តើបឹងកេតនឹងប្រើកីឡដ្ឋានណាសម្រាប់រដូវកាលថ្មី?
គិតមកទល់ពេលនេះ មានរយៈពេលត្រឹម២៨ថ្ងៃប៉ុណ្ណោះឆ្ពោះទៅការបើករដូវកាលថ្មីនៃក្របខណ្ឌកំពូលកម្ពុជា Cambodian Premier League 2023/2024។ ដោយឡែក សម្រាប់បឹងកេត នៅមិនទាន់មានព័ត៌មានច្បាស់ថាតើនឹងប្រើប្រាស់កីឡដ្ឋានណាមួយឡើយសម្រាប់ជាទឹកដីបណ្ដោះអាសន្នរបស់ខ្លួន ក្រោយចាកចេញពីកីឡដ្ឋាន Cambodia Airways នៅបឹងស្នោ។
បើតាមការបង្ហើបឱ្យដឹងអំឡុងរើចេញពីបឹងស្នោថ្មីៗ បឹងកេតគ្រោងសាងសង់កីឡដ្ឋានថ្មីនៅសង្កាត់ព្រែកឯង ហើយអាចនឹងប្រើពហុកីឡដ្ឋានជាតិអូឡាំពិកជាទឹកដីបណ្ដោះអាសន្ន។ យ៉ាងណា មិនទាន់មានពណ៌ច្បាស់ការពីការប្រើស្តាតអូឡាំពិកនៅឡើយទេ។
គួរដឹងដែរថា បឹងកេតត្រូវប៉ះភ្នំពេញក្រោននៅសប្ដាហ៍ទី០១ នៃក្របខណ្ឌ Cambodian Premier League៕