្នះ PremierLeague នៅរដូវកាលនេះមានន័យថាក្លឹបនៅទីក្រុង ManChester មួយនេះបានឡើងមកឈរលេខរៀងទី២ពីលើ Chelsea បើរាប់ចាប់តាំងពីឆ្នាំ ១៩៩២មក ដោយ Man City ឈ្នះបាន ៦លើកខណៈ Chelsea ឈរលេខ៣ ឈ្នះ៥លើក។ យ៉ាងណាមិញក្លឹប Manchester United បន្តឈរលើគេបើទោះបីជាក្លឹបមួយនេះខកខានឈ្នះនៅប៉ុន្មានឆ្នាំចុងក្រោយនេះក៏ពិតមែន ។ តែពួកគេបានសាងស្នាដៃអំឡុងលោក Sir ...
  • 2016
    0

    កីឡាករ ផាន់ សូផាន , ពុទ្ធ ម៉ាណូយ និង ពុទ្ធ សំបូរ បានយកឈ្នះកីឡាកររបស់ក្លិប នរាយណ៍តេជៈគុនខ្មែរ ជួយអោយក្លិប ពុទ្ធសេរីវង្ស របស់ពួកគេក្លាយជាម្ចាស់ជើងឯក ក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ ក្លិបជើងឯក នាសង្វៀន CNC ។ ការប្រកួតដណ្តើមជើងឯកអមដោយប្រាក់រង្វាន់ពីគោជល់ ពុទ្ធ ម៉ាណូយ របស់ក្លិប ពុទ្ធ សេរីវង្ស បានយកឈ្នះលើកីឡាករ ...