Chelsea ដក Aubameyang ពីបញ្ជីលេង UCL
ខ្សែប្រយុទ្ធ Emerick Pierre Aubameyang មិនត្រូវបាន Chelsea បញ្ចូលក្នុងបញ្ជីសម្រាប់ប្រកួត UEFA Champions League ទេ។
លោក Graham Potter អ្នកចាត់ការក្រុមរហស្សនាមតោខៀវអះអាងថា កីឡាករជម្រើសជាតិហ្គាបុងខាងលើមិនមានធ្វើអ្វីខុសទេ តែថា នេះជាការសម្រេចចិត្តដ៏លំបាកមួយ។
អតីតសមាជិក Arsenal និង FC Barcelona លេង១១នាក់ដំបូងទាំង៦ប្រកួត និងរកបាន២គ្រាប់ក្នុងវគ្គចែកពូល តែចាប់តាំងពីថ្ងៃទី០៦ ខែវិច្ឆិកា មកគេមិនដែលបានជាប់ជម្រើសដំបូងទេ។