Newcastle បង្កើតកំណើតត្រាមិនចាញ់សោះ១៥ប្រកួតនៅលីគកំពូល
Newcastle បានបន្តភាពមិនបរាជ័យក្នុងក្របខណ្ឌកំពូលចំនួន១៥ប្រកួត និងជាការស្មើដោយមិនមានគ្រាប់បាល់ជាលើកទី៣ ក្រោយស្មើ Crystal Palace ០ទល់នឹង០។
ក្រុមរហស្សនាមសារិកាព្រៃ ដែលឡើងដល់លេខបី មានឱកាសល្អៗ តែអ្នកចាំទី Vicente Guaita របស់ Crystal Palace សង្គ្រោះបាល់ពី Joelinton ៣ដង ហើយ Callum Wilson, Sven Botman និង Alexander Isak សុទ្ធតែបរាជ័យក្នុងការរកគ្រាប់បាល់បញ្ចូលទី។
លទ្ធផលស្មើនេះមានន័យថា Newcastle នៅក្រុមកំពូលតារាង Arsenal ៨ពិន្ទុ តែលេងលើសក្រុមកាំភ្លើងធំ២ប្រកួត។
Palace មិនទាន់ឈ្នះការប្រកួតឡើយក្នុងឆ្នាំ២០២៣ ទោះបីក្នុងរយៈពេល ៤ ថ្ងៃនេះគេបានយកពិន្ទុពីក្រុម Top 4 ក៏ដោយ ដោយមុនប៉ះ Newcastle គឺបានស្មើ Manchester United៕