• 481
    0

    តាមរយៈកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធកីឡាបាល់ទះកម្ពុជា ជាមួយស្ថានទូតគុយបាប្រចាំប្រទេសកម្ពុជា ពេលនេះមន្ត្រីបច្ចេកទេសនិងគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់មកពីគុយបា ចំនួន៤រូបបានធ្វើដំណើរមកដល់រាជធានីភ្នំពេញ ហើយដើម្បីជួយការងារបច្ចេកទេសដល់ក្រុមបាល់ទះឆ្នេរខ្សាច់កម្ពុជា ត្រៀមដណ្តើមមេដាយក្នុងពេលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។ មន្រ្តីសហព័ន្ធកីឡាបាល់ទះកម្ពុជា មានលោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ ឯកឧត្តម ជា ពៅ លោក តែន ឡន លោក គួន សុគន្ធី អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្រុមគ្រូបង្វឹកនិងកីឡាករជម្រើសជាតិឆ្នេរខ្សាច់កម្ពុជា បានទទួលមន្រ្តីបច្ចេកទេសនិងគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់ ទាំង៤ ក្នុងការិយាល័យរបស់សហព័ន្ធកីឡាបាល់ទះក្នុងពហុកីឡដ្ឋានជាតិ ...
  • 4104
    0

      Barcelona និង Manchester United បានព្យាយាមក្នុងការចរចាជាច្រើនម៉ោង មិនត្រឹមតែពាក់ព័ន្ធនឹង Frenkie de Jong និង Memphis Depay នោះទេ ប៉ុន្ដែក៏មានឈ្មោះ Sergino Dest ិង Aaron Wan-Bissaka នៅក្នុងនោះដែរ។ អ្នកចាត់ការរបស់ Barcelona លោក Xavi Hernandez ...
  • 1970
    0

    អ្នកចាត់ការ Tottenham Hotspur លោក Antonio Conte យល់ថា យ៉ាងហោចណាស់ក្រុមរបស់លោកត្រូវការកីឡាករថ្មី២នាក់ទៀតដើម្បីអាចប្រជែងតំណែងជើងឯក Premier League រដូវកាលថ្មីបាន។ Spurs មាន១០ពិន្ទុស្មើក្រុមការពារជើងឯក Manchester City ក្រោយឈ្នះ៣ និងស្មើ១ពីការប្រកួត៤លើកដំបូងក្នុងរដូវកាលនេះ។ Conte បានផ្លាស់ប្ដូរតិចតួចក្នុងរដូវកាលនេះសម្រាប់ជម្រើស១១នាក់ដំបូង តែគិតថា ក្រុមរបស់លោកត្រូវតែពង្រឹងតំបន់សំខាន់ៗមួយចំនួន។ “បើប្រៀបជាមួយរដូវកាលមុន យើង​ត្រូវការពង្រឹងបន្ថែម។ ហើយបើចង់រីកចម្រើនជាងហ្នឹងទៀត យើងត្រូវការពេល អត់ធ្មត់ ...
  • 2840
    0

    West Ham United បានប្រកាសនាំចូលខ្សែបម្រើប្រេស៊ីល Lucas Paqueta លើកិច្ចសន្យា៥ឆ្នាំពី Lyon។ ដំបូងឡើយក្រុមញញួរធំបានដាក់តម្លៃស្នើ៣៦លាន៥សែនផោន ប៉ុន្តែ Lyon ទារដល់ទៅ៥០លាន ទើបឈានដល់កិច្ចព្រមព្រៀង ហើយតម្លៃនេះបានបំបែកកំណត់ត្រាដែលក្រុមលោក David Moyes ធ្លាប់ចាយលើ Sebastien Haller ៤៥លានផោន ពី Frankfurt កាលឆ្នាំ២០១៩។ Paqueta បានចូលរួមជាមួយ Lyon ...
  • 421
    0

    ព្រះខ័នរាជស្វាយរៀងបានជួបលទ្ធផលមិនសូវគាប់ចិត្តទៀតហើយក្នុងក្របខណ្ឌ Cambodian Premier League រដូវកាល២០២២ ដោយពួកគេយកបានត្រឹមមួយពិន្ទុពីបឹងកេត ១ទល់នឹង១ ក្នុងការប្រកួតនៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២ ប្រចាំសប្ដាហ៍ទី១៧។ លទ្ធផលបែបនេះមានន័យថា ក្រុមលេខ២វិសាខាបានកាត់បន្ថយគម្លាតពីស្វាយរៀងមកត្រឹមតែ៥ពិន្ទុ ខុសពីប៉ុន្មានប្រកួតមុនដែលឃ្លាតគ្នាដល់ទៅជាង១០ពិន្ទុ។ សម្រាប់វិសាខាដែលឈរលេខ២បណ្ដោះអាសន្នបានបន្តជ័យជម្នះទៀតហើយ ដោយឈ្នះគិរីវង់សុខសែនជ័យ ៦ទល់នឹង១។ សរុបមក ព្រះខ័នរាជស្វាយរៀងមាន៣៩ពិន្ទុ ខណៈវិសាខាមាន៣៥ពិន្ទុ៕
  • 487
    0

    ខ្សែប្រយុទ្ធបឹងកេត ម៉ាត់ នូរុណ បានឧទ្ទិសគ្រាប់បាល់របស់គេក្នុងសំណាញ់ព្រះខ័នរាជស្វាយរៀងទៅកាន់គ្រូបង្គោល គីម ភក្ដី ដែលសម្រាកព្យាបាលក្នុងមន្ទីពេទ្យ។ គ្រូបង្គោលក្លិបបឹងកេតរូបនេះកំពុងសម្រាកព្យាបាលនៅភ្នំពេញ ក្រោយត្រលប់ពីការសង្គ្រោះបន្ទាន់នៅវៀតណាម។ លោក គីម ភក្ដី ស្ថិតក្នុងស្ថានភាពគួរព្រួយបារម្ភមួយ ដោយសារបញ្ហាសុខភាព ដែលត្រូវបានឮថា ជាបញ្ហាក្រពះ។ លោកអវត្តមាន​ពីទីលានច្រើនខែមកហើយ។ MSR Sports សូមបួងសួងដល់លោក គីម ភក្ដី ឲ្យឆាប់ជា និងវិលត្រលប់ដឹកនាំកូនក្រុមបឹងកេតវិញឆាប់ៗ៕
  • 1427
    0

    អ្នកចាំទី Yann Sommer សង្គ្រោះបាល់បានដល់ទៅ១៩ដងដែលជាកំណត់ត្រាមួយក្នុងការប្រកួតនៅ Bundesliga ក្នុងការប្រកួតដែល Borussia Monchengladbach របស់គេស្មើម្ចាស់ផ្ទះ Bayern Munich ១ទល់នឹង១។ មិត្តរួមក្រុម Marcus Thuram បានរកគ្រាប់បាល់បញ្ចូលទីឲ្យក្រុម​ភ្ញៀវ Gladbach នាំមុខក្នុងនាទី៤៣។ Bayern Munich ក៏បានសម្រុកខ្លាំង តែត្រូវបានអ្នកចាំទី Yann Sommer ជួយម្ដងហើយម្ដងទៀត។ ទីបំផុត ...
  • 387
    0

    Liverpool បាន​បំបាក់ក្រុមភ្ញៀវ Bournemouth ៩ទល់នឹង០ ក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ ទី​​២៧ ខែសីហា ឆ្នាំ២០២២។ នេះជាការឈ្នះដ៏មហិមាក្នុងសប្ដាហ៍ទី០៤ ក្រោយ៣ប្រកួតមុនរកបាន​តែ២ពិន្ទុ ហើយក៏ទើបចាញ់ Manchester United ២ទល់នឹង១ ថែមទៀត។ លោក Jurgen Klopp អ្នកចាត់ការ Liverpool ថ្លែងថា នេះជាលទ្ធផលដ៏កម្រ ហើយក៏សំខាន់មួយ។ ...
  • 594
    0

    ក្រោយឆ្លងកាត់ការប្រកួតជាច្រើនខែ ដែលមានសមាជិកចំនួន១៣ក្រុម ពេលនេះគណៈកម្មការប្រកួតពានរង្វាន់បាល់ទះ ៤នាក់ទល់៤នាក់ Special Volleyball League 2022 បានរកឃើញម្ចាស់ជើងឯកជាផ្លូវការហើយ ដោយបានទៅសមាគមបាល់ទះវិសាខា ក្រោយយកឈ្នះលើក្រុមបាល់ទះក្រសួងមហាផ្ទៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នារសៀលថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២ លើទីលានបាល់ទះកីឡដ្ឋានព្រីនស៍ ក្នុងរាជធានីភ្នំពេញ។ ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះក្រុមវិសាខា បានយកឈ្នះក្រសួងមហាផ្ទៃ ដោយលទ្ធផល ២សិតទល់០ (២៥-២៣,២៨-២៦)។ ចំណែកចំណាត់ថ្នាក់លេខ៣វិញ បានទៅក្រុមរដ្ឋបាលរាជធានីភ្នំពេញ ក្រោយឈ្នះលើក្រុម ...
  • 424
    0

    Newcastle United បានបង្ហាញខ្លួនខ្សែប្រយុទ្ធថ្មី Alexander Isak ជាផ្លូវការហើយ ក្រោយបំពេញការផ្ទេរពី Real Sociedad លើកិច្ចសន្យារយៈពេលវែងក្នុងរង្វង់តម្លៃ៦លានផោន។ កីឡាករវ័យ២២ឆ្នាំបានក្លាយជាសមាជិកថ្មីទី៤របស់សារិកាព្រៃ បន្ទាប់ពី Matt Targett, Nick Pope និង Sven Botman។ Isak រកបាន៤៤គ្រាប់ពី១៣២ប្រកួតឲ្យ Sociedad និង៩គ្រាប់ពីការលេង៣៧ប្រកួតសម្រាប់ជម្រើសជាតិស៊ុយអែត៕