Ronaldo ថា ការងាររបស់គេនៅអឺរ៉ុបរួចរាល់ហើយ
Cristiano Ronaldo និយាយថាការងាររបស់គេនៅអឺរ៉ុបត្រូវបានបញ្ចប់ តែក៏មាន “ឱកាសជាច្រើន” ពីក្លិបផ្សេងទៀត មុនពេលចូលរួមជាមួយក្រុម Al Nassr អារ៉ាប៊ីសាអូឌីត។
ប្រធានក្រុមព័រទុយហ្គាល់វ័យ៣៧ឆ្នាំបាននិយាយថា មានការផ្តល់ជូនពីក្លិបនៅប្រេស៊ីល អូស្ត្រាលី សហរដ្ឋអាមេរិក និងព័រទុយហ្គាល់ តែបានបដិសេធ។
“ខ្ញុំបានឈ្នះគ្រប់យ៉ាង ខ្ញុំបានលេងឱ្យក្លិបសំខាន់ៗនៅអឺរ៉ុប ហើយឥឡូវនេះវាគឺជាការប្រកួតប្រជែងថ្មីនៅអាស៊ី។” នេះជាការសង្កត់ធ្ងន់របស់ CR7។
Ronaldo ត្រូវបានគេរាយការណ៍ថានឹងទទួលបានប្រាក់ខែបាល់ទាត់ដ៏ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រច្រើនជាង១៧៧លានផោនក្នុងមួយឆ្នាំនៅក្នុងកិច្ចព្រមព្រៀងដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៥៕