Man UTD រងពិន័យ៦៥០០០ពីបទកីឡាករខ្លួនចោមរោមអាជ្ញាកណ្ដាល
Manchester United ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អង់គ្លេសពិន័យពីបទមិនអាចគ្រប់គ្រងកីឡាករខ្លួនបាន បណ្ដោយឲ្យពួកគេចោមរោមអាជ្ញាកណ្ដាលអំឡុងការប្រកួតវគ្គ៨ក្រុម FA Cup តទល់ Fulham កាលខែមីនា។
អ្វីគ្រប់យ៉ាងបានចាប់ផ្តើមពីឧប្បត្តិហេតុក្នុងនាទី៧០ នៅពេលដែល Man UTD ត្រូវបាននាំមុខ ០-១ ហើយJadon Sancho មានឱកាសឆ្ងាញ់ដើម្បីតាមស្មើ។ គេបានស៊ុតផុតអ្នកចាំទី Bernd Leno តែបានប៉ះដៃ Willian។
បន្ទាប់ពីរងសម្ពាធដោយកីឡាករបិសាចក្រហម អាជ្ញាកណ្តាល Kavanagh បានពិគ្រោះជាមួយ VAR ហើយបានរកឃើញថា Willian បានប្រើដៃរារាំងបាល់។ កីឡាករប្រេស៊ីលបានទទួលកាតក្រហម ហើយ Fulham ក៏ទទួលបានបាល់ពិន័យផងដែរ៕