Wolves ផ្ទេរបានកីឡាករជម្រើសជាតិអេស្ប៉ាញពី PSG
Wolverhampton Wanderers បានចុះហត្ថលេខាផ្ទេរយកខ្សែបម្រើ Pablo Sarabia ពី Paris St-Germain ក្នុងតម្លៃ ៤លាន៤សែនផោន។
កីឡាករវ័យ ៣០ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមរហស្សនាមចចកមាសដែលស្ថិតនៅលេខ១៦ក្នុងក្របខណ្ឌ Premier League ក្នុងកិច្ចសន្យារយៈពេល២ ឆ្នាំកន្លះ។
Sarabia ដែលជាសមាជិកថ្មីក្នុងខែមករារបស់ Wolves បានចាកចេញពី Sevilla ក្នុងឆ្នាំ២០១៩ ទៅចូលរួមជាមួយ PSG និងស៊ុតបញ្ចូលទីបាន១១គ្រាប់ក្នុងការបង្ហាញខ្លួន៣៥លើកនៅ Ligue 1។គ
គេបានបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិអេស្ប៉ាញលើកដំបូងក្នុងឆ្នាំ២០១៩ ហើយចាប់តាំងពីពេលនោះមក គេចូលលេងបាន២៦ប្រកួត និងរកបាន៩គ្រាប់។
Sarabia បានជាប់ទៅ World Cup 2022 នៅកាតារ និងបានប្ដូរចូលពេលប៉ះម៉ារ៉ុក។ រដូវកាលមុន គេត្រូវបាន Sporting Lisbon ខ្ចីពី PSG៕