ជូ ស៊ិនទិ ជាប់ជាកីឡាករល្អប្រចាំការប្រកួត
ក្រោយរកបានគ្រាប់បាល់បញ្ចូលទីក្នុងសំណាញ់ទីម័រខាងកើត២គ្រាប់ម្នាក់ឯង ជូ សុិនទិ ត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំការប្រកួត។
ក្នុងការប្រកួតប្រចាំពូល A ខ្សែបម្រើមកពីព្រះខ័នរាជស្វាយរៀងរកបានគ្រាប់បាល់ទី១ និងទី២ សម្រាប់ក្រុម U22 កម្ពុជា ដែលបានយកឈ្នះ U22 ទីម័រខាងកើត៤ទល់នឹង០។ ២គ្រាប់ទៀតធ្វើបានដោយ ស រតនា និងលឹម ពិសុទ្ធ។
ទន្ទឹមនឹងនេះ ក្រុម U22 កម្ពុជាកំពុងឈរកំពូលតារាងជាបណ្ដោះអាសន្នប្រចាំពូល A ដោយមាន៣ពិន្ទុដូចឥណ្ឌូនេស៊ី តែច្រើនជាង១គ្រាប់។
ប្រកួតក្រោយនៅថ្ងៃទី០២ ខែឧសភា ក្រុម U22 កម្ពុជាត្រូវប៉ះគ្នាជាមួយហ្វីលីពីន៕