ភ្នំពេញក្រោនប្រើស្តាតអូឡាំពិកជាទឹកដីសម្រាប់ AFC Cup
ទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិអូឡាំពិកត្រូវបានជ្រើសរើសជាទឹកដីរបស់ភ្នំពេញក្រោនសម្រាប់ការប្រកួត AFC Cup 2023 វគ្គចែកពូល។
ភ្នំពេញក្រោនស្ថិតក្នុងពូល F មាន DH Cebu (ហ្វីលីពីន), Macarthur (អូស្ត្រាលី) និង Shan United (មីយ៉ាន់ម៉ា)។
ប្រកួតដំបូងរបស់ភ្នំពេញក្រោននៃវគ្គចែកពូល ត្រូវប៉ះ DH Cebu ថ្ងៃទី២១ ខែកញ្ញា មុនធ្វើម្ចាស់ផ្ទះទទួល Shan United នៅថ្ងៃទី០៥ ខែតុលា៕