Mourinho បានកាតក្រហមពេល Roma ចាញ់ក្រុមក្នងតំបន់កាត់ចោលនៅ Serie A
លោក Jose Mourinho ទទួលបានកាតក្រហមក្នុងបរាជ័យពេល AS Roma ចាញ់ Cremonese ១ទល់នឹង២ ក្នុងជុំទី២៤ នៃក្របខណ្ឌ Serie A។
ក្នុងការជួបគ្នា ២លើកចុងក្រោយជាមួយ Cremonese នៅរដូវកាលនេះ (Serie A និង Coppa Italia) Roma មិនដែលឈ្នះទេ។
ក្នុងវគ្គទីពីរមានរយៈពេលតែ១នាទី គ្រូបង្គោល Jose Mourinho បានត្អូញត្អែរដាក់ម្តងហើយម្តងទៀតទៅកាន់ជំនួយការអាជ្ញាកណ្តាល។ ភ្លាមៗនោះ អាជ្ញាកណ្តាល Marco Piccinini បានចូលទៅជិត ឲ្យកាតក្រហមទៅ Mourinho តែម្ដង។
គ្រូបង្គោល AS Roma បានបន្តប្រកែកប៉ុន្មាននាទីមុនពេលចាកចេញពីកន្លែងបច្ចេកទេស។ នេះជាលើកទី៥ ហើយចាប់តាំងពីមកធ្វើការនៅ Roma លោក Mourinho បានទទួលកាតក្រហម ក្នុងនោះ៣ដងបានក្នុងរដូវកាលនេះ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ អតីតអ្នកចាត់ការ Tottenham ក៏ត្រូវបានបណ្តេញចេញផងដែរក្នុងការបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយ Torino ក្នុងជុំទី១៥ នៃក្របខណ្ឌ Serie A៕