Messi ក្លាយជាកីឡាករអាហ្សង់ទីនរកបានគ្រាប់បាល់ច្រើនជាងគេនៅ World Cup
មួយគ្រាប់ក្នុងសំណាញ់ក្រូអាតក្នុងជ័យជម្នះដោយលទ្ធផល៣ទល់០ មានន័យថា Lionel Messi បានក្លាយជាកីឡាករអាហ្សង់ទីនដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងព្រឹត្តិការណ៍ FIFA World Cup។
គិតមកទល់ពេលនេះគេរកបាន១១គ្រាប់ហើយ ច្រើនជាងអតីតខ្សែប្រយុទ្ធ Gabriel Batistuta មួយគ្រាប់។ ដោយឡែក នៅ World Cup 2022 នេះវិញ ខ្សែប្រយុទ្ធ Paris Saint Germain មាន៥គ្រាប់ ស្មើ Kylian Mbappe។
Messi បង្ហាញខ្លួននៅ World Cup លើកដំបូងក្នុងឆ្នាំ២០០៦។ ឆ្នាំនេះគេបានដើរតួយ៉ាងសំខាន់សម្រាប់អាហ្សង់ទីនដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រសាជាថ្មីក្នុងរយៈពេល៨ឆ្នាំ៕