
ខ្សែប្រយុទ្ធ Brentford ទទួលស្គាល់រឿងពាក់ព័ន្ធនឹងល្បែងភ្នាល់
Ivan Toney ខ្សែប្រយុទ្ធ Brentford បានសារភាពចំពោះការចោទប្រកាន់ជាច្រើនពី FA អំពីការភ្នាល់ខុសច្បាប់។
យោងតាមកាសែត Daily Mail កីឡាករ Ivan Toney ទំនងជាត្រូវបានហាមឃាត់មិនឱ្យលេងនៅពេលដែលរដូវកាល 2022/23 មិនទាន់បញ្ចប់។ នេះអាចរារាំងគេមិនឱ្យចូលរួមជាមួយក្រុមអង់គ្លេសសម្រាប់ការប្រកួតជម្រុះ EURO នៅខែក្រោយ។ វានឹងក្លាយជាការបាត់បង់ដ៏ធំមួយសម្រាប់ក្រុមតោកំណាច ដោយសារតែគ្រូបង្គោល Gareth Southgate ខ្វះជម្រើសបម្រុងសម្រាប់ Harry Kane នៅពេលដែល Callum Wilson និង Raheem Sterling របួសទាំងពីរនាក់ ឬមិនមានគុណផលល្អ។
នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ លោក Ivan Toney ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានច្បាប់ភ្នាល់ចំនួន ២៣២ករណី ពី FA ចន្លោះឆ្នាំ ២០១៧-២០២១។ មួយខែក្រោយមក សមាគមកីឡាបាល់ទាត់រកឃើញ៣០ករណីទៀតនៅចន្លោះឆ្នាំ ២០១៧ និង ២០១៩ ដែលនាំឱ្យចំនួននៃការចោទប្រកាន់សរុបមានចំនួន ២៦២ករណី ។
ពីមុន Joey Barton របស់ Burnley ត្រូវបានហាមប្រាមរយៈពេល១៨ខែ បន្ទាប់ពីបានសារភាពថាបានភ្នាល់ខុសច្បាប់ចំនួន១២៦០ដងដងក្នុងចន្លោះឆ្នាំ ២០០៦ និង ២០១៣។ បន្ទាប់ពីបណ្តឹងឧទ្ធរណ៍ ការកាត់ទោសរបស់ខ្សែបម្រើរូបនេះត្រូវបានកាត់បន្ថយមកត្រឹម១៣ខែ៕