Chelsea តែងតាំងជំនួយ Potter ធ្វើអ្នកចាត់ការស្ដីទី
Chelsea បានបញ្ចប់តំណែងអ្នកចាត់ការ Graham Potter ដែលបានដឹកនាំតិចជាង៧ខែបន្ទាប់ពីចាញ់ Aston Villa ក្នុងដីខ្លួនឯងដោយលទ្ធផល០ទល់នឹង២កាលចុងសប្ដាហ៍ ។
វាជាបរាជ័យលើកទី១១របស់គ្រូបង្វឹជនជាតិអង់គ្លេសក្នុងចំណោម៣១ ប្រកួតចាប់តាំងពីចូលកាន់ការងារជំនួស លោកThomas Tuchel នៅ Stamford Bridge នៅថ្ងៃទី០៨ ខែកញ្ញា។
Chelsea បានធ្លាក់មកលេខ១១ក្នុង Premier League នៅក្រោមក្រុម Top 4 ១២ពិន្ទុ ទោះជាបានបានចំណាយប្រាក់ច្រើនជាង៥៥០លានផោនលើកីឡាករថ្មីក្នុងរដូវកាលនេះ។
ម្ចាស់ក្លឹបបាននិយាយថាពួកគេ ខកចិត្តក្នុងការបញ្ចប់តំណែងលោក Potter ។
Chelsea និយាយថា Potter បានយល់ព្រមសហការជាមួយក្លិបដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរដោយរលូន ហើយលោក Bruno Saltor ជាជំនួយការ Potter នៅ Brighton នឹងទទួលបន្ទុកក្រុមជាគ្រូអ្នកចាត់ការបណ្តោះអាសន្ន៕