យុវជនស្ម័គ្រចិត្តម្នាក់បាត់ម៉ូតូនៅមុខពហុកីឡដ្ឋានជាតិមរតកជោ មិនទាន់បានដំណឹង
យុវជនស្ម័គ្រចិត្តមួយរូបឈ្មោះ ឃុន សម្បូរ បានបាត់ម៉ូតូអំឡុងពេលបំពេញការងារនៅព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម កន្លងទៅនេះ មិនទាន់រកឃើញនៅឡើយទេ។
បើតាមការបញ្ជាក់ ម៉ូតូម៉ាក Today ដែលរូបគេទើបទិញបាន២-៣ថ្ងៃ បានបាត់នៅមុខវិមានឈ្នះឈ្នះ ថ្ងៃទី០៣ ខែមិថុនា។ ដោយសារតែមិនមានម៉ូតូជិះប្រកបការងារ គេបានស្នើសុំប្រធានក្រុមសម្រាកនៅភូមិកីឡាតែម្ដង។
សម្បូរបានប្រាប់ក្រុមការងារបែបនេះ “៖ ខ្ញុំ ឃុន សម្បូរ ធ្វើការផ្នែកសម្របសម្រួលកម្មវិធីបើកបិទ នឹង ទីលានប្រកួត ផ្នែក កីឡា badminton នៅខាងសហព័ន្ធកីឡាវាយសីបង។ ខ្ញុំចូលបំពេញការងារនៅថ្ងៃទី០៣ខែ មិថុនា ឆ្នាំ២០២៣ ហើយបានបាត់ម៉ូតូថ្ងៃទី៥ខែដដែល ខ្ញុំបានបន្តបំពេញការងារដោយ ដើរមកពហុកីឡដ្ឋានជាតិមរតកតេជោ ហើយ ពេលថ្ងៃ០៦ ខ្ញុំក៏បានសុំប្រធានក្រុម ស្នើសុំស្នាក់នៅភូមិកីឡា រហូតដល់បិទកម្មវិធីប៉ារ៉ាហ្គេម។