• 601
    0

    ក្រោយឆ្លងកាត់ការប្រកួតជាច្រើនខែ ដែលមានសមាជិកចំនួន១៣ក្រុម ពេលនេះគណៈកម្មការប្រកួតពានរង្វាន់បាល់ទះ ៤នាក់ទល់៤នាក់ Special Volleyball League 2022 បានរកឃើញម្ចាស់ជើងឯកជាផ្លូវការហើយ ដោយបានទៅសមាគមបាល់ទះវិសាខា ក្រោយយកឈ្នះលើក្រុមបាល់ទះក្រសួងមហាផ្ទៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នារសៀលថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២ លើទីលានបាល់ទះកីឡដ្ឋានព្រីនស៍ ក្នុងរាជធានីភ្នំពេញ។ ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះក្រុមវិសាខា បានយកឈ្នះក្រសួងមហាផ្ទៃ ដោយលទ្ធផល ២សិតទល់០ (២៥-២៣,២៨-២៦)។ ចំណែកចំណាត់ថ្នាក់លេខ៣វិញ បានទៅក្រុមរដ្ឋបាលរាជធានីភ្នំពេញ ក្រោយឈ្នះលើក្រុម ...
  • 428
    0

    Newcastle United បានបង្ហាញខ្លួនខ្សែប្រយុទ្ធថ្មី Alexander Isak ជាផ្លូវការហើយ ក្រោយបំពេញការផ្ទេរពី Real Sociedad លើកិច្ចសន្យារយៈពេលវែងក្នុងរង្វង់តម្លៃ៦លានផោន។ កីឡាករវ័យ២២ឆ្នាំបានក្លាយជាសមាជិកថ្មីទី៤របស់សារិកាព្រៃ បន្ទាប់ពី Matt Targett, Nick Pope និង Sven Botman។ Isak រកបាន៤៤គ្រាប់ពី១៣២ប្រកួតឲ្យ Sociedad និង៩គ្រាប់ពីការលេង៣៧ប្រកួតសម្រាប់ជម្រើសជាតិស៊ុយអែត៕  
  • 419
    0

    កីឡាការិនីដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី ប្រភេទកីឡាប៊ីយ៉ា-ស្នូកឃ័រ វិញ្ញាសាប៊ីយ៉ាការ៉ុម ដែលជាម្ចាស់ជ័យលាភីអន្តរជាតិជាច្រើនព្រឹត្តិការណ៍ បានបង្ហាញក្តីរំភើបរីករាយជាខ្លាំង ដែលខ្លួនទទួលបានដំណឹង និងត្រៀមខ្លួនក្លាយជាបេក្ខភាព១រូប ចូលរួមប្រកួតកីឡាចំនួន២វិញ្ញាសា ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ កីឡាការិនីប៊ីយ៉ាការ៉ុម ស្រួង ភាវី បានបញ្ជាក់ប្រាប់ពីប្រទេសកូរ៉េ តាមរយៈសារអេឡិចត្រូនិកមកថា ពីមុន លោកស្រីមានភាពស្រពិចស្រពិលលើវិញ្ញាសាប៊ីយ៉ាការ៉ុម សម្រាប់គោលដៅ ស៊ីហ្គេម ២០២៣។ ប៉ុន្តែពេលនេះច្បាស់លាស់ជាផ្លូរការហើយ បន្ទាប់ពីលោកស្រីទទួលបានដំណឹងពីសហព័ន្ធកីឡាប៊ីយ៉ា ...
  • 1263
    0

    លោក Eric Ten Hag បានសរសើរដល់ Raphael Varane និងថា Harry Maguire មិនប្រាកដត្រូវតែបានលេងដោយសារតែជាប្រធានក្រុមនោះទេ។ Maguire ត្រូវបានភ្ជាប់ទៅនឹងការផ្លាស់ទៅចូលរួមជាមួយ Chelsea ហើយគេបានអង្គុយនៅកៅអីបម្រុងពេលឈ្នះ Liverpool ២ទល់នឹង១ កាលថ្ងៃចន្ទ ទី២២ ខែសីហា។ ជាជំនួសវិញ Varane បានចាប់ដៃគូជាមួយ Lisandro Martinez ក្នុងតំបន់ការពារកណ្ដាល។ ...
  • 774
    0

    ខ្សែបម្រើ Dele Alli បានចាកចេញពី Everton ទៅចូលរួមជាមួយក្លិបលីគកំពូលទួរគី Besiktas ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល ព្រមជាមួយលក្ខខណ្ឌអាចទិញផ្ដាច់ផងដែរ។ កីឡាករអង់គ្លេសវ័យ២៦ឆ្នាំ ទើបតែផ្ទេរមក Everton នៅឆ្នាំ២០២២នេះ ក្រោយចាកចេញពីក្លិប Tottenham Hotspur ដោយបង្ហាញខ្លួនអោយក្រុមស្ករគ្រាប់ បាន ១៣ប្រកួត ។ Dele Alli ត្រូវបានគេស្គាល់ថាជាកីឡាករឆ្នើមមួយរូបកាលជំនាន់លោក Mauricio Pochettino នៅដឹកនាំ ...
  • 1472
    0

    Liverpool កំពុងពិចារណាទិញយកខ្សែបម្រើ Marcos Llorente ពីក្លិប Atletico Madrid ។លោក Jurgen Klopp ចង់នាំយកខ្សែបម្រើមកពង្រឹងក្រុមបន្ថែម បន្ទាប់ពី Naby Keita និង Thiago Alcantara សុទ្ធតែមានរបួស។   យ៉ាងណា មិនទាន់ច្បាស់ថា Liverpool នឹងទិញយក Marcos Llorente នៅរដូវក្ដៅនេះឬអត់ ...
  • 486
    0

    ខ្សែការពារកូនខ្មែរបារាំង កុក បូរីស បានសរសេរលើទំព័រ Facebook របស់ខ្លួនថា Sarawak United ពិតជាបានជំពាក់ប្រាក់ឈ្នួលកីឡាករ និងក្រុមការងារ៤ខែមកហើយ ធ្វើឲ្យពួកគេជួបវិបត្តិខ្លាំង។ យ៉ាងណា សមាជិកទាំងអស់ខិតខំប្រកួតដោយឆន្ទៈ។ ពួកគេត្រូវបានប្រធានក្លិបសន្យាថា នឹងផ្ដល់ប្រាក់ខែ តែមិនទាន់ឃើញនៅឡើយ។ ចំពោះបូរីសវិញត្រូវបានក្លិបអនុញ្ញាតឲ្យទៅសម្រាកនៅបារាំងវិញដើម្បីមើលភរិយាដែលទើបឆ្លងទន្លេ។ គេក៏ត្រូវបានសន្យាថា នឹងទទួលបានសំបុត្រយន្ដហោះទៅប្រកួតជាមួយ Johor, Penang, Terranganu និង PJ City តែមិនបានឃើញទេ។ ...
  • 490
    0

    កីឡដ្ឋានខេត្តកំពង់ស្ពឺនឹងត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី០៦ ខែកញ្ញា ខាងមុខ ក្រោយឆ្លងកាត់ការសាងសង់នាពេលកន្លងមក។ គួរដឹងដែរថា កីឡដ្ឋានខេត្តកំពង់ស្ពឺដែលមានតម្លៃជាង២លានដុល្លារត្រូវបានដំណើរការសាងសង់បាន៩០ភាគរយហើយ។ ក្រៅពីចំណុះឲ្យកីឡាខេត្តកំពង់ស្ពឺ កីឡដ្ឋានថ្មីនេះក៏ត្រូវបានប្រើប្រាស់ជាទឹកដីរបស់ក្លិបបាល់ទាត់ណហា្គវើលដ៍ផងដែរ។ កីឡដ្ឋានដ៏ថ្មីដែលត្រូវបានសាងសង់លើផ្ទៃដីខ្ទង់៤ហិចតាមួយនេះក៏នឹងអាចត្រូវប្រើប្រាស់ជាទីលានមួយសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ខាងមុខដែរ៕  
  • 458
    0

    Karim Benzema និង Carlo Ancelotti ត្រូវបានជ្រើសរើសជា​កីឡាករ និងគ្រូបង្វឹកប្រចាំសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) សម្រាប់រដូវកាល២០២១/២០២២។ Benzema ទទួលបានសម្លេងគាំទ្រច្រើនជាងមិត្តរួមក្រុម Thibaut Courtois ដែលឈរនៅលេខ២ ខណៈ Kevin de Bruyne របស់ Manchester City ឈរលេខ៣។ រដូវកាលមុន Benzema រកបាន៤៤គ្រាប់ពីគ្រប់កម្មវិធី រួមចំណែកសំខាន់ឈ្នះ ...
  • 1145
    0

    លទ្ធផលចាប់ពូល UEFA Champions League បានចេញមកហើយ។ គេឃើញថា Robert Lewandowski ដែលទើបតែទៅ FC Barcelona បានប៉ះក្រុមចាស់ខ្លួនឯងវិញ។ ចំណែក Erling Haaland វិញក៏បានប៉ះក្រុមចាស់ Borussia Dortmund ដែរ ក្រោយផ្លាស់ទៅ Manchester City។ គួរបញ្ជាក់ថា ការប្រកួតវគ្គចែកពូលនឹងចាប់ផ្ដើមពីថ្ងៃទី០៦ខែកញ្ញា ដល់ថ្ងៃទី០២ ខែវិច្ឆិកា។ ...