• 411
    0

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីបឋម២៧នាក់ត្រៀមប្រកួតមិត្តភាពតទល់​ជម្រើសជាតិទីម័រខាងកើត នៅថ្ងៃទី០២ ខែមិថុនា និង​ជម្រុះ AFC Asian Cup 2023 ក្នុងប្រទេសឥណ្ឌា ពីថ្ងៃទី០៨ ខែមិថុនា។ កីឡាករទាំង២៧នាក់មានមកពីវិសាខា៩នាក់, ព្រះខ័នរាជស្វាយរៀងស្វាយរៀង៥នាក់, បឹងកេត៥នាក់, ភ្នំពេញក្រោន៣នាក់, ណាហ្គាវើលដ៍២នាក់, ព្រៃវែងអេហ្វស៊ី១នាក់ និង​ Sarawak United ១នាក់។ ការប្រមូលផ្ដុំហ្វឹកហាត់នឹងចាប់ផ្ដើមពីថ្ងៃទី២៥ ខែឧសភា តទៅ។ សម្រាប់ការប្រកួតជម្រុះ ...
  • 1877
    0

    ក្រុមបាល់ទាត់ U23 វៀតណាម ជាម្ចាស់មេដាយមាសស៊ីហ្គេម ក្រោយឈ្នះ U23 ថៃ ១ទល់នឹង០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី២២ ខែឧសភា ដែលរកបានគ្រាប់បាល់ជ័យជម្នះដោយការតែតពីកីឡាករ Nhâm Mạnh Dũng នាទី៨៣។ នេះជាការឈ្នះមេដាយមាសជាលើកទី៣សម្រាប់វៀតណាម។ ដូច្នេះមេដាយប្រាក់បានលើថៃ និងឥណ្ឌូនេស៊ីបានមេដាយសំរឹទ្ធ។ លទ្ធផលផ្នែកនារីវិញ វៀតណាម បានមេដាយមាស, ថៃមេដាយប្រាក់ និងហ្វីលីពីន មេដាយសំរឹទ្ធ៕
  • 538
    0

    Nunez វ័យ 22 ឆ្នាំ ជាខ្សែប្រយុទ្ធរបស់ Benfica ដែលត្រូវបានរាយការណ៍ដោយ Fabrizio Romano ថា១០០ភាគរយ គេចាកចេញពីក្លឹបយក្សនៅទីក្រុង Lisbon នៅរដូវក្តៅនេះ។ ក្នុងនោះរបាយការណ៍ពី RMC របស់បារាំងនិយាយថា Nunez បានបដិសេធ Manchester United ដោយសារតែគេចង់លេងនៅChampions League ទោះបិសាចក្រហមចំណាយប្រាក់ចំនួន 85 លានដុល្លារសម្រាប់ Nunez ...
  • 1725
    0

    ទីបំផុតការរង់ចាំឈ្នះមេដាយមាសសម្រាប់គុនខ្មែរក្នុងព្រឹត្តិការណ៍ស៊ីហ្គេម អស់រយៈពេល៥ឆ្នាំបានមកដល់ហើយ ក្រោយកីឡាករ ប៉ោ ភារិទ្ធ ឬយ៉េន ឌីណា ស្រវាបានជ័យជម្នះដោយពិន្ទុដាច់លើម្ចាស់ផ្ទះវៀតណាម នៅល្ងាចថ្ងៃអាទិត្យ ទី២២ ខែឧសភា នេះ។ សមាជិកគុនខ្មែរជម្រើសជាតិកម្ពុជាបានឈ្នះ៣ទឹកដាច់លើម្ចាស់ផ្ទះ ហើយយកមេដាយមាសតែមួយគត់ក្នុងចំណោមកីឡាករគុនខ្មែរដែលទៅស៊ីហ្គេមឆ្នាំនេះ ខណៈអ្នកផ្សេងៗទៀតបានត្រឹមមេដាយសំរឹទ្ធ។ ឌីណា បានក្លាយជាកីឡាករគុនខ្មែរទី២ បន្ទាប់ពីឃុន ឌីម៉ា ធ្វើបានក្នុងឆ្នាំ២០១៧ សម្រាប់ប្រភេទទម្ងន់៦៣គីឡូក្រាម៥០០ដូចគ្នា៕
  • 925
    0

    សមាជិកក្រុមបាល់ទាត់ជម្រើសជាតិថៃ បានទទួលការគាំទ្រទាំងកម្លាំងកាយ និងកម្លាំង មុនវគ្គផ្ដាច់ព្រ័ត្រស៊ីហ្គេម នៅរាត្រីថ្ងៃអាទិត្យ ទី២២ ខែឧសភា នេះ។ សារព័ត៌មាន Siam Sports រាយការណ៍ថា ក្រុម U23 ថៃ នឹងទទួល​បានប្រាក់រង្វាន់៤៣៥០០០ដុល្លារអាមេរិក ប្រសិនបើឈ្នះវៀតណាម ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមបានមេដាយមាស។ និយាយទៅ អាជ្ញាធរកីឡាថៃ (Sports Authority of Thailand) នឹងផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត៣០ម៉ឺនបាត ...
  • 2746
    0

    ក្រុមកីឡាករហែលទឹកកម្ពុជា ដណ្ដើមបានមេដាយជាលើកដំបូងក្នុងវិញ្ញាសាហែលទឹកពាក់ជើងទា ប្រចាំព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម។ តាមពិតទៅ នេះជាវិញ្ញាសាថ្មីសម្រាប់កម្ពុជានៅព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងទើបតែហ្វឹកហាត់ក្នុងឆ្នាំ២០២នេះ ហើយក៏ដណ្ដើមបានមេដាយសំរឹទ្ធតែម្ដង។ មេដាយសំរឹទ្ធនោះធ្វើបានពីវិញ្ញាសាហែល​បណ្តាក់ ៤x២០០ម​ (surface) ​ដែល​មាន​កីឡាករ​រួម​មាន លឹម​ កែវឧត្តម​, ទួន​ ទិត្យ​សត្យា​, លឹម​ សុខវឌ្ឍន៍នន្ទ និងឆោម ច័ន្ទថន៕
  • 794
    0

    ក្រុមបាល់ទាត់នារី Lyon បានក្លាយជាម្ចាស់ជើងឯក UEFA Champions League ជាលើកទី៨ ក្រោយឈ្នះ FC Barcelona ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៣ទល់នឹង១ នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា។ កំណត់ត្រា៧លើកកន្លងមកកើតឡើងក្នុងរដូវកាល  2011, 2012, 2016, 2017, 2018, 2019 និង 2020។ ចំណែក ...
  • 1838
    0

    អ្នកប្រដាល់គុនខ្មែរ យ៉េន ឌីណា បានឆ្លងដល់វគ្គផ្ដាច់ព្រ័ត្រ យកមេដាយមាសហើយក្រោយឈ្នះកីឡាករថៃ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយពិន្ទុ នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា នេះ។ ក្នុងចំណោមកីឡាករគុនខ្មែរដែលបានទៅប្រកួតស៊ីហ្គេមនោះ គឺមានតែឌីណា ប៉ុណ្ណោះដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ខណៈអ្នកខ្លះទៀតបានធ្លាក់ត្រឹមជុំដំបូង និងអ្នកខ្លះបានមេដាយសំរឹទ្ធ។ ដោយឡែក កីឡាករ ទិន ឌិន ឬ សែន រ៉ាដេត បានត្រឹមមេដាយសំរឹទ្ធ ក្រោយចាញ់កីឡាករវៀតណាម ក្នុងកីឡាវ៉ូវីណាម វិញ្ញាសាប្រយុទ្ធ ...
  • 1590
    0

    ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៣ ជាលើកដំបូងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ ប្រកួតចុងក្រោយ កម្ពុជាឈ្នះ ថៃដោយលទ្ធផល ៣សិតទល់នឹង២ នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា នេះ។ មុនឈានដលើវគ្គសំខាន់នេះ កម្ពុជាបញ្ចប់លេខ២ក្នុងពូល B ដោយឈ្នះហ្វីលីពីន ៣សិតទល់នឹង១ និងចាញ់ថៃ២សិតទល់នឹង៣។ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កម្ពុជាចាញ់ឥណ្ឌូនេស៊ី ៣សិតទល់នឹង១៕    
  • 1097
    0

    ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជារកបានមេដាយជាលើកដំបូងពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ បន្ទាប់ពីរកបានប្រាក់១គ្រឿង និងសំរឹទ្ធ១គ្រឿង​នៅថ្ងៃសៅរ៍ ទៅ២១ ខែឧសភា នេះ។ សម្រាប់មេដាយសំរឹទ្ធដណ្តើមបានដោយកីឡាករ ជឿន ចាន់បុរី លើវិញ្ញាសា Aerobic Gymnastics ឯកត្តជន ក្រោយរកបានពិន្ទុ ១៨,៤៥០ តាមពីក្រោយ ម្ចាស់ផ្ទះវៀតណាម មេដាយប្រាក់ រកបាន ១៨.៨០០ពិន្ទុ និងលេខ៤ កីឡាករហ្វីលីពីន ១៧.៤០០ពិន្ទុ ខណៈម្ចាស់មេដាយមាសដណ្តើមបានដោយកីឡាករថៃ រកបាន ១៩.៦០០ពិន្ទុ។ ...